ការតាំងពិពណ៌ Chau ban និង Moc ban - កេរិ៍្តតំណែលឯកសារពិភពលោក

VOVWORLD_ការតាំងពិពណ៌បណ្ណសារ” រាជកាល Nguyen ជាមួយការរៀប
រៀង​សៀវភៅ​ប្រវតិ្តសាស្រ្តតាមរយៈ Chau ban និង​ Moc ban -​ កេរិ៍្តតំណែលឯកសារ
ពិភព​លោក  ”  កំពុងបើកនៅមជ្ឈមណ្ឌលបណ្ណសារជាតិទីមួយក្រុងហាណូយដែល
ទាក់​ទាញ ក្រុមអ្នកស្រាវជ្រាវនិងទស្សនិកជនជាច្រើនកុះករមកទស្សនា ។នេះជា
សកម្មភាព រួមចំណែកលើកតំកើងតំលៃកេរិ៍្តតំណែលឯកសាររបស់វៀតណាមព្រម
ទាំងអះអាងនូវការរួមវិភាគទានរបស់រាជកាល Nguyenទៅក្នុងការរៀបរៀងសៀវភៅ
​ប្រវតិ្តសាស្រ្ត​ទៀត​ផង។

        ការតាំងពិពណ៌បណ្ណសារ” រាជកាល Nguyen ជាមួយការរៀបរៀង​សៀវភៅ​
ប្រវតិ្តសាស្រ្តតាមរយៈ Chau ban និង​ Moc ban -​ កេរិ៍្តតំណែលឯកសារ ពិភព
​លោក  ”  តាំងបង្ហាញនូវឯកសារជាង១០០ដែលបានសម្រាំងពី Chau ban និង
​ Moc ban​នៃ​រាជកាល Nguyen ដែលបានរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិ
ទីមួយក្រុងហាណូយនិងមជ្ឈមណ្ឌលបណ្ណសារជាតិទី៤ក្រុង Da Lat ខេត្តLam
 Dong។ នេះជាឯកសារ​ថ្លៃ​ថ្លាឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់និងគោលការរបស់
ស្ដេចទាំងឡាយនៅរាជកាល Nguyen ចំពោះការងាររៀបរៀងចងក្រងសៀវភៅ​
ប្រវតិ្តសាស្រ្ត។ តាមលោក Ha Van Hue​នាយកមជ្ឈមណ្ឌលបណ្ណសារជាតិទីមួ
យបានឲ្យដឹងថាលក្ខណៈទូទៅរបស់ Chau ban និង​ Moc banគឺវាផ្ទុកព័ត៌មានដើម
ដ៏សម្បូរបែបលើវិស័យប្រវតិ្តសាស្រ្ត ភូមិសាស្រ្ត ​នយោបាយ នីតិកម្ម វប្បធម៌ អប់រំ
 អក្សរសាស្រ្ត កំណាព្យ និងភាសា ព្រមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពី
ស្ថានភាពជីវភាពរស់នៅសង្គមនិងមនុស្សវៀតណាមក្នុងរយៈពេល១៤៣ឆ្នាំពីឆ្នាំ
១៨០២ដល់ឆ្នាំ១៩៤៥។លោក Ha Van Hue​ បានថ្លែងថា

 “ការងាររៀបរៀងចងក្រងសៀវភៅ​ប្រវតិ្តសាស្រ្តនៅរាជកាល Nguyen គឺមាន​
លក្ខណៈ​ជំនាញយ៉ាងខ្ពស់ ល្អិតល្អន់ ផ្ចិតផ្ចង់ដោយបន្សល់ទុកមកនូវស្នាដៃគួរឲ្យ
កត់​សំគាល់។ បណ្ដុំឯកសារChau ban និង​ Moc banបញ្ជាក់ពីការរួមវិភាគទាននិង​
សមិទ្ធិផល​​នៃរាជកាល Nguyen ចំពោះការរៀបរៀងសៀវភៅ​ល្បីល្បាញមាន​ជា
អាទិ៍ ​Dai Nam ប្រវតិ្តសាស្រ្ត  Dai Nam ច្បាប់និង សៀវភៅ​ស្ដីពីស្ដេច Minh Menh។
 ​រាជកាល​ Nguyen ជារាជកាលមួយដែលសំរេចបាន​ជោគជ័យ​ដ៏ធំធេងក្នុងការចង
ក្រងសៀវភៅ​ប្រវតិ្តសាស្រ្តលើវិស័យប្រវតិ្តសាស្រ្តនៃ​របប​រាជា​និយម”​។​

        ការតាំងពិពណ៌បណ្ណសារ” រាជកាល Nguyen ជាមួយការរៀបរៀង​សៀវភៅ​
ប្រវតិ្តសាស្រ្តតាមរយៈ Chau ban និង​ Moc ban -​ កេរិ៍្តតំណែលឯកសារ ពិភព​លោក  ” 
លើកនេះសរឲ្យឃើញថារាជកាល Nguyen យកចិត្តទុកដាក់ជាពិសេសលើការរៀប
​រៀង​ចងក្រងសៀវភៅ​ប្រវតិ្តសាស្រ្តដោយមានការចាត់តាំងយ៉ាងហ្មត់ចត់តាំង​ពីការ
​បង្កើតស្ថាប័នរៀប​រៀង​ដល់ការចាត់តាំងមន្ត្រីនិងការសំរិតសំរាំងឯកសារ។

ការតាំងពិពណ៌ Chau ban និង Moc ban - កេរិ៍្តតំណែលឯកសារពិភពលោក - ảnh 1
ការតាំងពិពណ៌បណ្ណសារ” រាជកាល Nguyen ជាមួយការរៀបរៀងសៀវភៅប្រវតិ្តសាស្រ្តតាមរយៈ Chau ban និង Moc ban - កេរិ៍្តតំណែលឯកសារ ពិភពលោក ”


        សាស្ត្រចារ្យរងបណ្ឌិតNguyen Cong Viet អតីតវិទ្យាស្ថានស្រាជ្រាវ Han Nom -
សមាជិកក្រុមប្រឹក្សាកេរិ៍្តតំណែលវប្បធម៌ជាតិបានឲ្យដឹងថា

  “ ឯកសារតាំងបង្ហាញនៅពិពណ៌បានសរឲ្យឃើញនូវការចាប់អារម្មណ៍របស់
រាជកាល Nguyenចំពោះការសិក្សាស្រាវជ្រាវនិងថែរក្សាសៀវភៅ​ប្រវតិ្តសាស្រ្ត។
ការងារ​រៀប​រៀង​ចង​ក្រងនិងបោះពុម្ភសៀវភៅ​ប្រវតិ្តសាស្រ្តនេះត្រូវបានអនុវត្ត
ដោយ​លក្ខណៈ​វិទ្យាសាស្រ្តជាផ្លូវការ។ ការងាររៀបរៀង​សៀវភៅ​ប្រវតិ្តសាស្រ្ត
ចំពោះសង្គមវប្បធម៌​នាបច្ចុប្បន្នមានសារសំខាន់ណាស់។ ការតាំងពិពណ៌ Chau
 ban និង​ Moc ban បាន​ជួយបញ្ជាក់អះអាងនូវតំលៃប្រវតិត្តសាស្រ្តក្នុង​ការ​ស្រាវ
​ជ្រាវវប្បធម៌វៀតណាម”។

        ក្រៅពីតំលៃលើវិស័យស្រាវជ្រាវនិងចងក្រងសៀវភៅ​ប្រវតិ្តសាស្រ្តនៃ​ប្រទេស
​ជាតិ បណ្ដុំឯកសារ Chau ban និង​ Moc banរាជកាល Nguyen នៅជាឃ្លាំង​ឯកសារ
​សំខាន់ទាក់ទិនដល់ការបង្កើតនិងបញ្ជាក់អះអាងនូវអធិបតីយភាពនៅលើសមុទ្រ
និងកោះរបស់ប្រទេសជាតិដែលក្នុងនោះមានប្រជុំកោះ Hoang Sa និង​Truong Sa
ទៀតផង។​ ដូច្នេះការជំរុញការងារផ្សព្វផ្សាយឯកសារ Chau ban និង​ Moc banទៅ
កាន់​សាធារ​ណៈ​ជន​នាបច្ចុប្បន្ននេះគឺមានអត្ថន័យដ៏ធំធេង៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ