សាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim Lan អស់មួយជីវិតផ្សាភ្ជាប់ជាមួយវិស័យពេទ្យសត្វ
Minh Huong_To Tuan -  
(VOVWORLD) /  
អស់រយៈពេល៤០ឆ្នាំធ្វើការក្នុងវិស័យពេទ្យសត្វ សាស្ត្រាចារ្យបណ្ឌិត Nguyen
Thi Kim Lan ជាអតីតនាយិកា គ្រូបង្រៀនជាន់ខ្ពស់មហាវិទ្យាល័យកសិរុក្ខកម្ម
Thai nguyen ភូមិភាគខាងជើងវៀតណាមបានបូជាកំលាំងកាយចិត្តដើម្បីបុព្វ
ហេតុស្រាវជ្រាវវិទ្យាសាស្ត្រ។ ដោយមានស្នាដៃក្នុងការងារបង្រៀន និងស្រាវជ្រាវ
វិទ្យាសាស្ត្រសាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim Lan ត្រូវបានជ្រើសជាដំណាង
ឲ្យវិស័យអប់រំនិងបណ្ដុះបណ្ដាលទៅចូលរួមមហាសន្និបាតប្រលងប្រណាំងស្នេហា
ជាតិទូទាំងប្រទេសលើកទី៩នៅរដ្ឋធានីហាណូយ។
|
គិតតាំងពីនោះមក ក្រោយរយៈពេលជិត៤០ឆ្នាំធ្វើការងារនៅមហាវិទ្យាល័យកសិរុក្ខកម្ម Thai nguyen បញ្ញាស្មារតីនិងការជក់ចិត្តជាមួយអាជីពបានជួយសាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim Lan បង្កើតបានស្នាដៃសំខាន់ៗជាច្រើន |
សាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim Lan ឲ្យដឹងថា លោកស្រីចូលធ្វើការក្នុង
វិស័យពេទ្យសត្វនិងចូលរួមការងារបង្រៀនដោយចៃដន្យ។ក្រោយពីរៀនបញ្ចប់
មធ្យមសិក្សាទុតីយភូមិនៅខេត្ត Bac Ninh មកលោកស្រីបន្តសិក្សានៅមហា
វិទ្យល័យកសិកម្មទី១។ នៅសាលាដ៏ល្អស្អាតនេះលោកគ្រូអ្នកគ្រូនិងមិត្តភកិ្តបាន
ជួយលោកស្រីទាំងលើការសិក្សាទាំងការហូបចុកស្នាក់នៅហើយលោកស្រីបាន
ឧស្សាហ៍ព្យាយាមរៀនសូត្រនិងចូលចិត្តមុខវិជ្ជាពេទសត្វជាខ្លាំង។ គិតតាំងពីនោះ
មក ក្រោយរយៈពេលជិត៤០ឆ្នាំធ្វើការងារនៅមហាវិទ្យាល័យកសិរុក្ខកម្ម Thai
nguyen បញ្ញាស្មារតីនិងការជក់ចិត្តជាមួយអាជីពបានជួយសាស្ត្រាចារ្យបណ្ឌិត
Nguyen Thi Kim Lan បង្កើតបានស្នាដៃសំខាន់ៗជាច្រើន។ លោកស្រីបានរៀប
រៀងសៀវភៅបង្រៀននិងសៀវភៅស្រាវជ្រាវចំនួន១៨ក្បាលសំរាប់ការបណ្ដុះ
បណ្ដាលថ្នាក់ឧត្តមនិងក្រោយឧត្តមព្រមទាំងជាអ្នកដឹកនាំការស្រាវជ្រាវវិទ្យាសាស្រ្តចំនួន១៥ប្រធានបទនិទ្ទេសល្អនិងល្អប្រសើរ។ ប្រធានបទវិទ្យាសាស្រ្តទាំងនេះសុទ្ធ
តែបានអនុវត្តទៅក្នុងការងារបង្ការកំចាត់អាសន្នរោគលើសត្វពាហនៈដូចជាជ្រូក
គោក្របីមាន់ទានៅតាមតំបន់ខ្ពង់រាបភូមិភាគខាងជើងវៀតណាម រួមចំណែកទៅ
ក្នុងការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វរបស់ប្រទេសទាំងមូល។ ចែករំលែកអំពីបទ
ពិសោធន៍ស្រាវជ្រាវវិទ្យាសាស្រ្តរបស់ខ្លួនសាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim
Lan បានឲ្យដឹងថា
“ខ្ញុំជក់ចិត្តនឹងការងាររបស់ខ្លួនព្រមទាំងប្ដេជ្ញាសំរេចឲ្យខានតែបាននូវគោល
ដៅដែលបានដាក់ចេញ។ ដោយហេតុនេះខ្ញុំអាចធ្វើបានល្អនូវការងារទាំង២គឺការ
បណ្ដុះបណ្ដាលនិងការស្រាវជ្រាវវិទ្យាសាស្រ្ត”។
ក្នុងចំណោមប្រធានបទស្រាវជ្រាវវិទ្យាសាស្រ្ត១៥ពោលខាងលើសាស្ត្រាចារ្យ
បណ្ឌិត Nguyen Thi Kim Lan ចាប់អារម្មណ៍ខ្លាំងបំផុតចំពោះការរកឃើញកូនដង្កូវ
មេអំបៅមួយប្រភេទដែលបង្កជំងឺលើហ្វូងសត្វចិញ្ចឹមនៅភូមិភាគខាងជើង ការរក
ឃើញនិងដាក់ឈ្មោះឲ្យពពួកសត្វល្អិតជញ្ជក់ឈាមចម្លងមេរោគ ការផលិតបាននូវ
វ៉ាក់សាំងបង្ការរោគនិងការរកឃើញវិធីសាស្រ្តព្យាបាលជំងឺដោយកូនដង្កូវមេអំបៅ
បង្កលើសត្វចិញ្ចឹម។ លិទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានមជ្ឈដ្ឋានអ្នកជំនាញការ
វាយតំលៃយ៉ាងខ្ពស់។ មុននេះដើម្បីកំណត់មូលហេតុបង្កជំងឺលើសត្វចឹញ្ចឹម
កម្មាភិបាលពេទ្យសត្វត្រូវយកគំរូមកធ្វើតេស្តនៅបន្ទប់ពិសោធន៍ដោយត្រូវចំណាយ
ពេលយូរ។ ចាប់តាំងពីពេលមានឧបករណ៍ព្យាករណ៍ជំងឺ KIT របស់ ស្ត្រាចារ្យ
បណ្ឌិត Nguyen Thi Kim Lan មក ការយកគំរូនិងកំណត់មូលហេតុបង្កជំងឺលើ
សត្វចឹញ្ចឹមអស់តែមួយថ្ងៃប៉ុណ្ណោះហើយជួយដល់ការព្យាបាលជំងឺកាន់តែប្រកប
ដោយប្រសិទ្ធិភាពថែម ទៀត។ តាមអ្នកស្រី Tran thi Thuy Nga ប្រធានបន្ទប់
ព្យាករណ៍ធ្វើតេស្ត ការិយាល័យពេទ្យ សត្វមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត
Thai Nguyen បានឲ្យដឹងថា
“ ការប្រើឧបករណ៍ព្យាករណ៍ជំងឺ KIT នេះផ្ដល់លទ្ធផលត្រឹមត្រូវណាស់។
ចំណាយពេលខ្លីតែធ្វើបានចំនួនច្រើន។ ការព្យាករណ៍ រកឃើញជំងឺមានភាពឆាប់
រហ័សនិងត្រឹមត្រូវវាជួយឲ្យការបង្ការព្យាបាលជំងឺមានភាពងាយស្រួល រួមចំណែក
ការពារហ្វូងសត្វចិញ្ចឹមហើយនាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចយ៉ាងខ្ពស់”។
ដោយសារមានស្នាដៃល្អប្រសើរក្នុងការងារបង្រៀន គ្រប់គ្រងនិងស្រាវជ្រាវវិទ្យាសាស្រ្តស្ត្រាចារ្យ បណ្ឌិត Nguyen Thi Kim Lan ត្រូវបានប្រសិទ្ធិនាមជាគ្រូប
ង្រៀនឆ្នើមនិងទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣រួមជាមួយប័ណ្ណ
សសើររបស់នាយករដ្ឋមន្រ្តី៕
Minh Huong_To Tuan
-VOVWORLD