សិប្បករ Phan Thi Thuan និងការផលិតសូត្រពីដើមឈូក
PHUONG LIEN -  
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! និយាយអំពីសរសៃសូត្រ យើងគិតភ្លាមថា វាផលិតឡើងពីដង្កូវនាង ប៉ុន្តែមានផលិតផលដ៏វិសេសវិសាលនិងមានតំលៃ នោះគឺសូត្រពីដើមឈូក។ ដោយការប៉ិនប្រសប់របស់សិប្បករដើមឈូកត្រូវបានក្លាយទៅជាផលិតផលមានតំលៃថ្លៃមួយ។ សិប្បករមួយរូបដែលយើងខ្ញុំចូលចិត្តឧទេសនាមដល់អស់លោកអ្នកនាងក្នុងបទយកការរបស់អ្នកយកព័ត៌មាន Phuong Lien គឺសិប្បករ Phan Thi Thuan នៅឃុំ Phung Xa ស្រុក My Duc ទីក្រុងហាណូយ ដែលជាសិប្បករតែមួយគត់បានស្រាវជ្រាវនិងត្បាញសូត្រពីដើមឈូកនៅវៀតណាម។
សិប្បករ Phan Thi Thuan និងការផលិតសូត្រពីដើមឈូក (To Quoc) |
(VOVworld) – មានទីតាំងស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងហាណូយឃុំ Phung Xa ស្រុក My Duc ក្នុងផ្ទះបីបន្ទប់ដែលមានផ្ទៃដីជាង ១០០ ម៉ែត្រក្រឡា សូរសម្លែងរបស់ម៉ាស៊ីនត្បាញដ៏អ៊ូអរ ក្លិននៃផ្កាឈូកគ្របដណ្ដប់ក្នុងអាកាស ដើមឈូកស្រស់ៗរាប់រយទងស្ថិតក្នុងអាងលាងសំអាតដ៏ធំ។ សិប្បករ Phan Thi Thuan កំពុងបង្ហាញឲ្យសិស្សវ័យក្មេងម្នាក់ៗពីផ្តាច់ទងផ្កាឈូក យកសសៃសូត្រចេញបាន។
«នាងខ្ញុំចែកជូនកូនសិស្សចំនួនប្រាក់ ៥០ ម៉ឺនដុងមួយថ្ងៃដើម្បីរៀនយកសសែសូត្រពីដើមឈូក។ មានកូនធ្វើបាន មានកូនធ្វើមិនបាន ប៉ុន្តែ ក្រោយពី រយៈពេល ៣ ថ្ងៃរៀនសូត្រមក ខ្ញុំនៅតែផ្តត់ផ្តង់ប្រាក់ ៥០ ម៉ឺនដុងដ៏ដែល។ នាងខ្ញុំមិនពេលណាសោកស្តាយលួយសំរាប់សិក្សាទេ។ ខ្ញុំបង្រៀនកូនសិស្សដើម្បីគេអភិរក្សមុខរបរនេះ។ ពេលទិញក្រមាសូត្រធ្វើពីសរសៃឈូក អ្នកទិញជូនខ្ញុំបន្ថែម។ ជាឧទាហរណ៍ ក្រមាសូត្រដើមឈូក មានដម្លៃ ៣០០ ដុល្លាអាមេរិក ប៉ុន្តែ ពួកគេជូនខ្ញុំ ៥០០ ដុល្លា។ កញ្ចប់លុយបន្ថែមនេះ ខ្ញុំបញ្ចូលក្នុងមូលនិធិបង្រៀនកូនសិស្សធ្វើ សូត្រពីដើមឈូក។»
សិប្បករ Phan Thi Thuan កំពុងបង្ហាញឲ្យសិស្សវ័យក្មេងម្នាក់ៗពីផ្តាច់ទងផ្កាឈូក យកសសៃសូត្រចេញបាន។ (VOVWorld) |
ទោះបីជាមានអាយុជិត ៧០ ឆ្នាំហើយ សិប្បករ Phan Thi Thuan មិនត្រឹមតែជាអ្នកប្រែក្លាយដង្កូវសូត្រទៅជា «ជាងត្បាញសូត្រ» ឡើយ ទាំងលោកស្រីក៏ជាមនុស្សដំបូងគេនៅវៀតណាមដែលមានគំនិតច្នៃប្រដិតបច្ចេកទេសត្បាញសូត្រពីដើមឈូកដូច្នេះ។ លោកស្រីល្បីឈ្មោះដោយក្រមាពីសូត្រដើមឈូកដែលមានប្រវែង ១,៧ ម៉ែត្រ ដែលត្បាញពីដើមឈូកចំនួន ៤៨០០០ ទង ក្នុងរយៈពេល ១ ខែ។ ទទួលបានភាពវិសេសវិសាលដូច្នះក្តី ប៉ុន្តែ ដើម្បីយកបានសរសៃសូត្រពីដើមឈូកមិនងាយស្រួលឡើយ។ សិប្បករ Phan Thi Thuan បានឲ្យដឹងថា៖
«គ្រាដំបូងគឺធ្វើយ៉ាងម៉េចដើម្បីកាត់សំបក់សរសៃឈូកនៅខាងក្រៅដោយប៉ិនប្រសប់។ ដោយសារ សរសៃសូត្រស្ថិតក្នុងនេះទាំងអស់។ បន្ទាប់ពីហាលស្ងួត សរសៃដើមឈូកត្រូវតែត្បាញមួយរំភេច ពីព្រោះសរសៃដើមឈូកសើមនឹងដាច់។ ម៉ានស៊ីនតម្បាញសូត្រពីដើមឈូកក៏ត្រូវបានច្នៃដោយឡែក ដោយសារ សូត្រពីសរសៃឈូកទន់និងប្រេះបើប្រៀបនឹងសូត្រធម្មតា។ សូត្រពីដើមឈូកជ្រលក់ពណ៍ស្រាលជាងសូត្រធម្មតា។»
តាមលោកស្រី Phan Thi Thuan ក្រណាត់ធ្វើពីដើមឈូកត្រជាក់និងហើយក្លិនក្រអូប។ (VOVWorld) |
តាមលោកស្រី Phan Thi Thuan ក្រណាត់ធ្វើពីដើមឈូកត្រជាក់និងហើយក្លិនក្រអូប។ ប្រសូត្រនិងធំដឹងក្តីក្នុងគ្រួសារមានប្រពៃណីចិញ្ចឹមដង្កូវនាទត្បាញសូត្រ ឆ្លងកាត់ការលំបាកលំបិនជាច្រើន លោកស្រី Phan Thi Thuan ជាជាងសូត្រម្នាក់ដែលនៅថែរក្សានិងអភិវឌ្ឍន៍មុខរបរដែល ជីដូនជីតាបន្សល់ទុកមក។ មូលហេតុដែលធ្វើឲ្យលោកស្រី Phan Thi Thuan ប្តេជ្ញាចិត្តចាប់ផ្តើមតម្បាញសំពត់អំពីសូត្រឈូកគឺចៃដន្យណាស់។
«គណៈប្រតិភូរដ្ឋសភាវៀតណាមលោកស្រី Tran Thi Quoc Khanh បានប្រគល់កែវឲ្យខ្ញុំដោយមានរូបផែនទីវៀតណាម។ ខ្ញុំគិតថា៖ ប្រទេសវៀតណាមមានកសិករជាច្រើននាក់ដែលមានការច្នៃប្រឌិតក្នុងការងារធ្វើនិងនាំមកនូវចំណូលល្អ។ លោកស្រីស្នើខ្ញុំធ្វើសូត្រពីដើមឈូក។ ខ្ញុំបានធ្វើសាកល្បងនិងទទួលបានជោគជ័យហើយនៅពេលនោះខ្ញុំបានទទួលយកសំណូមពររបស់លោកស្រី Quoc Khanh ដើម្បីចូលរួមគម្រោងថ្នាក់ជាតិស្តីពីការផលិតសូត្រពីដើមឈូក។ នាងខ្ញុំបានទៅទស្សនាប្រទេសមីយ៉ាន់ម៉ានិងកម្ពុជាហើយបានរកឃើញថា៖ វៀតណាមអាចអភិវឌ្ឍន៍ការផលិតសូត្រពីដើមឈូកបានយ៉ាងល្អ។ នាងបានវិលត្រលប់មកស្រាវជ្រវ កសាងគំរូ បង្រៀនអាជីពសំរាប់កូនចៅក្នុងភូមិ។»
សិប្បករ Phan Thi Thuan បានឲ្យដឹងថា៖ ផលិតសូត្រពីដើមឈូកក៏ជារបៀបការពារបរិស្ថានផងដែរ។ ដើមឈូកបន្ទាប់ពីបំបែកនិងយកចេញសរសៃសុទ្ធតែត្រូវបានប្រើប្រាស់ដើម្បីស្រាវជ្រាវធ្វើឱសថ។ ដើមឈូកមិនបោះចោលអ្វីឡើយ។
សិប្បករ Phan Thi Thuan ជាជំនាន់ទី ៣ ក្នុងគ្រួសារដែលបន្តរបរតម្បាញសូត្រ។ មិនបញ្ឈប់នៅត្រឹមនេះ លោកស្រី Phan Thi Thuan នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីការផលិតសូត្រពីដើមឈូកនឹងបើកចេញទស្សនវិស័យលើកកំពស់តម្លៃសេដ្ឋកិច្ចអំពីផលិតសូត្រពីដើមឈូក នាំយកពាណិជ្ជសញ្ញាសូត្រមិនត្រឹមតែសំរាប់ស្រុក My Duc ប៉ុណ្ណោះទេថែមទាំងសំរាប់ប្រទេសវៀតណាមទៀតផង៕
PHUONG LIEN