បុរស Le Anh Tien - ស្ថាបនិកនៃគម្រោងចាប់ផ្ដើមអាជីវកម្មជាច្រើន
(VOVWORLD) - នាពេលថ្មីៗនេះ បុរស Le Anh Tien ត្រូវបាន ក្រុមប្រឹក្សាពិចារណាពានរង្វាន់យុវជនវៀតណាមគំរូ ជ្រើសរើសក្នុងវិស័យអាជីវកម្ម - start-up។ មិនត្រឹមតែប៉ុណ្ណោះទេ គាត់ក៏ជាម្ចាស់នៃកិត្តិនាម ពានរង្វាន់ថ្លៃថ្លា ជាច្រើនផ្សេងៗទៀតផង។
បុរស Le Anh Tien - CEO ជំនាន់ 9X ដ៏ឆ្លាតវៃ ច្នៃប្រឌិត និងពោរពេញទៅដោយការជក់ចិត្ត |
ក្រោយត្រឹម៣ឆ្នាំចាប់ផ្ដើមអាជីវកម្មដោយមានសមាជិកដំបូង៣នាក់តែប៉ុណ្ណោះ រហូតមកដល់ពេលនេះ ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Chatbot វៀតណាម ត្រូវបានប៉ាន់ស្មានតម្លៃឡើងដល់ទៅ១លានដុល្លាអាមេរិក។ ភាពជោគជ័យនេះមាន សញ្ញាសម្គាល់ដ៏លេចធ្លោរបស់ CEO ជំនាន់ 9X ដ៏ឆ្លាតវៃ ច្នៃប្រឌិត និងពោរពេញ ទៅដោយការជក់ចិត្តនោះគឺបុរស Le Anh Tien។ គាត់មានកិត្តិយសជាយុវជន មួយរូបក្នុងចំណោមយុវជនគំរូវៀតណាមទាំង១០រូបក្នុងឆ្នាំ២០១៩។
គម្រោងចាប់ផ្ដើមអាជីវកម្ម Chatbot Vietnam ត្រូវបានបង្កើតឡើងកាល ពីខែវិច្ឆិកាឆ្នាំ២០១៧ នៅពេលដែលនិន្នាការចាប់ផ្ដើមអាជីវកម្មជាមួយនឹង Chatbot កំពុងរីកសាយភាយនៅវៀតណាម ដោយឈរលើបច្ចេកវិទ្យាបញ្ញាសិប្ប និម្មិត។ ក្រុមហ៊ុនរបស់បុរស Le Anh Tien និងសហការីបានផ្គត់ផ្គង់ដំណោះ ស្រាយ chatbot នៅលើកម្មវិធីផ្ញើរសារដូចជា Messenger Zalo និង Viber ជា ដើម។ នៅពេលប្រើប្រាស់ chatbot អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មាន ទិញ ផលិតផល និងសេវាកម្មតាមរយៈកម្មវិធី Messenger ជំនួសឲ្យការចុះឈ្មោះចូលក្នុងគេហ ទំព័រពាណិជ្ជកម្មអេឡិចត្រូនិក។ ពីជោគជ័យដំបូងនោះ រួមជាមួយបំណងប្រាថ្នានាំមកនូវតម្លៃជាច្រើនថែម ទៀតដល់សហគមន៍ Le Anh Tien រួមជាមួយសហការី បានកសាងផលិត ផលបច្ចេកវិទ្យាដោយយកឈ្មោះថា Chatbot – botbanhang (លក់ទំនិញដោយស្វ័យប្រវត្តិ) នៅលើមូលដ្ឋាននៃកម្មវិធី Messenger។ បុរស Le Anh Tien បានចែករំលែកថា៖
“កម្មវិធី botbanhang គឺឆ្ពោះទៅសហគមន៍។ ខ្ញុំមានគោលបំណងចង់បង្កើត ឧបករណ៍មួយដើម្បីជួយអ្នកប្រើប្រាស់បង្កើនការទាក់ទងប្រាស្រ័យជាមួយអតិថិជន។ អ្នកប្រើប្រាស់មានផលប្រយោជន៍ គឺសហគមន៍នឹងមានផលប្រយោជន៍ ហើយសហគមន៍មានផលប្រយោជន៍ មានន័យថា យើងខ្ញុំក៏មានអញ្ចឹងដែរ។ យើងខ្ញុំជួយឲ្យអ្នកប្រើប្រាស់លក់ទំនិញបានល្អ មានកំណើនល្អសិន ហើយទើប ទទួលបានអ្វីៗដែលយើងខ្ញុំបានចំណាយ”។
នាបច្ចុប្បន្ន មានសហគ្រាសជាង១៣.៤០០អង្គភាពបានដំឡើងកម្មវិធី botbanhang ទាក់ទាញអ្នកប្រើប្រាស់ជាង១០លាននាក់មកពីប្រទេសនិងតំបន់ ដែនដីចំនួន៥រួមមាន៖ វៀតណាម តៃវ៉ាន់ អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន។
នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺ Covid-19 លើទូទាំងពិភពលោក បុរស Le Anh Tien និងបណ្ដាសហការី ទើបនឹងបានបង្ហាញ chatbot ជូនព័ត៌មានស្ដីពីជំងឺនេះដែលមានឈ្មោះថា បណ្ដាញសុខាភិបាលអនឡាញ។ គាត់បានឲ្យដឹងថា បើប្រៀបធៀបនឹងកម្មវិធីរបស់ក្រសួងសុខាភិបាលនោះ គឺកម្មវិធី chatbot នេះមានចំណុចខុសប្លែកមួយចំនួន។
“ទីមួយគឺខ្ញុំធ្វើបច្ចុប្បន្នភាពទិន្នន័យភ្លាមៗ ហើយមិនត្រឹមតែជាទិន្នន័យ ក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងទិន្នន័យទូទាំងពិភពលោកទៀតផងដូចជា នាគ្រា នេះកំពុងមានប៉ុន្មានប្រទេសដែលត្រូវឆ្លងជំងឺ ព័ត៌មានលំអិតនៃប្រទេសនីមួយៗ មាន ប៉ុន្មាននាក់បានជាសះស្បើយ មានប៉ុន្មាននាក់ស្លាប់ ជាដើម។ ក្រៅពីនោះ ខ្ញុំក៏បំពេញបន្ថែម នូវវិធីបង្ការការពារ ដោយឈរលើព័ត៌មានពីអង្គការសុខភាពពិភពលោក។ កម្មវិធីនេះត្រឹមតែបង្ហោះព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានជាផ្លូវការដើម្បីជៀសវាងព័ត៌មានក្លែងក្លាយ”។
អាស្រ័យដោយមានការជក់ចិត្តនឹងវិទ្យាសាស្ត្រ បុរស Le Anh Tien ទទួល បានវិញ្ញាបនបត្រសរសេរកូដអន្តរជាតិនៅពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ក្រោយនោះ ក្នុងរយៈពេល៤ឆ្នាំសិក្សានៅដេប៉ាតឺម៉ង់អេឡិចត្រូនិក-ទូរគមនា គមន៍នៃសាកលវិទ្យាល័យពហុវិជ្ជា Da Nang គាត់ជាម្ចាស់នៃសំណង់ស្រាវជ្រាវ វិទ្យាសាស្ត្រជាង២០ ដែលត្រូវបានអនុវត្តក្នុងការពិតជាក់ស្ដែងហើយទទួលបានពានរង្វាន់ ជាច្រើន។ ក្នុងនោះ គួរឲ្យកត់សម្គាល់គឺផលិតផលកញ្ចក់ឆ្លាតវៃ MultiGlass ដែលទទួលបាន រង្វាន់លើកទឹកចិត្តក្នុងការប្រឡងអ្នកមានទេពកោសល្យវៀត ណាម ហើយត្រូវបានឧទ្ទេសនាមនៅក្នុងសៀវភៅមាសនៃការច្នៃប្រឌិតវៀត ណាមឆ្នាំ២០១៦។ MultiGlass ជាឧបករណ៍ឆ្លាតវៃដែលជួយឲ្យជនពិការអាចប្រើ ប្រាស់កុំព្យូទ័រដោយចលនាភ្នែកនិងក្បាល។ នាពេលថ្មីនេះ MultiGlass បាន បញ្ចូលបន្ថែមឧបករណ៍ប្រឆាំងនឹងភាពងងុយគេងសម្រាប់អ្នកបើកបរថយន្ត។
ចែករំលែកអំពីកូនសោនាំទៅដល់ភាពជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្ម បុរស Le Anh Tien បានចាត់ទុកថា ការចាប់ផ្ដើមអាជីវកម្មត្រូវចាប់បង្ខំឲ្យមានបរាជ័យ។ បញ្ហាគឺធ្វើយ៉ាងណាដើម្បីជំនះពុះពារលើបរាជ័យនោះ ទើបសម្រេចបានជោគ ជ័យ។ គាត់ចាត់ទុកថា មនុស្សម្នាក់ៗចូរជក់ចិត្តនឹងការចាប់ផ្ដើមអាជីវកម្ម ជក់ចិត្ត នឹងការបង្កើតឡើងអ្វីមួយដ៏វិជ្ជមានចំពោះសហគមន៍និងបង្កើតឡើងតម្លៃចំពោះសង្គម៕