(VOVWORLD) - សិក្បករ ត្រឹន ភឿង មានស្រុកកំណើតនៅភូមិភាគនិរតី ជាអ្នកផ្សាយសំឡេងមួយក្នុងចំណោមអ្នកផ្សាយសំឡេងភាគខាងត្បូងទាំងបួននាក់ដំបូងគេរបស់វិទ្យុសំឡេងវៀតណាម ។ លោកគឺជាបាតុភូតពិសេសមួយនៅក្នុងពិភពអ្នកផ្សាយសំឡេងរបស់វៀតណាម ខណៈដែលលោកគឺជាអ្នកផ្សាយសំឡេងភាគខាងត្បូងតែ មួយគត់ដែលបានអាន "កិច្ចព្រមព្រៀងទីក្រុង ប៉ារីសឆ្នាំ ១៩៧៣ បញ្ចប់សង្គ្រាមនៅវៀតណាមរបស់អាមេរិក" ហើយលោកក៏ជាអ្នកផ្សាយសំឡេងដំបូងដែលបានអានបទអត្ថាធិប្បាយដើមដំបូងនៅរសៀលថ្ងៃ ៣០ មេសា ឆ្នាំ ១៩៧៥ លើរលកវិទ្យុសម្លេងវៀតណាម ដោយអះអាងទៅកាន់ពិភពលោកថា វៀតណាមបានឯកភាពទាំងស្រុងរួចទៅហើយ។ លោកបានទទួលមរណភាពនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងកឹន ធើ ក្នុងជន្មាយុ ៨៩ ឆ្នាំ។
សិល្បករឆ្នើម ត្រឹនភឿង (រូបថត៖ VOV2) |
សិល្បករឆ្នើម ត្រឹន ភឿងមានឈ្មោះបង្កើតគឺ ង្វៀន ប៉ា ថេ កើតនៅឆ្នាំ ១៩៣៥ នៅទីក្រុង ឡុង សៀង (Long Xuyen) ខេត្តអាន យ៉ាង ហើយបានចូលរួមបដិវត្តន៍តាំងពីលោកមានអាយុ ១៥ ឆ្នាំ។
ក្នុងនាមជាយុទ្ធជនបំពេញការងារក្នុងវិស័យស៊ើបការណ៍យោធា នៃកងកម្លាំងប្រដាប់អាវុធភាគនិរតី ក្នុងឆ្នាំ ១៩៥៤ លោកបានប្រមូលផ្តុំនៅកាន់ភាគខាងជើង។ ក្រោយ ៣ ឆ្នាំក្រោយមក នៅឆ្នាំ១៩៥៧ លោកបានប្រឡងចូលវគ្គជ្រើសរើសអ្នកផ្សាយសំឡេងដែលរៀបចំដោយវិទ្យុសំឡេងវៀត ណាម។ ជាមួយនឹងសំឡេងដែលធម្មជាតិប្រទានឲ្យ៖ ក្រអួន ច្បាស់លាស់ លោកត្រូវបានជាប់ជាផ្លូវការឱ្យជាអ្នកផ្សាយសំឡេង នៃវិទ្យុសំឡេងវៀត ណាម។
ក្នុងអំឡុងពេល ៣៧ ឆ្នាំបំពេញការងារនៅវិទ្យុសម្លេងវៀតណាម (ពី ឆ្នាំ ១៩៥៧ ដល់ឆ្នាំ ១៩៥៤) លោកគឺជាបាតុភូតដ៏កម្រមួយក្នុងចំណោមពិភពអ្នកផ្សាយសំឡេងរបស់ប្រទេសជាតិ។ លោកគឺជាអ្នកផ្សាយសំឡេងជាជនភូមិភាគខាងត្បូងតែមួយគត់ ដែលបានអាន "កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ បញ្ចប់សង្រ្គាមនៅវៀតណាមរបស់អាមេរិក" ហើយជាលោកអ្នកដំបូងដែលបានអានវិចារណកថាដើមដំបូង នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ តាមរលកវិទ្យុជាតិដែលបញ្ជាក់ទៅកាន់ពិភព លោកទាំងមូលថា វៀតណាមត្រូវបានឯកភាពទាំងស្រុង។ លោកធ្លាប់បានចែករំលែកម្តង៖
“បុព្វកថារបស់បទអត្ថាធិប្បាយគឺរំជួលចិត្តយ៉ាងខ្លាំង៖ "ប្រទេសទាំងមូលឱបក្រសោបទីក្រុងហូជីមិញដ៏អស្ចារ្យបំពាក់ដោយឈ្មោះមាស" ដែលមានរយៈពេល ៧ នាទី។ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក ត្រឹន ឡឹម កាលនោះបានមានប្រសាសន៍ថា៖ អត្ថបទនេះជាការបញ្ចេញសំឡេងភាគខាងត្បូង លោក ត្រឹន ភឿង គួរជាអ្នកអាន។ បន្ទាប់ពីផ្សាយព័ត៌មានអំពីការរំដោះរួច ចុចផ្សាយអត្ថបទនេះភ្លាម។ ពេលកំពុងអាន ខ្ញុំមានអារម្មណ៍រំជួលចិត្ត រហូតត្រូវធ្វើសញ្ញាឈប់ថត រួចចេញទៅខាងក្រៅដើម្បីស្ងប់អារម្មណ៍សិន រួចត្រលប់មកអានបន្ត”។
ដោយបានចំណាយពេលពីរឆ្នាំប្រយុទ្ធនៅលើសមរភូមិ ប្រហែលជានោះហើយជាមូលហេតុដែលសំឡេងរបស់សិល្បករត្រឹន ភឿង មានឥទ្ធិពលពិសេសដល់យុទ្ធជន និងជនរួមជាតិដែលកំពុងប្រយុទ្ធនៅភាគខាងត្បូង។ លោកបានប្រើទុនជីវិតនិងបទពិសោធន៍របស់ខ្លួន ដើម្បីបង្កើតទម្ងន់នៅក្នុងសម្លេងអានរបស់ខ្លួន។ មិត្តអ្នកស្តាប់ម្នាក់បានសម្តែងថា៖ “សម្រាប់ប្រជាជនភាគខាងត្បូង នៅពេលដែលបានស្តាប់សំឡេងអានអត្ថាធិប្បាយរបស់លោក ត្រឹន ភឿង មានអារម្មណ៍ថា មានការលើកទឹកចិត្តស្មារតី។ បទអត្ថាធិប្បាយហាក់ដូចជាកងវរសេនាធំ បានក្រោកឡើង ខ្មាំងសត្រូវខ្លបខ្លាចណាស់”។
កាលនៅរស់ សិល្បករឆ្នើម Tran Phuong បានជឿជាក់ថា អ្នកផ្សាយសំឡេងល្អត្រូវតែមានភាពក្លាហានខាងនយោបាយក្នុងការបញ្ចេញសំឡេងរបស់ខ្លួន។ ព្រោះអ្នកផ្សាយសំឡេងជាអ្នកសិល្បៈ ប៉ុន្តែក៏ជាយុទ្ធជនម្នាក់ផងដែរ។
មានឬទ្ធានុភាពនយោបាយហើយ ប៉ុន្តែអ្នកផ្សាយសំឡេងត្រូវមានចំណេះដឹង វប្បធម៌ បទពិសោធន៍ក្នុងការរស់នៅ និងទឹកចិត្តដ៏ស្រស់ស្អាត។ នោះហើយជាភាពក្លាហានក្នុងការរស់នៅ។ ដោយសារតែយោងទៅតាមលោក កត្តាទាំងនោះគឺជាកត្តាកំណត់ក្នុងកម្រិតនៃការយល់ឃើញអត្ថបទរបស់អ្នកផ្សាយសំឡេង។ មានតែការយល់ដឹងប៉ុណ្ណោះ ទើបគេអាចអានយ៉ាងរំជួលចិត្ត និងទាក់ទាញអារម្មណ៍របស់អ្នកស្តាប់។
“កាលពីយើងនៅធ្វើការ ពួកយើងបានជួបគ្នាជាញឹកញាប់ ហើយខ្ញុំពិតជាចូលចិត្តគាត់ ដែលល្បីខ្លាំងនៅពេលនេះ ប៉ុន្តែស្និទ្ធស្នាលជាមួយគ្រប់គ្នានោះទេ ហើយវាបានជំរុញទឹកចិត្តខ្ញុំ។ រាល់ពេលដែលលោក Tran Phuong ចូលទៅក្នុងស្ទូឌីយ៉ូដើម្បីអាន អ្នកនិពន្ធ និងអ្នករាយការណ៍ត្រូវបានធានាទាំងស្រុងថាគុណភាពគឺល្អ។ ការបញ្ចេញសំឡេងភាគខាងត្បូងរបស់លោក Tran Phuong គឺល្អណាស់ ប៉ះបេះដូងមនុស្ស”។
“ពួកគេសុទ្ធតែជាអ្នកអានល្អ ហើយលោក Tran Phuong ពូកែអានព័ត៌មាន ហើយការអានអក្សរសិល្ប៍ និងសិល្បៈក៏ពូកែផងដែរ។ នៅពេលដែលអត្ថបទនេះត្រូវបានផ្តល់ឱ្យអ្នកសារព័ត៌មានលំដាប់កំពូលទី ១ អាន អ្នកយកព័ត៌មានសប្បាយចិត្តខ្លាំងណាស់ ពីព្រោះអត្ថបទសរសេររបស់ខ្លួនមានកម្លាំងរស់រវើក"។
ដោយសារមានសំឡេងអានពិសេស សិល្បៈករ Tran Phuong ត្រូវបានថ្នាក់ដឹកនាំវិទ្យុសំឡេងវៀតណាមចាត់ចែងជាអ្នកជំនាញអស់រយៈពេលជិត ៥ ឆ្នាំនៅវិទ្យុមូស្គូ សហភាពសូវៀត។ នៅឆ្នាំ ១៩៩៣ លោកគឺជាអ្នកផ្សាយសំឡេងភាគខាងត្បូងដំបូងគេដែលបានទទួលពានរង្វាន់ជាសិល្បករឆ្នើម។ មួយឆ្នាំក្រោយមក ក្នុងឆ្នាំ ១៩៩៤ លោកបានផ្លាស់ទៅធ្វើការនៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Can Tho ដោយបន្តអាជីពផ្សាយសំឡេងរបស់ខ្លួនរហូតដល់ពេលលោកមានអាយុជាង ៨០ ឆ្នាំ។
សិល្បករឆ្នើម Tran Phuong ក៏បានអានមតិសម្រាប់ភាពយន្តឯកសារជាច្រើន រួមទាំងខ្សែភាពយន្តដ៏ល្បីល្បាញ លទ្ធផលផ្លូវលេខ ៩ របស់ឡាវភាគខាងត្បូង។ លោកក៏ឆ្លៀតពេលដើម្បីបញ្ជូនបទពិសោធន៍នៃអាជីពផ្សាយសំឡេងដល់យុវជនជំនាន់ក្រោយយ៉ាងម៉ត់ចត់ និងមានទំនួលខុសត្រូវតាមគ្រប់ពាក្យសម្ដី។ ង្វៀន ធីង្វៀន (Nguyen Thi Nguyen) ជាមិត្តអ្នកស្តាប់និងក៏ជាសិស្សរបស់សិល្បករឆ្នើមត្រឹនភឿងបានសម្តែងថា៖ “កុមារភាពរបស់ខ្ញុំត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសំឡេងអានរបស់លោកគ្រូ Tran Phuong។ នៅពេលដែលទូរទស្សន៍មិនទាន់មានការអភិវឌ្ឍន៍ច្រើន រាល់យប់ម្តាយខ្ញុំ និងខ្ញុំស្តាប់កម្មវិធីអានរឿងយប់ជ្រៅរបស់លោកគ្រូ។ ការជួបលោកគ្រូ ស្តាប់គាត់និទានរឿង និងចែករំលែកបទពិសោធន៍ក្នុងអាជីព ខ្ញុំឃើញថាគាត់មានចិត្តសាទរ និងតែងតែរក្សាភ្លើងសម្រាប់អាជីព”។
ចំណាយអស់មួយជីវិត ដើម្បីបណ្ចេញសំឡេងជាប្រចាំតាមវិទ្យុ សិល្បករឆ្នើម Tran Phuong បានបន្សល់ទុកនូវអាជីពដ៏រុងរឿងដែលមិនមែនគ្រប់អ្នកផ្សាយទាំងអស់អាចមាននោះទេ។ ហើយសំខាន់បំផុត ទោះបីលោកបានលាចាកលោកទៅហើយក៏ដោយ ក៏លោកនៅតែស្ថិតក្នុងបេះដូងមិត្តអ្នកស្តាប់ទូទាំងប្រទេសជារៀងរហូត៕