Bac ha ជាផ្សារធំបំផុតនៅតំបន់ព្រៃភ្នំព្រំដែន ជាទីកន្លែងជួបប្រាស្រ័យ
ជួញដូរ ផ្លាស់ប្តូរទំនិញរបស់ជនជាតិចំនួន ១៤ ជាភាតរះនៅទីរួមស្រុក
Bac ha នឹងបណ្តាស្រុកជិតខាង។ផ្សារបានប្រជុំ ១លើកក្នុង១សប្តាហ៏
នាថ្ងៃអាទិត្យ។ ជាធម្មតាផ្សារមានសភាពអ៊ូអរ។ក៏ប៉ុន្តែក្នុងប៉ុន្មានថ្ងៃជិត
និងបុណ្យតេតប្រពៃណីនេះផ្សារកាន់តែអ៊ូអរថែមទៀត។
Tay Bac ក្នុងប៉ុន្មានថ្ងៃនេះកំពុងទទួលភាពត្រជាក់ខ្លាំង។ អ័ព្វគ្រប
ដណ្តប់ មកលើគ្រប់ទឹសទី។ចរន្តមនុស្សពីបណ្តាភូមិឃុំហូរទៅកាន់ផ្សារ
តាំងពីពេល ព្រលឹម។នេះជាពេលប្រជុំផ្សារចុងក្រោយក្នុងឆ្នាំទើបអ្នក
ណាក៏ចង់លក់ឲ្យអស់ ទំនិញដើម្បីមានលុយទិញប្រដាប់ប្រដាប្រុង
ប្រៀបថ្ងៃបុណ្យចូលឆ្នាំថ្មី។ថ្ងៃនេះលោកThaoTheu De នៅឃុំ Thai Giang
Pho ទៅផ្សារលក់ធូប។លោកឲ្យដឹង ថា៖”ជិតដល់បុណ្យតេត ទើបទៅ
លក់។ធូបទាំងនេះលក់បាន២០ម៉ីនដុង។ត្រូវ លក់ឲ្យអស់ទើបទៅទិញ
ទំនិញតេត។ ថ្ងៃនេះទិញសាច់ជ្រូក បន្លែដើម្បីធ្វើបុណ្យ តេត”។
សំលេងសំណើច សាសងតថ្លៃទំនិញដ៏អ៊ូអរពេញ១តំបន់។ផ្សារក្នុង
ប៉ុន្មាន ថ្ងៃជិតតេតទើបមុខទំនិញសប្បូរបែបណាស់។ប្រជាជននាំយក
របស់របរវត្ថុគ្រប់ បែបយ៉ាងមកលក់នៅផ្សារដូចជាតែផ្លែឈើស្រាខោអាវ
តម្បាញចរបាប់ជាដើម។អ្នកមានលុយគឺទៅទិញទំនីញតេត។ប៉ុន្តែ ប្រជា
ជនភាគច្រើនបានយកសត្វ ចិញ្ចឹម កសិផលរបស់ខ្លួនទៅលក់យកលុយ
ទិញទំនិញតេត។លោកTo Cui -ជាជាតិ phu La នៅឃុំ Lung Phin សង្ឃឹម
លក់បានកែបសេះចំនួន៤ ។លោក ប្រាប់ឲ្យដឹងថា៖ “លក់កែបសេះនេះ
ឲ្យសេះដឹកទំនិញ។ក្នុង១សប្តាហ៏ខ្ញុំធ្វើបាន 4 កែប។បើលក់បាននឹងមាន
លុយទិញស្រាផឹកក្នុងបុណ្យតេត។ខ្ញុំក៏ទិញសាច់ ៤ គីឡូក្រាមទៀត។
នៅផ្ទះកាប់មាន់ពី ២ដល់ ៣ក្បាលដែរ”។ ចំពោះប្រជាជនគ្រប់ជនជាតិ
នៅតំបន់ព្រៃភ្នំបុណ្យតេតមិនអាចខ្វះសាច់ ជ្រូកបានឡើយ។ដោយ
ហេតុនេះតូបលក់សាច់ជ្រូកមានមនុស្សមកទិញជា ច្រើន។ជាធម្មតា ពេល
ប្រជុំផ្សារម្តងៗ លោក Giang Seo Sang កាប់ជ្រូក ១ ក្បាលតែប៉ុណ្ណោះ ប៉ុន្តែ
នៅពេលប្រជុំផ្សារតេត លោកត្រូវកាប់ជ្រូក ២ ក្បាល។ លោករៀបរាប់ថា៖
”លក់តាំងពីម៉ោង ៦ ព្រឹក ដល់ឥឡូវនេះគឺអស់ហើយ។ជ្រូក ១ ក្បាលមាន
ទម្ងន់១៤០គីឡូក្រាម។ប្រជាជនទិញសាច់មកព្យួរដើម្បីទទួលបុណ្យ តេត”។ មិនត្រឹមតែម្ហូបអាហារលក់ដាច់ប៉ុណ្ណោះទេថែមទាំងបណ្តាឧបករណ៏
កសិកម្មក៏លក់ដាច់ដែរ។ចំពោះប្រជាជននៅទីនេះបណ្តាឧបករណ៏បំរើការ
ងារ បង្កបង្កើនផលដើរតួរនាទីសំខាន់ណាស់។ គេចង់ថា៖ឆ្នាំថ្មីប្រើឧបករណ៏
ថ្មី។ក្រោយពីបានជ្រើសរើសម៉ត់ចត់ លោក Vang Van Lo ជាជនជាតិ Tay
នៅ Na Hoi ក៏ជ្រើសបានឧបករណ៏១គ្រឿងដែរ។លោកប្រាប់ថា៖ “ពេញចិត្ត
ទើបទិញ។ឆ្នាំថ្មី គឺត្រូវប្រើប្រាស់ឧបករណ៏ថ្មី។ក្រៅពីនោះក៏ត្រូវទិញអីវ៉ាន់ជា
ច្រើនទៀត ដូចជាខោអាវស្បែលជើងសំរាប់កូន”។
វិសេសវិសាលនឹងសប្បាយភ្នែកបំផុតគឺបណ្តាតូបលក់សំពត់ អាវ
កន្សែងសំរាប់នារី។អ្នកស្លៀកលសំពត់។អ្នកមើលអាវស្បែកជើង។គេជ្រើស
រើសយ៉ាងម៉ត់ចត់។លក់ខោអាវនៅផ្សារ Bac Ha ក្នុងរយះពេល ៤ ឆ្នាំមក
លោក Thao Van Sinh ឲ្យដឹងថា៖”មនុស្សចាស់មនុស្សក្មេងសុទ្ធតែទិញ។
តាំងពីព្រឹកមកលក់បានជិត ២ លានដុងហើយ”។ ក្រោយពីបានទិញ
ទំនិញចាំចាច់គ្រប់គ្រាន់ ហើយនោះ គេសុទ្ធតែមកហាង លក់ Thang Co
(មុខម្ហូប១របស់តំបន់)។ ពេលនេះគេទើបមានឪកាសផ្លាស់ប្តូរ យោបល់
សាកសូរសុខទុក្ខគ្នា ពិសេសគឺអំពីការត្រៀមរៀបចំឲ្យបុណ្យតេត។ រីឯ
កំលោះក្រមុំវិញ ផ្សារណាត់បុណ្យតេតក៏ជាឪកាសដើម្បីគេណាត់ជួបគ្នា
ទៅ ដើរលេងក្នុងបុណ្យតេត៕