|
លោក Le Xuan Vi អ្នកបង្កើតប្រព័ន្ធលេណដ្ឋានក្រោមដី Vinh Moc (nguoiduatin.vn) |
Vovworld-នៅក្នុងសម័យសង្គ្រាមនាបណ្តាឆ្នាំ១៩៦០សតវត្សទី២០ដោយ
មានទីតាំងជាសមរភូមិមុខបានជា ស្រុកVinh Linhត្រូវរងការទំលាក់ក្រាប់បែកនិង
ការបាញ់កាំភ្លើងធំយ៉ាងខ្លាំងក្លារបស់ទាហានអាមេរិកនិងទាហានសាធារណរដ្ឋ
វៀតណាម។នាគ្រានោះ លោក Le Xuan Vi ជាប្រធានប៉ុស្តិ៍នគរបាលប្រដាប់អាវុធ
ឈរជើងនៅ Cua Tung។ដោយយល់ច្បាស់ភាពកាចសាហាវរបស់សង្គ្រាមព្រម
ទាំងចង់បន្ធូបន្ថយការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋលោក Le Xuan Vi បាន
រិះគិតយ៉ាងខ្លាំងដើម្បីរកវិធានការ។ចុងក្រោយលោកបានរកឃើញគំនិតជិកដី
កសាង ប្រព័ន្ធលេណដ្ឋានក្រោមដីដោយផ្អែកលើបច្ចេកទេសសាងសង់លេណដ្ឋាន
អក្សរA និងអក្សរU។ នាដើមឆ្នាំ១៩៦៦កងកំលាំងនគរបាលប្រដាប់អាវុតធរួមជា
មួយប្រជាជនចាប់ផ្តើមជិកលេណដ្ឋានពួនខ្លួននៅតំបន់ Vinh Giang Vinh Moc Son
Ha និងកន្លែងជាច្រើនផ្សេងៗទៀតនៃខេត្ត Vinh Linh។ លោក Le Xuan Vi បានណែ
ណាំកងទ័ពនគរបាលនិងប្រជាជនផ្ទាល់នូវវិធីសាស្រ្តជិកលេណដ្ឋាន។
ការធ្វើរបងការពារភូមិឃុំដោយឬស្សីឬបេតុងនោះវាមិនអាចទប់ទល់នឹងគា្រប់បែក
របស់ខ្មាំងបានឡើយ។ ពេលនោះខ្ញុំគិតដល់បច្ចេកទេសកសាងលេណដ្ឋានអក្សរ A
និងអក្សរUសំរាប់បង្កើតឡើងប្រព័ន្ធ លេណដ្ឋានក្រោមដីការពារប្រជាជន។ សណ្ឋាន
ដីនៅទីនេះជាដីBa zan ដោយសមស្របទៅនឹងការជីកលេណដ្ឋានបែបនេះណាស់។
ទោះបីជាឆ្នាំនេះមានអាយុ៨០ផ្លាយហើយក្តីតែលោក Le Xuan Vi នៅចាំច្បាស់កាល
ដែលជីវភាពរបស់លោកផ្សរភ្ជាប់ជាមួយការជីកលេណដ្ឋាន។លោករៀបរាប់ថាពេល
នោះគេជីក លេណដ្ឋានក្រោមដីនឹងឧបករណ៏យ៉ាងសាមញ្ញដូចជាចបកាប់ចូកនិង
ចបជីក។ ឧបករណ៍ទំនើបបំផុតសំរាប់លោក Vi ធ្វើការវាស់វែងនោះគឺជាត្រីវិស័យជុះ
១តែប៉ុណ្ណោះ។ពេលនោះនៅក្រោមដីយុទ្ធមិត្តរបស់លោកកំពុងជីកលេណដ្ឋានរីឯនៅ
ពីលើពួកសត្រូវទំលាក់គ្រាប់បែកមិនចេះឈប់ឈរ។ទោះជាស្ថិតក្នុងស្ថានភាពលំបាក
តោកយ៉ាកដូច្នោះក្តីតែដោយសារការប្តេជ្ញាចិត្តការពារភូមិឃុំគការពារកោះ Con Co និង
បំពេញភារចកិច្ច ផ្តល់ជំនួយទាំងអំពីកំលាំងមនុស្សនិងសំភារៈសំរាប់សមរភូមិភាគខាង
ត្បូងនោះប្រជាជន ស្រុក Vinh Linh បានបង្កើតឡើងស្នាដៃដ៏អស្ចារ្យក្រៃលែងនៅក្រោម
ដី។ លោក Le Xuan Viបានសំណោះសំណាលថា
ជាលើកដំបូងទំលុះដីខ្ញុំភ័យណាស់។បើជីកដីជ្រៅក៏អត់មានកំលាំងឡើយ។នៅពីលើ
ជាផ្លូវមានទទឹង២ម៉ែត្រដែលមានគុម្ពឬស្សីនៅសង្ខាង។ ដីដែលបានជិកឡើងគឹបាន
ចាក់ពីលើផ្លូវសំរាប់បង្កើនកំរាស់ឲ្យលេណដ្ឋានថែម១ម៉ែត្រ។ពីលើមិនចាំបាច់បិទបាំង
ដោយសារមានគុម្ពឬស្សីជាស្រាប់ហើយ។ នៅក្នុងប្រព័ន្ធលេណដ្ឋាននេះមានរន្ធខ្យល់
ចេញចូលជាច្រើនដែលរន្ធនិមួយៗដាច់ពីគ្នាប្រមាណ៥០ម៉ែត្រ។
រយៈពេលជិត៥០ឆ្នាំបានកន្លងផុតទៅហើយប៉ុន្តែលោក Le Xuan Vi មិនអាចបំផ្លិចកាល
គ្រាលំបាកនោះបានឡើយ។
ពេលនោះខ្ញុំគិតថារូបខ្ញុំជាអ្នកដឹកនាំដូច្នេះត្រូវតែធ្វើយ៉ាងណាដើម្បីការជីកលេណដ្ឋាន
សំរេចបានលទ្ធផលល្អដោយជៀសវាងបាននូវគ្រោះថ្នាក់ពលកម្មព្រមទាំងពង្រឹង
ទំនុកចិត្តចំពោះបងប្អូនទៀតផង។ជាក់ស្ដែងគឺយើងខ្ញុំបានខិតខំជីកលេណដ្ឋានឲ្យ
បានត្រឹមត្រូវហើយជីកបាន២៥មែត្រគឺឲ្យបងប្អូនសំរាកម្តង។មានអ្នកជីកចំនួន៣
ក្រុមដោយក្រុមនិមួយៗមានមនុស្សពី៣ដល់៥នាក់ហើយជីកបន្តវេនគ្នា។
ឥឡូវនេះនៅពេលរៀបរាប់ឲ្យកូនចៅដឹងអំពីរឿងសាងសង់ប្រព័ន្ធលេណដ្ឋាន
ក្រោមដីនោះលោក Le Xuan Vi បានសំណោះសំណាលថាលោកមានសុភមង្គល
យ៉ាងខ្លាំងគឺនាឆ្នាំ១៩៦៧កូនប្រុសច្បងរបស់លោកត្រូវបានបង្កើតនៅក្នុងលេណដ្ឋាន
ក្រោមដីនេះឯង។
ជាអ្នកមានគុណយ៉ាងធំក្នុងការកសាងប្រព័ន្ធលេណដ្ឋានក្រោមដីនេះតែលោក
Le Xuan Vi គិតថាវាជាទង្វើធម្មតាតែប៉ុណ្ណោះ។លោកថានៅក្នុងស្ថានភាពស្តួចស្តើង
នោះការគូប្លង់និងជីកបានលេណដ្ឋានក្រោមដីដើម្បីជួយជំលៀសប្រជាពលរដ្ឋឲ្យ
រួចផុតពីសេចក្តីស្លាប់នោះគឺជាសុភមង្គលដ៏ធំធេងរបស់រូបលោកផ្ទាល់និងរបស់
ប្រជាជនរាប់ពាន់គ្រួសារ។ប្រការនេះពន្យល់ហេតុអ្វីអ្នកតំបន់ហៅលោកជា អ្នក
ឈានមុខគេក្នុងការបង្កើតប្រព័ន្ធលេណដ្ឋានក្រោមដី Vinh Moc៕