NHU TRANG -  
(VOVWORLD) /  
|
ជូនអំណោយដល់ដៃជនរួមជាតិ(រូបថតInternet) |
Vovworld-ពេលស្តាប់ឮព័ត៏ឲ្យដឹងថា៖ខ្យល់់ព្យុះបក់បោកទៅលើខេត្តនានា
នៅភាគកណ្តាលវៀតណាមម្តងៗបេះដូងលោក Tran Thanh Long ហាក់
ដូចជារឹតរួតឡើង។ឆ្នាំណាក៍ដូចជាឆ្នាំណាដែរប្រជាជននៅភាគកណ្តាល
ក៍ត្រូវរងផលប៉ះពាល់ដោយខ្យល់ព្យុះ ទឹកជំនន់។និងលោក Tran Thanh Long មិនអាចស្ងប់ចិត្តបានឡើយ។កើតចេញនិងពេញរូបពេញរាងនៅដំបន់ដីនេះ
លោកយល់ច្បាស់នូវការលំបាកនឿយណាយរបស់ប្រជាជននៅទីនេះ។រូបភាពអ្នកដំបន់ប្រយុទ្ឋទប់ទល់នឹងទឹកជំនន់ផ្តះនានាលិចជ្រៅក្នុងទឹកនិង
ស្ថានភាពខ្វះអង្ករអំបិលធ្វើឲ្យលោកមិនធ្វើព្រងើយបានឡើយ។លោក Tran
Thanh Longរៀបរាប់ថា៖“ នាគ្រានោះខ្ញុំក៍ជួបការលំបាកជាច្រើនដែរ។ប៉ុន្តែខ្ញុំ
ឃើញមានភ័ពសំណាង ជាច្រើនប្រៀបធៀបនឹងជនផ្សេងទៀត។ជនខ្លះៗគ្មាន
បាយហូបអាវពាក់និងផ្ទះសម្បែងត្រូវលិចក្នុងទឹក “។
ជាជនវៀតណាម១រូបគ្មាននរណាអាចធ្វើព្រងើយចំពោះមុខស្ថានភាពលំបាក
របស់ជនរួមជាតិនៅភាគកណ្តាលទេពេលត្រូវប្រយុទទប់ទល់នឹងគ្រោះធម្មជាតិ
ដើម្បីដណ្តើមជីវិត។ដោយហេតុនេះលោកLongចង់ចែករំលែកចានបាយ១ចំណែក
របស់ខ្លួនជូនគេ។ស្តីពីដួងចិត្តរបស់លោកLongចំពោះជនរងគ្រោះដោយគ្រោះ
ធម្មជាតិលោកDoan Van Thai អគ្គលេខាធិការសមាគមកាកបាទក្រហមវៀតណាម
អោយដឹងថា៖“ លោកLongបានចូលរួមសកម្មភាពជួយឧបត្ថម្ភជនរួមជាតិនៅគ្រប់
ទិសទីក្នុងទូទាំងប្រទេសដែលរងផលប៉ះពាល់ដោយទឹកជំនន់និងគ្រោះធម្មជាតិ ។មានពេលខ្លះលោកជូនអំណោយដល់ដៃជនរួមជាតិជាផ្ទាល់និងពេលខ្លះៗលោក
ផ្ញើតាមរយះអង្គការនានាប្រចាំនៅស្រុកកំណើត“។
|
រូបថតInternet |
ធ្លាប់ឆ្លងកាតលើដំនាក់កាលលំបាកបានជាលោកយល់ច្បាស់ពីភាពក្រីក្រតោកយាក។ក្រោយពិចាកចេញពីជួរទ័ព លោក Tran Thanh Longដោយបាតដៃទទេបានធ្វើរបរ
ជាច្រើនដើម្បីចិញ្ចឹមជីវិត។ហេតុនេះហើយលោកងាយយោគយល់ជាមួយស្ថានភាព
លំបាកអភ័ពសំណាងរបស់ជនរួមជាតិ។លោកបានជួយឧបត្ថម្ភបងTran Huu Nhung
ជាជនក្រីក្រ១នាក់នៅខេត្តDac Lac ក្នុងការរកការងារធ្វើចិញ្ចឹមជីវិត។ឥឡូវនេះជីវភាព
រស់នៅរបស់បងNhungបានធូធាគ្រាន់បើជាច្រើន។ស្តីពីទង្វើរបស់លោកLongបង
Nhungចែករំលែកថា៖” លោកLongបានជួយឧបត្ថម្ភខ្ញុំជាច្រើនក្នុងការបង្កើតការងារធ្វើ
និងកន្លែងរស់នៅ។លោកនៅ ជួយឧបត្ថម្ភជនក្រីក្រជាច្រើនរូបទៀត“។
លោកLongរំពឹងគិតថា៖ទង្វើសម្បុរសធម៏គឺចេញមកពីដួងចិត្តរបស់ជនម្នាក់ៗនិងមិន
មានន័យថា៖មានធូធាគ្រាន់បើទើបធ្វើបាន។ទង្វើសម្បុរសធម៏ចំពោះលោកគឺបាន
ចែករំលែកនិងជួយឧបត្ថម្ភបណ្តាជនមានស្ថានភាពលំបាក៕
NHU TRANG
-VOVWORLD