ចាប៉ីសាយដៀវ អត្តសញ្ញាណដ៏វិសេសវិសាលរបស់វៀតណាម

(VOV)_សំលេងចាប៉ីសាយដៀវពេលបានស្ដាប់ហើយដឹងជាប់ចិត្តរហូត។ ប្រសិន បើ មុននេះ សម្លេងចាប៉ីសាយដៀវមានចង្វាក់ព្រួយ កំសត់ លន្លង់លន្លោច ដោយប្រ
ដូចទៅនឹង​វាសនា​​របស់នារី។ ​ប៉ុន្តែ ឥឡូវនេះ សម្លេងចាប៉ីសាយដៀវបានមានចង្វាក់​
សប្បាយ​រីករាយ របស់ទឹកដី និងមនុស្សវៀតណាម។ ​សម្លេងចាប៉ីសាយដៀវបានធ្វើ​
អោយ​យើង​នឹករលឹកដល់ស្រុកកំណើត អំពីមនោសញ្ជេតនាចំពោះមាតុ​ប្រទេស។​

ចាប៉ីសាយដៀវ អត្តសញ្ញាណដ៏វិសេសវិសាលរបស់វៀតណាម - ảnh 1
ចាប៉ីសាយដៀវ អត្តសញ្ញាណដ៏វិសេសវិសាលរបស់វៀតណាម

          ក្នុងសង្គមទំនើបនាបច្ចុប្បន្ន តូតន្ត្រី ឧបករណ៍ភ្លេងរាប់ពាន់ប្រភេទ ​ដើម្បី មនុស្សអាចស្ដាប់កំសាន្តឬសម្ដែង។ ប៉ុន្តែសម្លេងដ៏វិសេសវិសាល​របស់ចាប៉ីសាយ
ដៀវ គឺដក់ជាប់ក្នុងបេះដូងមនុស្សវៀតណាមម្នាក់ៗ។ ​សិល្បករលេងចាប៉ីសាយដៀវ
 Kim Thanh បានចាត់ទុកថា៖ ចាប៉ីសាយ​ដៀវជាឧបករណ៍ភ្លេងពិសេសដោយឡែក បំផុតរបស់វៀតណាម៖

          “ចាប៉ីសាយដៀវមាន២ផ្នែកសំខាន់បំផុត នោះគឺកំណាត់ឈើខ្លីដើម្បីបង្កើតខ្ទង់
សម្លេង និងដងចាប៉ី​ដើម្បីកំណត់ចង្វាក់។ ចាប៉ីសាយដៀវ​មានរបៀប​ប្រើប្រាស់ដ៏
ពិសេស ដោយឡែក។”

          ចាប៉ីសាយដៀវ​ជាប្រភេទចាប៉ីដែលមានតែខ្សែតែមួយ ចំណុះក្រុម​ខ្សែដេញ។
 ​ ​​ ចាប៉ីសា​យដៀវមានរូបរាងមូលប្រសិនបើធ្វើពី​ឬស្ស៊ី ឬរូប​រាង​បួនជ្រុងទ្រវែង ប្រ
សិនបើ បានធ្វើពីឈើ។​ចាប៉ីសាយដៀវមានដងវែង ខាងក្បាលចាប៉ីតូចជាងខាង
កន្ទុយ​ ចាប៉ីមានប្រវែងជាង១ម៉ែត្រ។​ 

        ក្នុងជីវភាពរស់នៅរបស់ជនវៀតណាម ចាប៉ីសាយដៀវដើរតួនាទី​ដ៏សែនសំ
ខាន់។ ចាប៉ីសាយដៀវសមស្របជាមួយបណ្ដាចង្វាក់រូម៉ានទិក ​ទន់ភ្លន់។ សិល្បះករ ចាប៉ីសាយដៀវ Kim Thanh បានអោយដឹងថា៖

          “ចាប៉ីសាយដៀវជាឧបករណ៍សំខាន់ក្នុងវង់តន្ត្រីច្រៀង Cheo​, Cai Luong ,
Quan Ho។ នាបច្ចុប្បន្ន អាចប្រើចាប៉ីសាយដៀវ​លេងតាម​ចង្វាក់​ថ្នីៗក៏បានដែរ។ ចាប៉ីសាយដៀវតភ្ចាប់ជាមួយចង្វាក់ប្រជាប្រិយ ស្ដីពីស្រុកកំណើត ប្រទេសជាតិ។”

          ​ចាប៉ីសាយដៀវជាឧបករណ៍ភ្លេងដែលមិនអាចខ្វះបានក្នុងវងតន្ត្រី​ប្រជាប្រិយ ជាតិក្តី ប៉ុន្តែវាក៏បានប្រគុំតន្ត្រីជាមួយឧបករណ៍ភ្លេងទំនើបៗទៀតផង។  សិល្បះករ ចាប៉ីសាយដៀវ Kim Thanh បានអោយដឹង​ថែមទៀតថា៖

          “ ក្នុងពេលទៅសម្ដែងសល្បះ ប្រឡង់ឧបករណ៍ភ្លេងជនជាតិនៅ​ឯបរទេស ​ ចាប៉ីសាយដៀវ ជាឧបករណ៍​ភ្លេង​ដំណាងអោយវៀត​ណាម។ ​ចាប៉ីសាយដៀវ ​ជានិច្ចកាលដើរតួនាទីដ៏សែនសំខាន់​នៅក្នុងបណ្ដាវង់តន្ត្រី។​”​

          ក្នុងពិភពលោកឧបករណ៍ភ្លេងដ៏ពហុបែបនេះ ចាប៉ីសាយដៀវ ជា​ឧបករណ៍ ភ្លេងពិសេសដោយឡែកបំផុតរបស់ប្រជាជនវៀតណាម។ នៅ​ទីណាដែលមាន
សម្លេងរបស់ ចាប៉ីសាយដៀវ ​ នៅទីនោះមានតូតន្ត្រី​ប្រពៃណីវៀតណាម ពីព្រោះ
សម្លេង ចាប៉ីសាយដៀវ ​ជាសម្លេង​របស់​អ្នកម្តាយ ​ឪពិក របស់ជនជាតិនិងរបស់
ស្រុកកំណើតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ