|
លោកTrinh Dinh Nang(រូបថត: Internet) |
(VOV)- ទោះបីត្រូវបានបណ្តុះបណ្តាលនៅសាលាកម្មករបច្ចេកទ្ទេសដែកថែប
Viet Bac កាលពីបណ្តាឆ្នាំ១៩៧០តែក្តីក៏ប៉ុន្តែ ដោយមានការជក់ចិត្ត ស្រាវជ្រាវ
លោក Trinh Dinh Nang នៅឃុំNong Thuong ទីរួមខែត្ត Bac Kanខែត្ត Bac Kan
បានផលិតចេញឧបករណ៏ម៉ាស៊ីនមានប្រយោជន៏ ជាច្រើនប្រភេទនឹងថ្មីៗនេះគឺ
ឡដុតឆេះកាកសំណល់សុខាភិបាល។លោកបានឲ្យដឹងថា៖ “ តាមរយះការស្រាវ
ជ្រាវការពិតជាក់ស្តែង ខ្ញុំសង្កេតឃើញថា៖បើសិនជាកាកសំណល់សុខាភិបាល
មិនបានដោះស្រាយ វាមានគ្រោះថ្នាក់ឆ្លងជំងឺយ៉ាងធំក្នុងសហគម។ហេតុនេះហើយខ្ញុំបានស្រាវជ្រាវនឹងផលិតចេញខ្សែរសង្វាក់ឡដុតនេះ”។
ខ្សែរសង្វាក់ឡដុតកាកសំណល់សុខាភិបាលរបស់លោក Trinh Dinh Nang ប្រើប្រាស់
សំភារះបច្ចេកវិជ្ជាNano ទើបរំលាយអស់ផ្សែងធូលីនឹងក្លិនឧស្ម័នពុល។គុណសម្បតិ្ត
ធំបំផុតគឺកាកសំណល់ត្រូវបានដុតឆេះទាំងស្រុង។លោក Trinh Dinh Nang អះអាង
ថា៖“ខ្សែរសង្វាក់ឡដុតនេះបានសំរេចរួចហើយ។គ្មានឡដុតណា១នៅវៀតណាម
ដែលមានតុល្យភាពខាងថាមពលដូចជាខ្សែរសង្វាក់ឡដុតនេះឡើយ។ពេលដុតឆេះ កំដៅអាចឡើងទៅដល់1,800 អង្សាC។រយះពេលដុតក៏ឆាប់ណាស់។”
|
ឡដុតឆេះកាកសំណល់ សុខាភិបាល (រូបថត: Internet) |
តាមការវាយតំលៃរបស់ក្រសួងវិទ្យាសាស្រ្តនឹងបច្ចេកវិជ្ជាថាឡដុតកាកសំណល់
សុខាភិបាលរបស់លោក Trinh Dinh Nang ទទួលបានបទដ្ឋានរបស់ក្រសួងធនធាន
នឹងបរិស្ថាន សន្សំសំចៃឥន្ធនះដុតប្រមាណ៨០%បើប្រៀបនឹងឡដែលនាំចូល។បើសិនជាដុតឆេះដោយប្រេងDiezen គឺត្រូវចំណាយប្រាក់ចំនួន៥០០០ដុងក្នុង១គី
ឡូក្រាមកាកសំណល់តែប៉ុណ្ណោះ ។វាយតំលៃចំពោះផលិតផលនេះលោកDo Tuan
Khiem នាយកមន្ទីវិទ្យាសាស្រ្តនឹងបច្ចេកវិជ្ជាខែត្ត Bac Kan បានបញ្ជាក់ថា៖ “ ខ្សែរ
សង្វាក់ឡដុតកាកសំណល់នេះបានអនុវត្តបណ្តាបច្ចេកវិជ្ជាទំនើប ប្រសិទ្ធភាពប្រើ
ប្រាស់ខ្ពស់នឹងសន្សំសំចៃបានឥន្ធនះ។នាបច្ចុប្បន្នខ្សែរសង្វាក់ឡនេះបានដាក់ឲ្យ
ប្រើប្រាស់នៅមន្ទីពេទ្យ១ចំនួន នឹងបានវាយតំលៃខ្ពស់”។
ជោគជ័យរបស់ខ្សែរសង្វាក់ឡដុតកាកសំណល់សុខាភិបាលនេះគឺជាប៉ុព្វបទដើម្បី
លោក Trinh Dinh Nang បន្តស្រាវជ្រាវផលិតចេញខ្សែរយះឡដុតកាកសំណល់
សុខាភិបាលនៅតាមទីក្រុងនានាបំរើការងារការពារបរិស្ថានរស់នៅតទៅទៀត៕