Le Minh Sang - អ្នកបំផុសគំនិតធ្វើអ្នកមានសម្រាប់ប្រជាកសិករ
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្លែក្រូចថ្លុងមានប្រភពពីភូមិ Tan My ឃុំ Tan My ស្រុក Bac Tan My ខេត្ត Binh Duong ត្រូវបានគេស្គាល់ដល់ជាច្រើន។ នេះគឺជាការខិតខំប្រឹងប្រែងរបស់លោក Le Minh Sang អាយុ ៤៣ ឆ្នាំ ជានាយកសហករណ៍ផ្លែឈើ Tan My។ លោក Le Minh Sang មិនត្រឹមតែបានជួយនាំម៉ាកយីហោក្រូចថ្លុង Tan My ឲ្យមានកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ លោកថែមទាំងបានជួយប្រជាជននៅស្រុក Tuy Phong ខេត្ត Binh Thuan ធ្វើជាអ្នកមានដោយសារការដាំដើមពុទ្រា នៅលើតំបន់ដីនេះទៀតផង។
លោក Le Minh Sang នាយកសហករណ៍ Tan My Fruit (រូបថត៖ Nguyen Quang/VOV) |
រយៈពេល ១៨ឆ្នាំមុននេះ ក្នុងឆ្នាំ ២០២៦ លោក Le Minh Sang បានចាប់ផ្តើមអាជីវកម្ម ជាមួយនឹងតំបន់ដីដាំដំណាំក្រូចថ្លុងស្បែកខៀវនិងផ្លែក្រូចថ្លុងផ្អែម លើផ្ទែដី ១០ ហិកតា។ បន្ទាប់ពីរយៈពេល៧ឆ្នាំក្រោយមក លោកបាននាំយកផ្លែក្រូចថ្លុង ទៅកាន់អ្នកប្រើប្រាស់ តាមរយៈបណ្តាញផ្សារទំនើបក្នុងតំបន់ណាមបូខាងកើត (Dong Nam bo)។ បំណងប្រាថ្នាចង់រួមចំណែកសម្រាប់ស្រុកកំណើតក៏ត្រូវបានដិតជាប់ក្នុងអារម្មណ៍លោកតាំងពីនោះមក នៅពេលដែល មូលដ្ឋានមានគោលនយោបាយថាឃុំនីមួយៗត្រូវតែមានអង្គភាពសេដ្ឋកិច្ចមួយផងដែរ។ ក្នុងឆ្នាំ២០១៥ លោក Sang និងប្រជាកសិករក្នុងឃុំ បានបង្កើតក្រុមសហករណ៍មូលដ្ឋានដំបូងដោយមានសមាជិកចំនួន ៧ នាក់។ ចាប់តាំងពីពេលនោះមក សហករណ៍ Tan My មានសមាជិកលើងដល់ ២២ នាក់ ដែលមានផ្ទៃដីធ្វើកសិកម្មសរុបជាង ៦២ ហិចតា រួមមាន ក្រូចថ្លុង ក្រូច ត្របែក ផ្លែប៉ោម ក្រូចឃ្វិច ស្មុត...។ ទិន្នផលសរុបប្រចាំឆ្នាំទទួលបានប្រហែល ១.០០០ តោន ប្រាក់ចំណេញជាមធ្យមទទួលបាន ២០ពាន់លានដុង (៨០០.០០០ ដុល្លារ) ក្នុងមួយឆ្នាំ។ មិនត្រឹមតែមានបេសកកម្មតភ្ជាប់សមាជិក និងបង្កើតខ្សែសង្វាក់នៃតំណភ្ជាប់តម្លៃប៉ុណ្ណោះទេ ប៉ុន្តែសហករណ៍ថែមទាំងបានដោះស្រាយតម្រូវការដើមទុន និងគោលនយោបាយឧបត្ថម្ភកាន់តែប្រសើរជាងសម្រាប់កសិករខ្នាតតូច ហើយនេះជាគន្លឹះក្នុងការនាំមកនូវប្រសិទ្ធភាពសម្រាប់ផលិតកម្ម និងអាជីវកម្ម។
ក្រៅពីបង្កើតការងារជូនសមាជិកមក សហករណ៍ក៏បង្កើតការងារមានស្ថិរភាពសម្រាប់ពលករជាង ៣០ នាក់ ដែលមានប្រាក់ចំណូលជាមធ្យមពី ៨ ទៅ ១០ លានដុង (៣៥០-៤០០ ដុល្លារ)/ខែ/មនុស្សម្នាក់។ អ្នកស្រី Truong Thi Bong មានសក្រុកកំណើតនៅខេត្ត Hau Giang ដែលមកធ្វើការនៅទីនេះបានចែករំលែកថា៖ គ្រួសាររបស់លោកស្រីបានផ្សារភ្ជាប់ជាមួយសហករណ៍តាំងពីដើមមក ហើយបានទទួលការយកចិត្តទុកដាក់ទាំងកន្លែងស្នាក់នៅរហូតដល់ប្រាក់ចំណូលស្ថិរភាព ដូច្នេះហើយលោកស្រីនិងគ្រួសារនឹងនរចិត្តណាស់។
“ធ្វើការជាមួយលោក Sang បងប្អូនយើងខ្ញុំតែងតែមានអារម្មណ៍សប្បាយរីករាយ។ លោកមានចំណេះដឹងនិងវិជ្ជាជីវៈ ដូច្នេះការងារមានភាពងាយស្រួលនិងដំណើរការយ៉ាងរលូន។ គ្រួសារខ្ញុំក៏បានប្រកបមុខរបររកស៊ីច្រើនទីកន្លែង ពីខេត្ត Binh Duong ទៅកាន់ខេត្ត Binh Thuan។ ធ្វើការជាមួយលោក Sang ខ្ញុំឃើញថា លោកតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងបង្អូនពលករនៅទីនេះផងដែរ”។
លោក Sang ណែនាំដំណើរការដាំផ្លែពុទ្រានៅកសិដ្ឋាន Tuy Phong ខេត្ត Binh Thuan (រូបថត៖ Nguyen Quang/VOV) |
លោក Le Minh Sang បានវិនិយោគលើគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ និងបច្ចេកវិជ្ជាអនុវត្តក្នុងផលិតកម្មកសិកម្ម។ រហូតមកដល់ពេលនេះ សហករណ៍ផ្លែឈើ Tan Myត្រូវបានបង្កើតនិងចុះបញ្ជីស្លាកសញ្ញា ដោយប្រើតែមអេឡិចត្រូនិច (QR codes) ដើម្បីតាមដានប្រភពដើម និងនាំយកផលិតផលទៅកាន់ផ្សារទំនើបជាច្រើននៅទូទាំងប្រទេស។ ដោយ ឡែក ក្រូចថ្លុងរបស់សហករណ៍ គឺមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការនាំចេញទៅកាន់ទីផ្សារដូចជា ចិន សិង្ហបុរី និងអឺរ៉ុប...ជាដើម។
ទន្ទឹមនឹងការអភិវឌ្ឍរបស់សហករណ៍ លោក Le Minh Sang បានវិនិយោគយ៉ាងក្លាហានលើកសិដ្ឋានថ្មីមានផ្ទៃដីទំហំ ២០ ហិចតា នៅស្រុក Tuy Phong ខេត្ត Binh Thuan ដោយធ្វើកសិកម្មតាមស្តង់ដារ អនុវត្តកសិកម្មល្អជាសកល Global Good Agricultural Practices (GlobalGAP) និងអនុវត្តបច្ចេកវិទ្យាពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រព័ន្ធធារាសាស្ត្រប្រមូលផ្តុំ ការប្រើប្រាស់គ្រឿងចក្រនិងយានជំនិះសម្រាប់ដឹកជញ្ជូនក្រោយការប្រមូលផលរួច...។ ជាពិសេសលោកបានអនុវត្តបច្ចេក វិទ្យាដោះស្រាយបញ្ហាលំបាកក្នុងការដឹកជញ្ជូនទឹកចម្ងាយជាង ៣ គីឡូម៉ែត្រ ពីប្រព័ន្ធធារាសាស្ត្រទៅកាន់កសិដ្ឋានជាតំបន់ដីស្ងួត រងពន្លឺថ្ងៃ និងខ្យល់ បក់ខ្លាំងនៃខេត្ត Binh Thuan ធ្វើឱ្យកសិដ្ឋានគ្រប់ដណ្តប់ដោយព័ណ៌ខៀវស្រងាត់ តាមរយៈ ចម្ការផ្លែពុទ្រាដ៏ធំល្វឹងល្វើយ។ លោក Bui Van Khanh កសិករក្នុងស្រុកដ៏ពូកែម្នាក់បានចែករំលែកថា៖ “លោក Sang បានមកទីនេះដើម្បីដាំដើមផ្លែពុទ្រា ហើយខ្ញុំនិងលោកក៏តែងតែផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំផងដែរ...។ លោកក៏បញ្ជាក់អំពីការផលិតទ្រង់ទ្រាយធំ ដោយយកគុណភាពជាលក្ខណៈវិនិច្ឆ័យកំពូល។ នៅតំបន់ Tuy Phong ប្រជាជនក៏មានការសប្បាយរីករាយយ៉ាងខ្លាំងជាមួយគំរូដាំដុះរបស់លោក Sang ដែរ”។
លោក Le Minh Sang បានចាត់ទុកស្រុក Tuy Phong ខេត្ត Binh Thuan ជាស្រុកកំណើតទីពីររបស់ខ្លួន និងមានបំណងចង់រួមចំណែកសម្រាប់ខេត្ត Binh Thuan។ បំណងប្រាថ្នានេះត្រូវបានបញ្ឆេះម្តងទៀតនៅពេលដែលលោកមានគម្រោងបង្កើតសហករណ៍មួយដែលត្រូវបានផ្សារភ្ជាប់ ជាមួយ នឹងម៉ាកផលិតផលកសិកម្មក្នុងស្រុក។ លោក Le Minh Sang បានឲ្យដឹងថា ផ្លែពុទ្រានិងដើមឈើហូបផ្លែមួយចំនួននៅទីនេះនឹងមានវត្តមានក្នុងពេលឆាប់ៗនេះនៅក្នុងប្រព័ន្ធលក់រាយក្នុងទីផ្សារទំនើប និងផលិតតាមការបញ្ជាទិញនាំចេញ។ ទិន្នផលដែលរំពឹងទុកនៅក្រោមដំណើរការថ្មីគឺទទួលបានប្រហែល ៦០ តោន/ហិកតា ដូច្នេះទិន្នផលផ្លែពុទ្រាស្អាតនិងប្រភេទផ្លែឈើរជាច្រើនទៀតរបស់កសិដ្ឋានអាចទទួលបាន រហូតដល់ ១.២០០ តោនក្នុងមួយឆ្នាំ។ លោក Le Minh Sang បានចែករំលែកថា៖ “នាពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រសិនបើមានការបញ្ជាទិញ កសិដ្ឋាននឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតសម្រាប់ការបញ្ជាទិញនាំចេញ រួមទាំងការនាំចេញទៅកាន់អឺរ៉ុបផងដែរ។ គោលដៅរបស់ខ្ញុំនៅពេលវិនិយោគ គឺឆ្ពោះទៅទីផ្សារសម្បូរបែប ដើម្បីជួយប្រជាជនក្នុងតំបន់។ ពោលគឺ កសិដ្ឋានកំពុងត្រូវបានសាងសង់ឡើងតាមដំណើរការ GlobalGAP ដើម្បីរៀបចំនាំយកផ្លែពុទ្រា Tuy Phong ទៅកាន់ទីផ្សារបរទេស”។
កសិករវៀតណាមម្នាក់ៗដូចជាលោក Le Minh Sang សហករណ៍កសិកម្មនីមួយៗដូចជាសហករណ៍ Tan My កំពុងផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន ដោយឆ្លៀតយកអត្ថប្រយោជន៍ពេញលេញពីសមត្ថភាព និងគុណសម្បត្តិរបស់ខ្លួនដើម្បីទៅកាន់ទីផ្សារត្រូវការ។ សហករណ៍ផ្លែឈើ Tan My ក្រោមការដឹកនាំរបស់លោក Le Minh Sang បានក្លាយជាសហករណ៍គំរូមួយក្នុងចំណោម សហករណ៍គំរូចំនួន ៦៣ ដែលទើបបានលើកតម្កើងក្នុងកម្មវិធីមោទនភាពនៃកសិករវៀតណាម កាលពីខែតុលាកន្លងមកនេះ។ ចំណែកខ្លួនវិញ លោក Le Minh Sang ទទួលបានកិត្តិនាមជាកសិករវ័យក្មេងឆ្នើមថ្នាក់ជាតិ ឆ្នាំ ២០២២ ផងដែរ៕