លោក Bo Bo Kha ជនជាតិ Gia Lai ជាគំរូពូកែធ្វើសេដ្ឋកិច្ចរបស់ខេត្ត Khanh Hoa

(VOVWORLD) - អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោក  Bo Bo Kha អាយុ ៤៧ ឆ្នាំ ជនជាតិ Gia Lai រស់នៅទីរួមស្រុក To Hap ស្រុកភ្នំ Khanh Son ខេត្ត Khanh Hoa បានដើរឈានមុខគេលើការអនុវត្តវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្លាយទៅធ្វើជាអ្នកមាន។  មិនត្រឹមតែពូកែខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ លោក Kha  ក៏ចូលរួមសកម្មភាពសង្គមយ៉ាងសកម្ម ជួយគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រទៀតផង។

លោក Bo Bo Kha ជនជាតិ Gia Lai ជាគំរូពូកែធ្វើសេដ្ឋកិច្ចរបស់ខេត្ត Khanh Hoa - ảnh 1តំបន់ដាំទុរេននៅស្រុក Khanh Son ខេត្ត Khanh Hoa (រូបថត៖ Thanh Thang/VOV)

ពេលព្រះអាទិត្យរះឡើង គឺដល់ពេលដែលលោក Bo Bo Kha ត្រូវធ្វើដំណើរ លើជម្រាលភ្នំក្រោយផ្ទះទៅមើលថែចម្ការទុរេនរបស់ខ្លួន។ ចំការនេះមានទំហំធំជាង២ហិកតាដែលមានដើមទុរេន៤០០ដើម បានដាំដុះពី ៤ឆ្នាំដល់១០ ឆ្នាំរួចហើយ។

លោកបានសំណេះសំណាលថា ជីវភាពរស់នៅរបស់គ្រួសារលោកកាលពីមុនគឺលំបាកខ្លាំងណាស់។ គ្រួសារទាំងមូលធ្វើការជាកម្មករស៊ីឈ្នួល ប៉ុន្តែមិនមានម្ហូបអាហារគ្រប់គ្រាន់ឡើយ។ ពេលធ្វើជាអ្នកស៊ីឈ្នួលឲ្យម្ចាស់ចំការទុរេន លោកបានកត់ចំណាំពីរបៀបថែទាំដើមទុរេន ហើយលោកខ្ចីដើមទុនយ៉ាងក្លាហាន ដើម្បីសាកល្បងដាំដើមទុរេនចំនួន ៤០ ដើម។ ដំបូងឡើយ លោក Kha បានជួបការលំបាកមិនតិចឡើយ ដោយសារលោកមិនយល់ពីបច្ចេកទេសនិងលក្ខណៈដោយឡែករបស់រុក្ខជាតិប្រភេទនេះ។ ប៉ុន្តែ ដោយសារការចង់រៀននិងចង់ស្វែងយល់ពីបច្ចេកទេសជឿនលឿន ដើមទុរេនលូតលាស់បានយ៉ាងល្អ។ ឆ្នាំនេះ ចម្ការធុរេនរបស់គ្រួសារលោក Kha រកចំណូលបានជាង ១ ពាន់លានដុង (ស្មើនឹងជិត ៤០.០០០ ដុល្លារអាមេរិក) ថែមទាំងបង្កើតការងារដល់កម្មករក្នុងមូលដ្ឋានផងដែរ។ លោកបានសងបំណុលហើយបានបើកទូលាយផ្ទៃដីដាំដុះ។   លើសពីនេះទៀត លោកបានរួមជាមួយបងប្អូនប្រជាកសិករអនុវត្តន៍ការពារពាណិជ្ជសញ្ញាសម្រាប់ផលិតផល។

លោក Kha បានបន្តថា ដើមទុរេនដែលដាំនៅតំបន់ភ្នំខ្ពស់នឹងមិនសូវមានជំងឺ ហើយផ្តល់ទិន្នផលខ្ពស់។ ថ្វីត្បិតដូច្នេះក៏ដោយ ដើមឈើនៅក្នុងទីតាំងខ្ពស់ក៏ងាយនឹងដួលរលំនៅពេលមានខ្យល់បក់ខ្លាំងផងដែរ។ បន្ទាប់ពីដាំដើមទុរេនប្រកបដោយជោគជ័យមក លោក Kha បានចែករំលែកវិធីសាស្រ្តដាំជាមួយប្រជាកសរិកនៅក្នុងភូមិ ដើម្បីឲ្យពួកគាត់អាចរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច។

“ខ្ញុំបានអនុវត្តន៍បច្ចេកទេសកាត់ផ្លែទុរេនផងនិងបង្រៀនពីរបៀបដាក់ ជីលើដើមទុរេនផង។ នៅពេលឃើញទុររេនមានសត្វល្អិតនិងជំងឺ យើងនឹងណែនាំឱ្យប្រជាជនទិញថ្នាំ    ដើម្បីកំចាត់ជំងឺ ក៏ដូចជារបៀបដាំនិងរបៀបថែទាំ។ បងប្អូនប្រជាជនមានការពេញចិត្តយ៉ាងខ្លាំង ពេលទទួលបានការណែនាំបច្ចេកទេស ដូច្នេះខ្ញុំសប្បាយចិត្តដែរ។ ខ្ញុំបានប្រាប់ប្រជាជនថា បើមិនយល់អាចមកផ្ទះខ្ញុំ ហើយខ្ញុំនឹងពិភាក្សាពីវិធីប្រើប្រាស់ជី។ នាពេលខាងមុខ ក្រុមលំនៅដ្ឋាន Hap Thinh ទីក្រុង To Hap នឹងបង្កើតក្រុមផលិតកម្មតាមស្តង់ដារ VietGap”។

លោក Bo Bo Kha ជនជាតិ Gia Lai ជាគំរូពូកែធ្វើសេដ្ឋកិច្ចរបស់ខេត្ត Khanh Hoa - ảnh 2លោក Bo Bo Kha នៅក្បែរដើមទុរេនអាយុ១០ឆ្នាំ (រូបថត៖ Thanh Thang/VOV)

ប្រជាជនអ្នកដាំធុរេនជាច្រើននាក់នៅទីរួមស្រុក To Hap ស្រុកព្រៃភ្នំ Khanh Son បានមកជួបលោក Kha ដើម្បីរៀនពីរបៀបដាំធុរេន និងអនុវត្តវិទ្យាសាស្ត្រក្នុងការថែទាំដើមឈើហូបផ្លែនេះ។ លោក Kha ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក Mau Nguyen ជនជាតិ Raglai ក្នុងតំបន់លំនៅដ្ឋាន Hop Thinh ទីរួមស្រុក To Hap ដែលជាអ្នកជិតខាងរបស់លោក Bo Bo Kha បានឲ្យដឹងថា ដោយសារការណែនាំយ៉ាងយកចិត្តទុកដាក់របស់លោក Bo Bo Kha ដំណាំធុរេនរបស់គ្រួសារលោក មានផ្ទៃដីជិត ១ ហិកតា បានផ្តល់ផលនិងប្រាក់ចំណូលគួរសមដែរ។

“លោក Bo Bo Kha  បានបង្រៀនខ្ញុំពីរបៀបដាក់ជី និងបង្កាត់មែក។ កាលពីប៉ុន្មានឆ្នាំមុន ការលូតលាស់របស់ដើមឈើមានភាពទន់ខ្សោយ ប៉ុន្តែឥឡូវនេះដោយសារការប្រើប្រាស់បច្ចេកវិទ្យា ដើមឈើកាន់តែលូតលាស់ល្អជាង។ រាល់ពេលដែលខ្ញុំទៅចម្ការ ខ្ញុំឆ្លៀតឱកាសរៀនចំណេះដឹងពីអ្នកជំនាន់មុន ក៏ដូចជារៀនបច្ចេកទេសបន្ថែមទៀត”។

ស្រុកព្រៃភ្នំ Khanh Son ខេត្ត Khanh Hoa ល្បីខាងផ្លែឈើដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង និងចេក។ បច្ចុប្បន្នស្រុកនេះមានផ្ទៃដីដាំទុរេនចំនួន ២.៦០០ ហិកតា ទិន្នផលទុរេនឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថា សម្រេចប្រហែល ១៧.០០០ តោន។ ទុរេនក្លាយជាដំណាំស្នូល  ជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ។

ដើម្បីឲ្យស្រុកព្រៃភ្នំ Khanh Son អភិវឌ្ឍន៍ដំណាំធុរេនដែលមានតម្លៃខ្ពស់ ក្រៅពីគោលនយោបាយក្នុងមូលដ្ឋាន ជាមួយនឹងការឧស្សាហ៍ព្យាយាមរបស់ប្រជាជន គឺតួនាទីរបស់ជនមានកុត្យានុភាពក្នុងតំបន់ជនជាតិភាគតិចក៏មានសារៈសំខាន់ខ្លាំងផងដែរ។ លោក Cao Minh Vy អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Khanh Son ខេត្ត Khanh Hoa បានអះអាងថា ជនមានកិត្យានុភាពតំបន់ជនជាតិភាគតិចនៃស្រុក Khanh Son គឺជាគំរូសម្រាប់ប្រជាជនធ្វើតាម និងលើកកំពស់ផលិតកម្ម។

“ចំពោះគំរូជនមានកិត្យានុភាពនៅស្រុក Khanh Son យើងត្រូវលើកឡើងអំពីរូបលោក Bo Bo Kha។ លោកជាអ្នកបានអនុវត្តបច្ចេកទេសដាំដំណាំឧស្សាហ៍កម្មយ៉ាងបត់បែន ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារខ្លួនផង និងណែនាំគ្រួសារផ្សេងទៀតឲ្យអនុវត្តតាមផង”។

លោក Bo Bo Kha ក៏ជាជនមានកិត្យានុភាពមួយរូបនៅក្នុងខេត្ត Khanh Hoa ក្នុងដំណាក់កាលឆ្នាំ ២០២៣- ២០២៧។ មិនត្រឹមតែពូកែខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ លោក Kha ក៏បានចូលរួមក្នុងការងារសង្គមក្នុងមូលដ្ឋានទៀតផង។ ថ្វីត្បិតតែគាត់មមាញឹកនឹងការងារ ប៉ុន្តែលោកតែងតែបំពេញរាល់ការងារបានយ៉ាងល្អប្រសើរ។

ជាមួយនឹងសមិទ្ធិផលការងារប្រកបដោយផលិតភាពក្នុងការ អភិវឌ្ឍសេដ្ឋ កិច្ច និងក្នុងជីវភាពរស់នៅវប្បធម៌ក្នុងតំបន់លំនៅដ្ឋាន លោក Bo Bo Kha  បានទទួលប័ណ្ឌសរសើរពីមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តមជ្ឈិមហូជីមិ ញក្នុងឆ្នាំ ២០០៥; ប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ចំពោះស្នាដៃឆ្នើមក្នុងចលនាប្រជាជនទាំងអស់សាមគ្គីភាពកសាងជីវភាពវប្បធម៌រយៈពេល ១០ ឆ្នាំ (២០០០ - ២០១០); ប័ណ្ណសរសើរពីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ចំពោះស្នាដៃឆ្នើមក្នុងចលនាប្រជាជនទាំងអស់សាមគ្គីគ្នាកសាងជីវភាពវប្បធម៌ឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ