អ្នកដឹកនាំរឿង Luong Dinh Dung ជាមួយនឹងចំណង់ចំណូលចិត្តផ្នែកភាពយន្ត

(VOVWORLD) -  សម្រាប់អ្នកដឹកនាំរឿងលោក  Luong Dinh Dung ក្តីស្រលាញ់របស់លោក ចំពោះ វិស័យភាពយន្តគឺមានតាំងពីកុមារភាព មកម៉្លេះ មិនថាលោកដើរតាមផ្លូវ ណានោះទេ ប៉ុន្តែ គោលបំណងរបស់លោកគឺខិតមកជិតជាមួយខ្សែភាពយន្តនេះឯង។ ដោយសារចំណង់ចំណូលចិត្តរបស់ខ្លួន បានជួយឲ្យលោកទទួលបានពានរង្វាន់ដ៏សក្តិ សមផងដែរ។ ពោលគឺ ខ្សែភាពយន្តដំបូងបង្អស់ដែលមានចំណងជើងថា “ឪពុកអៀវកូន” បានជួយអោយលោកគ្រងជ័យលាភីអន្តរជាតិជាច្រើន រួមទាំងការស្ងើចសរសើរពីមិត្តភក្តិអន្តរជាតិក៏ដូចជាមជ្ឈដ្ឋានរិះគន់ខ្សែភាពយន្ត ក្នុងឆ្នាំ ២០១៨ ផងដែរ។

អ្នកដឹកនាំរឿង Luong Dinh Dung ជាមួយនឹងចំណង់ចំណូលចិត្តផ្នែកភាពយន្ត - ảnh 1 អ្នកដឹកនាំរឿង Luong Dinh Dung (រូបថតៈ dantri.vn)

លោក Luong Dinh Dung បានដឹកនាំខ្សែភាពយន្តដំបូងរបស់ខ្លួនតាំងតែពីពេលលោកនៅជានិស្សិតម្ល៉េះ។ វាជាខ្សែភាពយន្តខ្លីមួយដែលមានចំណងជើងថា “ប្រាក់ កាស” ដែលសម្រេចបានដោយចំណាយថវិការអស់ត្រឹមតែ ១៦ម៉ឺន ដុងប៉ុណ្ណោះ។ កាលនោះ នៅជានិស្សិត បានជាប្រាក់ចំនួន ១៦ម៉ឺនដុង នេះគឺបានមកដោយសារការសន្សំសំចៃនិងការជួយឧបត្ថម្ភរបស់មិត្តភក្តិផង។  បន្ទាប់មក លោកបានបន្តដឹកនាំខ្សែភាពយន្តដែលមានចំណងជើងថា  “រឿងរបស់លោក Mo” ដោយចំណាយថវិការអស់១៧លានដុង  ហើយខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់ជាខ្សែភាពយន្តល្អបំផុត នៅមហោស្រពភាពយន្តអន្តរជាតិក្រុងតូក្យូលើកទី ១៩ ឆ្នាំ ២០០៧។  លោក Dung តែងតែគិតថាការផលិតខ្សែភាពយន្តឯករាជ្យគឺត្រូវចាប់ផ្តើមតាំងពីចំណុចតូចតាច ឡើង។ ហេតុដូច្នេះ ឆ្លងកាត់អស់រយៈពេល ២០ ឆ្នាំមកនេះ   ទើបលោកអាចផលិតបានខ្សែភាពយន្តដំបូងរបស់ខ្លួន គឺរឿង “ឪពុកអៀវកូន” តែម្តង។

ដើម្បីអោយខ្សែភាពយន្ត “ឪពុកអៀវកូន” ទទួលបានប្រជាប្រិយភាពពីសាធារណជន ក្រុមអ្នកផលិតក៏ដូចជាអ្នកដឹកនាំរឿង លោក Luong Dinh Dung ផ្ទាល់ បានឆ្លងកាត់ដំណាក់កាលដ៏យូរអង្វែងដោយមានការលំបាកជាច្រើន សឹងតែមិនអាចឆ្លងកាត់បាន។  ប៉ុន្តែ ឆ្លងកាត់តាមរយៈពេលដ៏លំបាកទាំងនោះ  លោក Luong Dinh Dung ហាក់ដូចជាបានបង្ហាញនូវទេពកោសល្យរបស់ខ្លួន គឺមិនត្រឹមតែជាអ្នកដឹកនាំទេ ប៉ុន្តែក៏ជាអ្នកជំនួញម្នាក់នៅក្នុងល្បែងជាមួយភាពយន្តផងដែរ។ លោកស្រី Nguyen Thi Huong លេខានៃខ្សែភាពយន្ត  “ឪពុកអៀវកូន” បានអោយដឹងថា៖ “លោក Dung មានការរួមបញ្ចូលទាំងភាពជាអ្នកជំនួញនិងភាពជាអ្នកដឹកនាំរឿង ផង។ អាចនិយាយបានថា លោក Dung មិនសូវបណ្តោយអារម្មណ៍ជាអ្នកសិល្បៈខ្លាំងដល់ថ្នាក់ភ្លេចខ្លួនថា កំពុងធ្វើជំនួញនោះឡើយ ហេតុដូច្នេះលោកគឺជាអ្នកសិល្បៈផង ប៉ុន្តែក៏រហ័សរហួនក្នុងការផលិតនិងគណនាផង។ នាងខ្ញុំពិតជាកោតសរសើរដល់រូបលោកណាស់”។

ជ័យលាភីពិតជាសក្តិសមសម្រាប់ដំណាក់កាលដ៏វែងឆ្ងាយរបស់អ្នកដឹកនាំរឿង Luong Dinh Dung គឺខ្សែភាពយន្ត “ឪពុកអៀវកូន” ដែលបានឈ្នះជ័យលាភី “សេណារីយូរ ឆ្នើមបំផុត” នៃមហោស្រពភាពយន្តវៀតណាមលើកទី ២០, ជ័យលាភី “ខ្សែភាពយន្តបរទេសល្អបំផុត” នៅមហោស្រពភាពយន្តអន្តរជាតិ Arizona  លើកទី ២៦ និងជ័យលាភី “ខ្សែភាពយន្តអាស៊ីល្អបំផុត” នៅមហោស្រពខ្សែភាពយន្តអន្ដរជាតិអ៊ីរ៉ង់លើកទី ៣៦។  អ្នកថតរឿង សិល្បៈករប្រជាជន Ly Thai Dung បានឲ្យដឹងថា៖ “បទពិសោធន៍អំពីជីវភាពប្រចាំថ្ងៃរបស់លោក Dung គឺពិតជាខ្លាំងណាស់។ លោកមាន កម្លាំងចលករមួយគឺ ខ្លួនត្រូវសរសេរ ត្រូវចែករំលែក ប៉ុន្តែលោកក៏យល់ផងដែរថា លោកត្រូវតែត្រលប់ទៅរៀនសូត្រត្រឹមត្រូវនិងមានប្រសិទ្ធភាព ដើម្បីមានវិធីសាស្ត្រចែក រំលែកអោយ កាន់តែប្រសើរឡើង។ លោកហាក់ដូចជាដឹងខ្លួនថា ដើម្បីរកបានលុយ ទាល់តែស្នាដៃសិល្បៈរបស់ខ្លួនត្រូវលក់បានដែរ។  លោកក៏ដើរផ្លូវដូចគ្នាទៅនឹងអ្នក ដឹកនាំរឿងដទៃទៀតនៅលើពិភពលោកទាំងអស់  គឺត្រូវរកបានលុយតាមរយៈវិធីផ្សេងៗ ដើម្បីអាចផលិតបានស្នាដៃសិល្បៈនិងទាក់ទាញបានប្រជាប្រិយភាពរបស់អ្នកទស្សនាកាន់តែច្រើនកាន់តែល្អ”។

អ្នកដឹកនាំរឿង Luong Dinh Dung ជាមួយនឹងចំណង់ចំណូលចិត្តផ្នែកភាពយន្ត - ảnh 2អ្នកដឹកនាំរឿង Luong Dinh Dung សំណេះសំណាលជាមួយទស្សនិកជន  

ខ្សែភាពយន្តរបស់លោក Luong Dinh Dung មានភាពស្រស់ស្អាតផងនិងសាមញ្ញផង ដែលក្នុងនោះបង្កប់នូវរឿងរ៉ាវទុក្ខសោកសៅ អំពីជីវិតមនុស្ស  ភាពទាក់ទាញរបស់ធម្មជាតិ ដែលបន្សល់ទុកឲ្យអ្នកទស្សនានូវអារម្មណ៍ជាច្រើន៖ អ្នកកាសែត Bui Dung បានចែករំលែកថា៖ “ខ្ញុំបានដឹងថា លោក Dung ថែមទាំងចេះសរសេររឿង និងតែងកំណាព្យទៀតផង។ ប្រការនេះ លោកមិនបានបង្ហាញទេ ប៉ុន្តែនៅពេលដែលយើងទស្សនាខ្សែភាពយន្តរបស់លោក យើងនឹងឃើញទាំងតន្ត្រីនិងកំណាព្យបង្កប់ក្នុងនោះផងដែរ។  ជាក់ស្តែងគឺ ក្នុងរឿង “ឪពុកអៀវកូន” គឺបានបង្ហាញច្បាស់ណាស់ពីចំណុចនេះ។ ។ពោលគឺ ក្នុងវគ្គមួយចំនួន យើងចាត់ទុកដូចជាកំណាព្យមួយបទអញ្ចឹង”។

បន្តអនុវត្តនូវបំណងប្រាថ្នារបស់ខ្លួន លោក Luong Dinh Dung គ្រោងនឹងផលិតខ្សែភាពយន្តឯករាជ្យជាច្រើន។ លោកកំពុងត្រៀមបង្ហាញជូនទស្សនិកជននូវខ្សែភាព យន្ត “ទីក្រុងងោក” បន្ទាប់មកខ្សែភាពយន្ត “៥៧៨” ។ ក្រោយមកគឺខ្សែភាពយន្ត  “រដូវវស្សាចំនួនបីជាមួយនឹងសម្លេងរន្ទះមួយ”។   លោក Dung បានសំណេះសំណាល ថា៖ “បច្ចុប្បន្ននេះ រឿង "ទីក្រុងងោក” កំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ ហើយត្រូវបានជ្រើសរើសដើម្បីផ្សព្វផ្សាយនៅមហោស្រពភាពយន្ត នៅក្នុងទ្វីបអឺរ៉ុបរួចមកហើយ។ ចំណែកឯរឿង  “៥៧៨”  ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមថតនៅខែកញ្ញាឆ្នាំ ២០១៩ និងបង្ហាញនាខែមេសាឆ្នាំ ២០២០។ ខ្ញុំគិតថាយើងគួរតែទទួលមរតក ហើយគួររកឃើញលក្ខណៈពិសេសរបស់ខ្លួនឯង ទើបសម្រេចបានជោគជ័យ។ ហេតុដូច្នេះនៅក្នុងការងាររបស់យើង យើងទទួលបានមធ្យោបាយទំនើបក្នុងការផលិតខ្សែភាពយន្តរបៀបទំនើប ពោលគឺត្រូវស្គាល់ពីវិធីផលិតភាពយន្តទំនើប និងបង្កើតឡើងនូវផលិត ផលទំនើបផងដែរ”។

វៀតណាមត្រូវការអ្នកផលិតខ្សែភាពយន្តពូកែជាច្រើន ពីព្រោះបច្ចុប្បន្ននេះសមាហ រណកម្មអន្តរជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការតភ្ជាប់និងផ្សព្វផ្សាយនូវរូបភាពនៃប្រទេសជាតិ។ ចំពោះមុខមនុស្សរាប់ពាន់នាក់មកពីប្រទេសជាច្រើន ដើម្បីទទួលបានជ័យលាភី “ខ្សែភាពយន្តអាស៊ីល្អបំផុត” នៅមហោស្រពភាពយន្តអន្ដរជាតិអ៊ីរ៉ង់លើកទី ៣៦ នោះ សម្រាប់ខ្សែភាពយន្ត “ឪពុកអៀវកូន” អ្នកដឹកនាំរឿង  Luong Dinh Dung មានមោទនភាពជាជនវៀតណាម  ដែលឈានដល់ក្តីសុបិន្តរបស់ខ្សែភាពយន្តវៀតណាមអាចឈ្នះការប្រកួតអន្តរជាតិ។ យោងតាមលោក Luong Dinh Dung  នេះជាមធ្យោបាយលឿនបំផុតនិងមានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយភាពយន្ត វប្បធម៌និងប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ