|
Hanoi Beer Festival ឆ្នាំ ២០១៥ (Image: Pablo Yang) |
(VOVworld) – Hanoi Beer Festival ឆ្នាំ ២០១៥ ត្រូវបានរៀបចំឡើងជាលើកដំបូង
នា ពាក់កណ្ដាលខែវិច្ឆិកាកន្លងមកនៅ Eden Garden ស្ថិតនៅក្បែទន្លេ Hong នៅ
ទីក្រុង ហាណូយ ដោយមានការចូលរួមរបស់ពាណិជ្ជសញ្ញាប៊ីយែរល្បីឈ្មោះ
របស់វៀតណាមនិងអន្តរជាតិជាច្រើន។ ស្រាបៀររាប់រយប្រភេទម្ហូបអាហារ
ឈួយឆ្ងាញ់តូរ្យតន្ត្រីរស់រវើកនិងភៀវចំនួន ២ ពានក់នាក់បានមកចូលរួមក្នុង
ព្រឹត្តិការណ៍នេះ។ សូមអញ្ជើញលោក អ្នកនាងសម្របខ្លួនក្នុងបរិយាកាសអ៊ូរ
អររស់រវើកនៃ Hanoi Beer Festival ឆ្នាំ ២០១៥ តាមបទយោការណ៍របស់
អ្នកនិពន្ធ Phuong Lien។
ម៉ោង ១១ ថ្ងៃត្រង់។ លោកអ្នកនាងស្តាប់អ្វីទេ? នេះគឺជាការអញ្ជើញចូល
រួម Festival ស្រាបៀរធំបំផុតនៅទីក្រុងហាណូយដែលទាក់ទាញការចូលរួម
របស់អ្នកស្រ ឡាញ់ប្រភេទស្រានេះរាប់ពាន់នាក់នៅ Eden Garden នាថ្ងៃ
អាទិត្យល្អប្រសើពក្នុង ខែវិច្ឆិកានេះ។ គ្មានអ្វីអស្ចារ្យណាមួយក្នុងពេលលោក
អ្នកនាងមានឱកាសពិសារស្រាបៀរមួយកែវត្រជាក់ពោពេញទៅដោយពពុះ
សនិងក្លិនធុញ្ញជាតិរបស់តាប៉ែមកពីបណ្ដាក្រុមហ៊ុនផលិតប៊ីយែរល្បីឈ្មោះ
របស់វៀតណាមដូចជា Hanoi Beer Halida Huda Beer ឬពាណិជ្ជសញ្ញាស្រា
បៀរនាំចូលដូចជា Chimay Peroni Coopers និង Fuller។អាចនិយាយបានថា
Hanoi Beer Festival គឺជាព្រឹតិ្តការណ៍សំរាប់ពាណិជ្ជសញ្ញាស្រា បៀរទាំងអស់
ដែលតភ្ជាប់អ្នកស្រឡាញ់ប្រភេទភេសជ្ជៈដោយមនុស្សលោកបានបង្កើត
ឡើងពីសតវត្សទី ៥ មុនគ្រិស្គ។ លោក Paul Yang ជាជនជាតិអាមេរិកមួយ
នាក់ដែល កំពុងធ្វើការនិងរស់នៅនៅទីក្រុងហាណូយបានចែករំលែកថា៖
«រដ្ឋឬក្រុងនិមួយៗនៅអាមេរិកសុទ្ធតែមានក្រុមហ៊ុនផលិតស្រាបៀរ
ដោយមាន ពាណិជ្ជសញ្ញារបស់ខ្លួននិងប្រភេទប៊ីយែរគ្រប់ប្រភេទ។ ឆ្នាំណា
ក៏ដោយ គេធ្វើ ស្រាបៀរប្រភេទថ្មី។ នេះគឺជាមូលហេតុខ្ញុំស្រឡាញ់ផឹក
ស្រាបៀរ។ នៅវៀតណាម ខ្ញុំចូលចិត្តផឹក Huda Beer បំផុត។ ខ្ញុំក៏បានឃើញ
ហាងឧទ្ទេនាមផលិតផលរបស់ Huda Beer នៅ Festival លើកនេះផងដែរ។
ខ្ញុំឃើញថា៖ វប្បធម៌ពិសារស្រាបៀរនៅ ទីក្រុហាណូយអភិវឌ្ឍន៍ដ៏ទូលំទូ
លាយត្រៀមធ្វើស្រាបៀរនិងប៊ីយែរក្លឹបជាច្រើនត្រូវបាន បង្កើត។ Festival
ស្រាបៀរលើកនេះគឺជាឱកាសដើម្បីប្រជាពលរដ្ឋក្រុងហាណូយ ពិសារ
ស្រាបៀរគ្រប់ប្រភេទនិងភ្ញៀវទេសចរអន្តរជាតិស្គាល់ដល់ស្រាបៀររបស់
វៀតណាម។»
|
ល្បែងកំសាន្ត “អ្នកណាផ្លុំគ្រែ Vuvuzela ក្នុងរយៈពេលយូរអង្វែងជាងគេ?» (Image: Pablo Yang) |
ល្បែងកំសាន្ត “អ្នកណាផ្លុំគ្រែ Vuvuzela ក្នុងរយៈពេលយូរអង្វែងជាងគេ?»
បានទាក់ទាញការចូលរួមរបស់ភ្ញៀវជាច្រើននាក់។ អ្នកណាក៏ដោយបានខំ
ប្រឹងប្រែងដើម្បី ដណ្តើមបានរង្វាន់គឺកេសស្រាបៀរ Halida រួមជាមួយអាវលឿង
។ ប៉ុន្តែ មនុស្សម្នាក់ មិនអាចរបូតឱកាសពិសារស្រាបៀរ “handmade” របស់
ក្រុមហ៊ុនធ្វើប៊ីយែរដោយដៃនៅ Festival ។ ជួរឃើញ លោក John Reid នាយក
គ្រប់គ្រងក្រុមហ៊ុនធ្វើស្រា បៀរដោយដៃ Pasteur Street Brewing Company របស់
អាមេរិកមកពីទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) មានការអ្វីភ្ញាក់ផ្អើល
នៅ Festival លើកនេះ។
|
លោក John Reid នាយកគ្រប់គ្រងក្រុមហ៊ុនធ្វើស្រា បៀរដោយដៃ Pasteur Street Brewing Company របស់អាមេរិក (Image: Paul Yang) |
«ការផ្តើមគំនិតយើងខ្ញុំគឺនាំរបៀបធ្វើស្រាបៀររបស់អាមេរិកដែលប្រើ
ប្រាស់បណ្ដា រស់ជាតិត្រូពិចអស្ចារ្សរបស់វៀតណាមដើម្បីផលិតស្រាបៀរ
វិសេសវិសាលបំផុតដែល ប្រជាជនវៀតណាមស្វាគម។ មិត្តមិនអាចបំភ្លេច
បានឡើយរស់ជាតិល្អិតល្អិននៃ ស្រាបៀរ Jasmine IPA រស់ជាតិហឹរក្តៅពីម្រេច
Phu Quoc ក្នុងស្រាបៀរ Saigon Saison ។ ប៊ីយែរ Jasmine IPA គឺជាប្រភេទស្រា
បៀរដែលអតិថជនចូលចិត្តជាច្រើន ជាងគេ។ នាបច្ចុប្បន្ន យើងខ្ញុំកំពុង
អភិវឌ្ឍន៍ប្រភេទបៀរដោយមានរស់ជាតិផ្លែ Passion ។ យើងខ្ញុំនឹងបើកទី
កន្លែងឧទ្ទេសនាមផលិតផលមួយនៅទីក្រុងហាណូយនាពេលខាងមុខ។»
ស្រាបៀរមានក្លិនផ្កាម្លិះ ស្រាបៀរមានរស់ជាតិម្រេចហឹរ ស្រាបៀរមានរស់
ជាតិផ្លែ Passion បានធ្វើឲ្យកញ្ញា Nguyen Ngoc Minh Khue មិនអាចលាក់ការចាប់
អារម្មណ៍ ភ្ញាក់ផ្អើលរបស់ខ្លួនបានឡើយ។
«ខ្ញុំគួរឲ្យចាប់អារម្មណ៍ណាស់ក្នុងពិសារស្រាបៀររស់ជាតិថ្មីរបស់គេ។
ប្រភេទស្រាបៀរនោះមានរស់ជាតិខុសប្លែកពីរស់ជាតិប្រពៃណីនៃស្រាបៀរ
ធម្មតា។»
|
ស្តង់ម្ហូបអាហារចំនួន ២០ ពីប្រទេស នានាលើពិភពលោក។ (Image: Pablo Yang) |
តូរ្យតន្ត្រី ស្រាបៀរនិងមិនអាចខ្វះម្ហូបអាហារបានឡើយ។ Hanoi Beer
Festival ឆ្នាំ ២០១៥ គឺជាពិធីជប់លៀងពោពេញទៅដោយស្តង់ម្ហូបអាហារចំនួន
២០ ពីប្រទេស នានាលើពិភពលោក។ លោកអ្នកនាងអាចទទួលទានរស់
ជាតិទ្រាន់ៗនៃសាច់អាំង Shashlyk ពីរុស្ស៊ីរួមជាមួយកែវស្រាបៀរត្រជាក់ ឬ
មិត្តអាចពិសារម្ហូបការីហឹរក្តៅបំផុតពីឥណ្ឌានិងរស់ជាតិឈ្ងួយឆ្ងាញ់ក្នុងមុខ
ម្ហូបអាហារអារ៉ាប់។
|
មណ្ឌលលែង កំសាន្តសំរាប់កុមារគឺជាការផ្តើមគំនិតរបស់អ្នកចាត់តាំង Festival
(Image: Pablo Yang) |
រស្មីព្រះអាទិត្យ។ ស្មៅខៀវស្រងាត់។ សូមសម្លេងអ៊ូរអររំភើបចិត្តរបស់
កុមារាកុមារីនៅ មណ្ឌលលែងកំសាន្តបានធ្វើឲ្យ Festival សប្បាយរីករាយ
ថែមទៀត។ មណ្ឌលលែង កំសាន្តសំរាប់កុមារគឺជាការផ្តើមគំនិតរបស់អ្នក
ចាត់តាំង Festival ដែលជួយឧតប្ថម្ភឪពុកម្តាយអាចគាប់ចិត្តនឹងបរិយាកាស
សប្បាយរីរាយនៅទីនេះ។ លោកស្រី Nguyen Hong Nhung ប្រជាពលរដ្ឋក្រុង
ហាណូយមួយនាក់បានចែករំលែកថា៖
«នេះគឺជាលើកដំបូងពិធីបុណ្យស្រាបៀរដូច្នេះត្រូវបានរៀបចំឡើងនៅ
ទីក្រុង ហាណូយដោយហេតុនេះខ្ញុំនាំកុមាររបស់ខ្លួនទៅលែងកំសាន្តនិងជួប
ប្រាស្រ័យជាមួយ មិត្តភ័ក្កអន្តរជាតិ។ លែងកំសាន្តនៅទីនេះសប្បាយរីករាយ
ណាស់ កុមារយើងខ្ញុំមិនត្រឹម តែមានឱកាសនិយាយភាសាអង់គ្លេសជាមួយ
កុមារបរទេសផ្សេងៗទៀតប៉ុណ្ណោះទេ ថែមទាំង ប្តីប្រពូន្ធយើងខ្ញុំគួរឲ្យចាប់
អារម្មណ៍ណាស់ ទៀតផង។»
|
បរិយាកាស អ៊ូរអររស់រវើកនៃ Hanoi Beer Festival ឆ្នាំ ២០១៥ (Image: Pablo Yang) |
រសៀលឈានចូល។ បំភ្លឺត្រូវបានអុធ។ ក្លិនត្រអូបនៃតាប៉ែ។ សូរសម្លែង
អបអរសារទ។ សម្លេងតូរ្យតន្ត្រីរស់រវើក។ សម្លេងញសើចក្អាក់ក្អាយ។ នា
អធ្រាត្រ Hanoi Beer Festival ឆ្នាំ ២០១៥ បាននាំមកនូវពេលវេលាសប្បាយ
រីករាយសំរាប់ អ្នកចូលរួមគ្រប់រូប៕