|
ទស្សនាការលេងចត្រង្គមនុស្សនៅដំបន់ដីក្បាច់គុណ Binh Dinh នាដើមនិទាឃៈរដូវ (baobinhdinh) |
Vovworld-ទីរួមខេត្ត An Nhon មិនត្រឹមតែល្បីឈ្មោះជាកន្លែងមានសាលាក្បាច់គុណបុរាណជាច្រើនប៉ុណ្ណោះទេ ទីនេះថែមទាំងល្បីឈ្មោះជាកន្លែងបង្កើត
ឡើងកីឡាករចត្រង្គល្បីល្បាញសំរាប់វិស័យកីឡាខេត្ត Binh Dinh ទៀងផង។ បុណ្យ
ចត្រង្គមនុស្សត្រូវបានប្រជាជន An Nhon រៀបចំនាថ្ងៃទី៥និងទី៦ខែទី១តាមច័ន្ទគតិ
លើទីលានទូលាយដែលត្រូវបានស្ថាបនាជាក្តាចត្រង្គ ការប្រកួតកំពុងស្ថិតក្នុង
ប្រកៀកប្រកើយគ្នាជាមួយស្នូរស្គរលាន់រន្ទឺ។កំលោះក្នុងសម្លៀកបំពាក់ទ័ពបៃតងកំពុងប៉ិនប្រសព្វជៀសវាងផ្លូវទុកសិទ្ធិឲ្យទ័ពក្រមុំក្រហមដើរ។ ទស្សនិកជននៅ
ជុំវិញកំពុងហ៊ោកញ្ជ្រៀវស្ងើចសរសើរក្បាច់គុណដ៏ស្ទាត់។
ក្នុងការប្រកួតចត្រង្គមនុស្សនីមួយៗជានិច្ចកាលមានអ្នកអធិប្បាយអុកឈរ
នៅកណ្ដាលសមរភូមិ។ ក្រោយពីដើរមួយជំហានៗរបស់កូនចត្រង្គ កូនអុកមនុស្ស
បានស្មូតកំណាព្យមួយឃ្លារឺច្រៀងមួយបទ។ ប៉ុន្តែនៅការប្រកួតយកឈ្នះចាញ់ អ្នក
សម្ដែងគឺជាអ្នកកាន់កូនចត្រង្គស្ដេចបញ្ជាទាំងសង្ខាង។ បង Quang ជាអ្នកចូលចិត្ត
និងយល់ច្បាស់អំពីចត្រង្គមនុស្សបានបកស្រាយថា៖
“របៀបសម្ដែងមនោសញ្ចេតនារបស់កូនចត្រង្គស្ដេចពហុបែបណាស់។ ប្រសិនបើបញ្ជាទាហានវាយសត្រូវប្រើដាវភ្លឺចិញ្ចាចស្គរលាន់រន្ទឺទង់បក់រវីក។ ប្រសិនបើក្នុង
ករណីត្រូវគេអុក ស្ដេចត្រូវស្របតាមករណី អាចវាយតបទៅវិញរឺទទួលបរាជ័យហើយច្រៀងបទចម្រៀងវាយតបតវិញរឺបទចម្រៀងបរាជ័យ។”
អ្នកក្នុងតួរជាស្ដេចក្នុងការលេងចត្រង្គមនុស្សមានបទចម្រៀងផ្សេងៗគ្នា។ អ្នកស្មូតអាស្រ័យទៅតាមលក្ខណៈជាក់ស្ដែងនៃការលេងចត្រង្គដែលប្រើប្រាស់បទ
កំណាព្យរឿងព្រេងស្ងើចសសើរប្រពៃណីរបស់ប្រជាជាតិវៀតណាម។
ក្នុងឱកាសនិទាឃៈរដូវមកដល់ម្ដងៗ គ្រូក្បាច់គុណ Minh Hoang ម្ចាស់សាលា
ក្បាច់គុណ Minh Gia Quyen Phai នៅទីក្រុងហាណូយក៏មក An Nhon ដើម្បីទស្សនា
ការប្រកួតចត្រង្គមនុស្សដែរ។ គ្រូក្បាច់គុណ Minh Hoang បានឲ្យដឹងថា លើក្តា
ចត្រង្គមានកូនចត្រង្គចំនួន៧ប្រភេទគឺ ស្ដេច ក្អែក ដំរី ទូក ភាវ សេះ កញ្ចុះ កូន
ចត្រង្គនីមួយៗសុទ្ធតែមានរបៀបដើរដោយឡែកដែលហៅថាក្បួន។
“ក្បាច់គុណក្នុងចត្រង្គមនុស្សត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍន៍ក្លាយទៅជារៀបទប់កំលាំងនិងការប្រយុទ្ធ។ កូនចត្រង្គទាំង៧លើក្តាចត្រង្គនោះលើកលែងតែ
ស្ដេច ក្អែកនិងដំរីមិនឆ្លងទន្លេនោះ កូនចត្រង្គ៤ទៀតអាស្រ័យទៅលើគូរបដិបក្ខ
ដើម្បីប្រយុទ្ធស៊ីគ្នា។”
ការប្រកួតចត្រង្គមនុស្សជាការរួមផ្សំកត្តាប្រជាប្រិយ បញ្ញានិងក្បាច់គុណ។ វិញ្ញាសារកីឡានេះមិនត្រឹមតែទាក់ទាញមនុស្សពេញវ័យប៉ុណ្ណោះទេ ថែមទាំងទាក់ទាញកុមារដោយការប្រកួតល្អមើលទៀតផង។ Minh Anh កូនប្រុសអាយុ៨ឆ្នាំ
របស់គ្រូក្បាច់គុណ Minh Hoang ស្រែកហ៊ោកញ្ច្រៀវក្នុងពេលភាគីទាំងពីរសម្ដែង
ក្បាច់គុណ។ Minh Anh បានឲ្យដឹងថា៖
“ខ្ញុំបានស្ដាប់កំសាន្តបទចម្រៀងអំពី Hai Ba Trung ជិះដំរីទៅវាយសត្រូវ និង
បទកំណាព្យ Nam Quoc Son Ha Nam De Cu ទៀតផង។ ខ្ញុំចង់ឲ្យឪពុកបង្រៀនឲ្យ
ក្បាច់គុណចត្រង្គ លេងចត្រង្គ។ ខ្ញុំចង់នៅពេលក្រោយនេះបានចូលរួមលេង
ចត្រង្គមនុស្ស។”
បណ្ដាការលេងចត្រង្គក្នុងឱកាសនិទាឃៈរដូវមកដល់ម្ដងៗបានបង្កើនវិស័យវប្បធម៍វិសេសវិសាលនៃដំបន់ដី An Nhon ដើម្បីប្រជាជននៅទីនេះកាន់តែស្រឡាញ់វិញ្ញាសារមានប្រពៃណីរបស់ដំបន់។ នេះក៏ជារបៀបល្អដើម្បីរក្សាអភិវឌ្ឍន៍ចលនា
ចត្រង្គនិងក្បាច់គុណនៅខេត្ត Binh Dinh៕