អ្នកជាប់លេខ១៖គ្រាន់តែរៀនពេលឃើញស្រឡះក្នុងចិត្ត

អ្នកជាប់លេខ១៖គ្រាន់តែរៀនពេលឃើញស្រឡះក្នុងចិត្ត - ảnh 1
Image: Internet
Vovworld- ​ព័ត៍មានប្អូន Nguyen Kim Phuong​ អាយុ​១៨ឆ្នាំ​ សិស្សសាលាមធ្យម
សឹក្សា ជំនាញ  Thang long -Da Lat (Lam Dong) ដែលជាប់លេខ១ក្នុងការប្រឡង
ចូលមហាវិទ្យា ល័យកន្លងទៅនេះដោយពិន្ទុះ​៣០/៣០​បានផ្តល់មកនូវក្តីសប្បាយ
រីករាយដល់ក្រុមគ្រួសារ​​ញ្ញាតិ្តមិត្តជិតខាង លោកគ្រូ-អ្នកគ្រូនឹងមិត្តភ័ក្ត​ផង។ ​គួរ
ឲ្យចាប់អារម្មណ៏គឺ ស្នាដៃនេះគឺជា លទ្ធផលនៃវិធីសឹក្សាលើគ្រប់វិស័យ ដោយ មិន
គិតដល់ពិន្ទុះខ្ពស់ទាបឡើយ ។អ្នកយកព័ត៍មាន  Quang sang​​​សូមឧទ្ទេសនាមអំពី
គំរូសឹក្សានេះតាមរយះអត្ថបទសរសេរដូចខាងក្រោយ នេះ។    
     ក្នុងរយះប៉ុន្មានថ្ងៃនេះមិត្តភ័ក្ត ញ្ញាតិ្តសន្តានក្រុមគ្រួសារជាច្រើននាក់មកជូនពរ
  Nguyen Kim Phuong​ដែលបានទទួលស្នាដៃដ៏ល្អប្រសើក្នុងការប្រឡងចូលមហាវិ
ទ្យសល័យនាពេលកន្លងទៅ។ក៏ប៉ុន្តែ Nguyen Kim Phuong​​ គិតថា៖  ខ្លួនជាសិស្ស
ធម្មតាម្នាក់។គ្មានអ្វីជាពិសេសបើប្រៀប ទៅនឹងបណ្តាមិត្តផ្សេងៗទេ។ នឹងគ្មាន
ពេលណា Phuong​ ចាត់ទុកពិន្ទុះខ្ពស់ជាចម្បងក្នុង ការរៀនសូត្រទេ​​ ទើបការរៀន
សូត្រមានភាពត្រឹមត្រូវផងនឹងភាពងាយស្រួលផង។ “ប្អូនរំពឹងគិតថា៖មនុស្សម្នាក់ៗ
មានវិធីរៀនដោយឡែក។បើជ្រើសរើសបានវិធីសមស្រប១សំរាប់ខ្លួន​គឺការសឹក្សា
នឹងងាយស្រួលជាង។ចំពោះប្អូន នោះគឺវិធីរៀនដោយធូរស្រាល ក្តាប់ជាប់ចំណេះ
ដឹងជាមូលដ្ឋាន។គ្រាន់តែរៀននៅពេលឃើញខ្លួនស្រឡះក្នុងចិត្តប៉ុណ្ណោះ។តែពេល
រៀនត្រូវផ្តោតអារម្មណ៏”។     
    នៅក្នុងម៉ោងរៀន​ Nguyen Kim Phuong ផ្តោតអារម្មណ៏រៀន។  ដោយទឹសស្លោក​រៀនគឺមិនគ្រាន់តែជាការផ្ទៀងស្តាប់គ្រូបង្រៀនពន្យល់មេរៀនប៉ុណ្ណោះទេ​ ថែមទាំង
ត្រូវ យល់អំពីខ្លឹមសារចំណេះដឹងនៅគ្រប់ជ្រុងជ្រោយខុសពីគ្នាយ៉ាងឆាប់រហ័ស
ទៀតផង។ប្អូនចាត់ទុកថា៖  គ្រាន់តែប្រែវិធីសាស្រ្តរបស់គ្រូបង្រៀន​ឲ្យក្លាយទៅជា
របស់ខ្លួនទើបចងចាំបាន យូ។ “នៅក្នុងម៉ោងរៀន​ប្អូនផ្តោតអារម្មណ៏ស្តាប់គ្រូបង្រៀន
ពន្យល់មេរៀន ប្រែចំណេះដឹង របស់គ្រូបង្រៀនឲ្យក្លាយទៅជារបស់ខ្លួន។ប្អូនតែង
ចោទសំណួរជានិច្ច​​ថា៖ហេតុអ្វីដូច្នេះ?​ហើយ​អនុវត្តចូលក្នុងបណ្តាលំហាត់ផ្សេងៗ។
ជាធម្មតា​ត្រូវមានការច្នៃប្រឌិតក្នុងវិធីអធិប្បាយ របស់ខ្លួនទៀតផង”។        
អ្នកជាប់លេខ១៖គ្រាន់តែរៀនពេលឃើញស្រឡះក្នុងចិត្ត - ảnh 2
Image: Internet
  មិនត្រូវរងកំលាំងសម្ពាធពីស្នាដៃ​និងមិនប្រកាន់គោលការណ៏ហួសពេក​គឺជា
វិធីរៀន របស់Nguyen Kim Phuong។អ្នកគ្រូDam Thi Kinh នាយិការសាលាជំនាញ
Thang long -Da Lat (Lam Dong) ចែករំលែកថា៖ពិន្ទុះ៣០/៣០​របស់ Nguyen Kim
Phuong​ នៅក្នុង ការប្រឡងចូលមហាវិទ្យាល័យនាពេលកន្លងទៅអាចជាលទ្ធផល
នៃវិធីរៀន-វិធីបង្រៀន ដែលសាលាកំពុងខំប្រឹងប្រែងកសាង។ “ក្នុងរយះប៉ុន្មាន
ឆ្នាំថ្មីៗនេះ​​យើងខ្ញុំកំណត់ច្បាស់លាស់ថា ៖ ​បង្កើតបរិយាកាសអប់រំលើ គ្រប់ជ្រុង
ជ្រោយ១។យើងខ្ញុំរៀបចំសកម្មភាពជាច្រើនសំរាប់ប្អូនៗ   ដោយហេតុនេះសិស្ស
សាលាជំនាញ​Thang long ត្រូវរងកំលាំងសម្ពាធច្រើនជាងសិស្សនៅសាលាផ្សេងៗ។ យើងខ្ញុំជួយប្អូនៗប្រែកំលាំងសម្ពាធនេះឲ្យក្លាយទៅជាកំលាំងចលករ ចេះឆ្លងកាត់
ការ លំបាកលំបិនដើម្បីសំរេចគោលបំណងប្រាថ្នារបស់ខ្លួន។ហេតុ​ដូច្នេះ​មានសិស្ស
ជាច្រើន នាក់បានទទួលជោគជ័យ។Nguyen Kim Phuong ជាមោទនភាពរបស់សាលា
យើងខ្ញុំ”។
Nguyen Kim Phuong មានចំណាប់អារម្មណ៏ថា៖ប្អូននឹងខិតខំរៀនពូកែដើម្បី ក្លាយទៅជាវេជ្ជបណ្ឌិត​ វិលត្រឡប់មកស្រុកកំណើតបំរើប្រជាជនខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ