រោងមហោស្រពហាណូយអះអាងពាណិជ្ជសញ្ញាដោយបណ្ដាវណ្ណកម្មឆ្នើម
LAN ANH -  
|
រោងមហោស្រពហាណូយអះអាងពាណិជ្ជសញ្ញាដោយបណ្ដាវណ្ណកម្មឆ្នើម (dangcongsan.vn) |
Vovworld-ក្នុងអំឡុងជាងពាក់កណ្ដាលសតវត្សមក រោងមហោស្រពហាណូយ ជានិច្ចកាលត្រូវបានមហាជននិយមចូលចិត្តដោយបណ្ដាឈុតល្ខោនឆ្លុះបញ្ចាំង
បញ្ហាសង្គម។ បណ្ដាឈុតល្ខោន “រាត្រីខែកក្កដា” “គំនូររដូវប្រមូលផល”និង “ខ្ញុំនិង
យើង”ជាដើមត្រូវបានមហាជនស្វាគមយ៉ាងកក់ក្តៅដោយឆ្លុះបញ្ចាំងបញ្ហាក្តៅ
គគុកនៃប្រទេសជាតិ។ និងទោះបីជានៅដំណាក់កាលណាក៏ដោយ ល្ខោនឆ្លុះ
បញ្ចាំងបញ្ហាសង្គមនៅតែបានទាក់ទាញទស្សនិកជន។ សិល្បករប្រជាជន Minh
Hoa នាយករងរោងមហោស្រពហាណូយបានឲ្យដឹងថា៖
“រោងល្ខោននីមួយៗសុទ្ធតែខំប្រឹងប្រែងបង្កើតឲ្យខ្លួនឯងនូវរចនាបទដោយ
ឡែក។ ប៉ុន្តែរោងមហោស្រពហាណូយដោយមានប្រពៃណីរបស់ខ្លួនជានិច្ចកាលច្បាមជាប់រាល់បញ្ហាក្តៅគគុករបស់សង្គម រាល់បញ្ហាបច្ចុប្បន្នមហាជនឡើងសម្លេងគឺរោងមហោស្រពនឹងរួមសម្លេងដើម្បីនិយាយអំពីបំណងប្រាថ្នារបស់ប្រជាជនក្នុង
ជីវភាពរស់នៅ។ ក្នុងអំឡុង៥៥ឆ្នាំកន្លងមកនៅតែដើរតាមប្រពៃណីរបស់រោង
មហោស្រពជានិច្ច។”
សិល្បករប្រជាជន Minh Hoa បានឲ្យដឹងថា បណ្ដាឈុតល្ខោនបានច្បាមជាប់ជីវភាពរស់នៅឆ្លុះបញ្ចាំងជិវភាពរស់នៅ ធ្វើភារកិច្ចឆ្លុះបញ្ចាំងតស៊ូជាមួយបញ្ហា
អសកម្ម ស្ងើចសសើរគំរូល្អរបស់ប្រទេសជាតិ។ នាបច្ចុប្បន្នរួមជាមួយការអភិវឌ្ឍន៍របស់បណ្ដាប្រភេទិល្បៈទស្សនីយ៍ភាពទស្សនិកជនមានឱកាសជាច្រើនកំសាន្តបណ្ដាប្រភេទសិល្បៈផ្សេងៗប៉ុន្តែរោងមហោស្រពហាណូយនៅតែទាក់ទាញមហាជនដោយវណ្ណកម្ម។ សិល្បករប្រជាជន Minh Hoa បានឲ្យដឹងថា៖
“ក្នុងដំណាក់កាលបច្ចុប្បន្ន រោងមហោស្រពបានកសាងឈុតល្ខោន បណ្ដាកូលបុត្រហាណូយជាឈុតដើម្បីរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី ជាឈុតល្ខោនត្រូវបានទស្សនិកជនវាយតំលៃខ្ពស់។ នោះជាការបង្ហាញឲ្យចរន្តល្ខោនឆ្លុះប
ញ្ចាំងបញ្ហាសង្គមដែលរោងមហោស្រពកំពុងតាមដាន។ ឈុតល្ខោនក្នុងរយៈពេល
២ម៉ោងកន្លះដែលគ្មានទស្សនិកជនណាចេញមុនទេ។ ឈុតល្ខោនមួយគ្មានចរិត
លក្ខណៈកំសាន្តទស្សនិកជនគេអង្គុយកំសាន្តដល់ចុងបញ្ចប់ទះដៃមិនចេញទៅ
ខាងក្រៅ។ សិល្បករសិល្បការិនីត្រូវជំរាបលាដល់៣ដងដែលទស្សនិកជនទើប
ត្រឡប់ផ្ទះ។ នោះជាការបង្ហាញឲ្យជោគជ័យ។”
ការជ្រើសរើសល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមដើម្បីទាក់ទាញទស្សនិកជន ក្រៅពីការទាក់ទាញរបស់សេណារីអូត្រូវនិយាយដល់កត្តាសម្ដែងរបស់សិល្បករ
សិល្បការិនីទៀតផង។ ល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមជាការសាកល្បងមួយចំពោះបណ្ដាសិល្បករសិល្បការិនីវ័យក្មេង។ សិល្បករ Le Thien Tung បានឲ្យដឹងថា៖
“ចំពោះទស្សនិកជនពិបាក គេចង់មកទីនេះដើម្បីកំសាន្តសិល្បៈនោះ ល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមនៅតែជាប្រភេទសិល្បៈថ្លៃថ្លាដែលយើងត្រូវរក្សានិងអភិរក្សពង្រីកវាកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាឈុតល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមជាបណ្ដាឈុតល្ខោនពិបាកចំពោះសិល្បករសិល្បការិនី
ដែលបានធ្វើពលកម្មអស់ពីកំលាំងកាយចិត្ត។”
នាបច្ចុប្បន្ន រោងមហោស្រពហាណូយនៅបន្តកសាងសម្ដែងបណ្ដាវណ្ណកម្មល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមដោយមានប្រធានបទជាច្រើន។ ទន្ទឹមនឹងការដើរស៊ីជម្រៅក្នុងបណ្ដាបញ្ហាក្តៅគគុករបស់ជីវភាពបច្ចុប្បន្ន បង្ហាញអំពិមនុស្សបច្ចុប្បន្ននោះ ប្រធានបទអំពីសង្គ្រាមបដិវត្តន៍នៅតែបានមហាជនយកចិត្តទុកដាក់និងជាប្រភព
ចំណាប់អារម្មណ៍សំរាប់សិល្បករសិល្បការិនីរោងមហោស្រពហាណូយផងដែរ៕
LAN ANH