ប្រធានសហករណ៍ជនជាតិ H’mong និងសុបិនធ្វើមានធ្វើបាន
An Kien - Thu hang -  
(VOVWORLD) /  
VOVWORLD_យុវជនជនជាតិ H’mongឈ្មោះ Ma A Nu ជាប្រធាន
សហករណ៍ Mong Cat Cat នៅឃុំSan Sa Ho ស្រុកSa Pa ខេត្តLao Caiភាគខាង
ជើងវៀតណាម។ លោកជាអ្នកដែលមានការប្ដេជ្ញាចិត្តជំរុញផលិតកម្មឈាន
ឡើងធ្វើមានធ្វើបានបំរើប្រជាជននៅស្រុកទេស។ លោកមានកិត្តិយសជាជន
មួយរូបក្នុងចំណោមយុវជនគំរូ១៥០នាក់ក្នុងទូទាំងប្រទេសដែលបានទទួល
រង្វាន់Luong Dinh Cua ឆ្នាំ២០១៥ ដែលជាការលើកតម្កើងអ្នកធ្វើកសិកម្ម
ប្រកបដោយស្នាដៃឆ្នើមពិសេសក្នុងផលិតកម្ម អាជីវកម្ម និងផ្ទេរប្រគល់
វិទ្យាសាស្រ្តបច្ចេកវិទ្យា។
ទោះបីទើបតែបានបង្កើតមុននេះ២ឆ្នាំក្ដីតែនាបច្ចុប្បន្ន ផលិតផល
របស់សហករណ៍ Mong Cat CatនៅភូមិCat CatឃុំSan Sa Ho ស្រុកSa Pa ខេត្ត
Lao Caiបានក្លាយទៅជាពាណិជ្ជសញ្ញាដែលបានភ្ញៀវទេសចរជាច្រើនស្គាល់។
ផលិតផលសំខាន់នៅទីនេះរួមមានទឹកក្រអូបចំរាញ់ពីរុក្ខជាតិ ទឹកឱសថ
សំរាប់ងូត អំបិលត្រាំជើងផាសុខភាព សាប៊ូ ទៀនក្រមួន សេវាកម្មមុជទឹក
ឱសថធម្មជាតិ និងផ្ទះសំរាកhomestay។ ដោយសារមានទំនិញនិងសេវាសម្បូរ
បែបបានជាសហករណ៍នេះរកបានចំណូលស្ថិរភាព ធានាការងារធ្វើនិងប្រាក់
ខែទៀងទាត់ជូនសមាជិក១៤នាក់រាប់ទាំងពលករនៅនឹងតំបន់ជាច្រើន
នាក់ទៀត។ស្ដីពីទ្រង់ទ្រាយនៃសហករណ៍ Mong Cat Cat នាសព្វថ្ងៃ លោក
ប្រធាន Ma A Nuបានរៀបរាប់ថា ការបង្កើតសហករណ៍នេះនាគ្រាដំបូងជួប
ការលំបាកយ៉ាងខ្លាំង។ ដោយគ្រួសារក្រីក្របានជាលោកបានឈប់រៀននៅ
កំរិតថ្នាក់មធ្យមសិក្សាទុតិយភូមិហើយទៅស៊ីឈ្នួលគេ។ អស់រយៈពេល៤ឆ្នាំ
ធ្វើការស្វែងយល់ Ma A Nuបានសង្កេតឃើញនូវប្រភពវត្ថុធាតុដើមដ៏សំបូរ
បែបនៅក្នុងតំបន់ហើយប្ដេជ្ញាចិត្តសិក្សាស្រាវជ្រាវពីបច្ចេកទេសចម្រាញ់ទឹក
ក្រអូបពីរុក្ខជាតិ។ ក្រោយមក លោកនិងមិត្តភ័ក្តិបានសំរេចជោគជ័យហើយ
ចាប់ផ្ដើមលក់ចេញទីផ្សានូវផលិតផលដំបូង។ ចំណូលកើនឡើងជាបណ្ដើរៗ
លោកបណ្ដាក់ទុនបន្ថែមដើម្បីបង្កើតសហករណ៍។ លោកMa A Nuចែករំលែកថា
“ខ្ញុំគិតថាការបង្កើតសហករណ៍ជំនាញផលិតទំនិញពីរុក្ខជាតិនេះគឺ
ដោយសារមាននិស្ស័យ។ ខ្ញុំចូលចិត្តមុខរបរនេះហើយចាប់ផ្ដើមធ្វើភ្លាម។ វាមិន
សូវពិបាកទេប្រសិនបើយើងខិតខំប្រឹងប្រែងធ្វើឲ្យសុបិនក្លាយទៅជាការពិត”។
|
ផលិតផលសំខាន់នៅទីនេះរួមមានទឹកក្រអូបចំរាញ់ពីរុក្ខជាតិ ទឹកឱសថសំរាប់ងូត អំបិលត្រាំជើងផាសុខភាព សាប៊ូ ទៀនក្រមួន សេវាកម្មមុជទឹកឱសថធម្មជាតិ និងផ្ទះសំរាកhomestay |
ដើម្បីធានាវត្ថុធាតុដើមផ្គត់ផ្គង់ឲ្យការផលិតទំនិញ លោកMa A Nuបាន
ដាំដុះលើផ្ទៃដី២០ហិកតានូវ រុក្ខជាតិឱសថមានជាអាទិ៍ ខ្ញី ស្លឹកគ្រៃទេព្វិរូ ក្រវាញ
ជ្រូកព្រមទាំងយកបន្ថែមក្នុងធម្មជាតិដែលមានស្រាប់។ នាបច្ចុប្បន្ននេះផ្ទៃដីដាំ
ដុះដំណាំវត្ថុធាតុដើមកំពុងបានបើកទូលាយទៅឃុំSon Binh ស្រុកCam Duong
ខេត្តLai Chauទៀតផង។ ផលិតផលរបស់ សហករណ៍ Mong Cat Cat ត្រូវបាន
អតិថិជននិយមចូលចិត្តខ្លាំងដោយសារវាបានច្នៃពីវត្ថុធាតុដើមធម្មជាតិសុទ្ធ
ហើយបានលក់ចេញទៅដល់ស្រុក និងខេត្ត ជិតខាងនិងប្រទេសក្រៅទៀត។
ជាពិសេស សហករណ៍ ដកប្រាក់ចំណេញ៥%ពីផលិតផលលក់ចេញសំរាប់
បញ្ចូលមូលនិធិជួយឧបត្ថម្ភកុមារក្រីក្រនៅនឹងតំបន់។ នៅចំពោះមុខ លោក
Ma A Nuចលនាបណ្ដាសម្បុរសជនរៃអង្គាសសៀវភៅបង្កើតបណ្ណាល័យមួយ
ព្រមទាំងបើកថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃសំរាប់កុមារនៅក្នុង
បរិវេណសហករណ៍។ ស្ដីពីការរួមចំណែករបស់លោកNuចំពោះសហគមន៍ លេខា
អង្គការយុវជនឃុំSan Sa Ho ស្រុកSa Pa ខេត្តLao Caiលោក Ma A Chu បាន
ឲ្យដឹងថា
“ លោកMa A Nuជាយុវជនមួយរូបដែលមានការខិតខំប្រឹងប្រែងយ៉ាង
ខ្លាំងក្នុងជីវភាពរស់នៅដោយធ្វើមានធ្វើបានឲ្យខ្លួនឯងផងនិងជួយយុវជន
ដទៃរកចំណូលចិញ្ចឹមក្រុមគ្រួសារផង។លោកជាគំរូសំរាប់យុវជនក្នុងតំបន់
រៀនសូត្រតាម”។
នាពេលខាងមុខលោកMa A Nuគ្រោងនឹងបើកបន្ថែមនូវគំរោងការ
មួយចំនួនទៀតក្នុងគោលបំណងបង្កើតការងារធ្វើជូនពលករ រួមចំណែក
កាត់បន្ថយភាពក្រីក្រនៅស្រុកកំណើតរបស់ខ្លួន៕
An Kien - Thu hang
-VOVWORLD