VOV-ក្នុងឃ្លាំងវប្បធម៍អរូបីយ៍ប្រពៃណីវៀតណាម ខេត្ត Nam Dinh ត្រូវបានហៅថាជាប្រភពដើមនៃសិល្បៈរាំតុក្កតាទឹកដ៏វិសេសជាមួយបណ្ដាភូមិរាំតុក្កាតា
ទឹកល្បីឈ្មោះដូចជាភូមិ Rach ឃុំ Hong Quang ភូមិ Chua ឃុំ Nam Giang ស្រុក Nam
Truc រឺភូមិ Lieu De ស្រុក Nghia Hung។ ប៉ុន្តែមិនសូវមានអ្នកណាដឹងថា ដំបន់ Nam
Giang នៅរក្សាបានល្បែងរាំតុក្កតាលើគោកដ៏ពិសេសបំផុតនៅវៀតណាម នោះគឺ ការរាំតុក្កតាក្បាលឈើនៅវត្ត Dai Bi។ នេះមិនម៉ែនជាប្រភេទសិល្បៈប៉ុណ្ណោះទេ ថែមទាំងពោពេញទៅដោយអត្តចរិតព្រលឹងទៀតផង ពីព្រោះត្រឹមតែសម្ដែងតែ មួយលើកក្នុងឆ្នាំនៅរាត្រីបញ្ជាន់អារក្សនៅវត្ត Dai Bi។
|
តុក្កតាក្បាល់ឈើវត្ត Dai Bi ត្រូវបានហៅថាព្រះបដិមា។ បណ្ដាព្រះបដិមារនេះជារូបបដិមាក្បាលមនុស្ស។ |
រាំតុក្កតាបញ្ជាន់អារក្សរឺដែលហៅថារាំតុក្កតាក្បាលឈើជាល្បែងល្ខោន
ប្រជាប្រិយមានឈ្មោះគឺ “Oi Loi” ដែលប្រភពដើមនៃល្បែងរាំតុក្កតានេះនៅមាន
ភាពកំបាំងមិនទាន់ដោះស្រាយបាន។ តាមព្រះតេជ្ជគុណ Thich Ban Thuc នៅវត្ត
Dai Bi ថា វត្តនេះត្រូវបានបង្កើតតាំងពីរាជកាល Ly ឆ្នាំ១០៧៣ ដោយព្រះ Tu Dao
Hanh ជាអ្នកសាងសង់វត្តនេះនិងល្បែងរាំតុក្កតាបានប្រារព្ធឡើងតាំងពីពេលសាង
សង់វត្ត។ នៅវត្តបានថ្វសក្ការៈបូជាក្បាលបដិមាព្រះកេសចំនួន១២អង្គរដែល
ប្រជាជនហៅថា រូបបដិមាព្រះ១២អង្គរ។ ព្រះតេជ្ជគុណ Thich Ban Thuc បាន
មានពុទ្ធដីការថា៖
“ជារៀងរាល់ឆ្នាំដល់ទិវាបុណ្យ ប្រជាជនមកច្រៀងរាំតុក្កតាបញ្ជាន់អារក្ស។ ច្រៀងរាំតុក្កតានៅទីនេះភាគច្រើនគឺដើម្បីបញ្ជាន់អារក្សតែប៉ុណ្ណោះ មិនម៉ែនជា
ការសម្ដែងឡើយ។ ជារៀងរាល់ឆ្នាំ នារាត្រីថ្ងៃទី៣០ខែ១២តាមច័ន្ទកតិ ប្រជាជន
ភូមិបានរៀបចំរាំតុក្កតាបញ្ជាន់អារក្សពីម៉ោង៧យប់ដល់ម៉ោង១១និង៣០នាទី។
ទិវាបុណ្យរាំតុក្កតាមានមនុស្សចំនួន៥០នាក់ជំនួសគ្នាច្រៀងផងសម្ដែងផងដល់
ពេលរាត្រី ដល់ពេលវត្តវាយជួងទើបនឹងត្រឡប់មកផ្ទះ។”
|
រាំតុក្កតាបញ្ជាន់អារក្សរឺដែលហៅថារាំតុក្កតាក្បាលឈើជាល្បែងល្ខោនប្រជាប្រិយមានឈ្មោះគឺ “Oi Loi” |
តុក្កតាក្បាល់ឈើវត្ត Dai Bi ត្រូវបានហៅថាព្រះបដិមា។ បណ្ដាព្រះបដិមារនេះជារូបបដិមាក្បាលមនុស្ស។ ជាធម្មតារូបបដិមាត្រូវបានដាក់នៅល្វែងកណ្ដាលក្នុងវត្តនិងត្រឹមតែយកចេញក្នុងទិវាបុណ្យតែប៉ុណ្ណោះ។ តាមបណ្ដាសិល្បករនៅ
ភូមិឲ្យដឹងថាក្រុមព្រះបដិមានេះមានអាយុមិនតិចជាង២០០ឆ្នាំ។ ក្នុងពេលយក
រូបបដិមាមកសម្ដែងនោះបណ្ដាអ្នកចាស់ជរាក្នុងក្រុមតុក្កតាត្រូវធ្វើពិធីសែនព្រេន
ដោយស្លៀកពាក់តាមរបៀបបុរាណអុធធុបធ្វើពិធីសក្ការបូជាយ៉ាងម៉ត់ចត់។ អាវ
ពាក់សំរាប់ព្រះបដិមាត្រូវបានហៅថាស្បៃដែលរុំតាំងពីកររូបបដិមាចុះមកក្រោម
ដើម្បីបាំងដៃអ្នកបញ្ជា។ ឧបករណ៍ភ្លេងរបស់ពិធីបញ្ជាន់អារក្សរួមមានស្គត្រដោក
ឃ្មោះជាដើម។ ទោះបីជាបណ្ដាឧបករណ៍ភ្លេងសាមញ្ញក្តីប៉ុន្តែមានបទចម្រៀង
ចំនួន២៦និងចង្វាក់ភ្លេងចំនួន៣៦ដ៏សម្បូបែបស្មុគស្មាញនិងពាក្យពេចន៍សុទ្ធតែ
ជាភាសាវៀតណាមបុរាណ។បណ្ដាសិល្បករសិល្បការិនីសុទ្ធតែជាអ្នកក្នុងភូមិ។
លោក Nguyen Tien Dung សមាជិកសមាគមរាំតុក្កតា Oi Loi វត្ត Dai Bi បានឲ្យដឹង
ថា៖
“យើងខ្ញុំធ្វើសកម្មភាពសិល្បៈនេះលើមូលដ្ឋានស្ម័គ្រចិត្ត។យើងខ្ញុំបានស្ម័គ្រ
ចិត្តរួមចំណែកថវិការដើម្បីរៀបចំសម្ដែងជាមួយបំណងចង់រក្សាផ្នែកវប្បធម៍
បុរាណនេះ។”
|
វត្ត Dai Bi បានធ្វើសក្ការៈបូជាក្បាលបដិមាព្រះកេសចំនួន១២អង្គរដែលប្រជាជនហៅថា រូបបដិមាព្រះ១២អង្គរ។ |
រូបបដិមាក្បាលឈើដែលបានរក្សាក្នុងកន្លែងធ្វើសក្ការៈបូជាត្រូវបានបណ្ដាសិល្បករសិល្បការិនីសម្ដែងក្នុងរាត្រីបុណ្យក្លាយទៅជារស់រវើសទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ។ បណ្ដាគូររូបបដិមាក្បាល់ឈើចេញសំដែងជា
បន្តបន្ទាប់តាមចង្កាច់ភ្លេងនិងសំនៀងតាមលំណនាំរឿងព្រេងបុរាណជាមួយខ្លឹម
សារស្ងើចសរសើរស្ដេចស្ងើចសរសើរភាពសុខសាន្តត្រាណអប់រំអំពីសិលធម៍
មនុស្សគុណធម៍ក្នុងគ្រួសារគុណធម៍ជំរុញការរៀនសូត្រមនោសញ្ចេតនាប្តីប្រពន្ធ
សេចក្តីស្នេហា។ លោក Doan Huu Song សមាជិកនៃសមាគមរបាំតុក្កតាបានឲ្យ
ដឹងថា ក្នុងពេលបានចូលរួមសមាគមហើយអ្នកណាក៏ស្រលាញ់និងជក់ចិត្តទើប
វាសម្ដែងបានល្អ។
“ការរាំតុក្កតាឃើញដូច្នេះប៉ុន្តែរៀនពិបាកណាស់ ពីព្រោះវាត្រូវសមស្របជា
មួយចង្វាក់ភ្លេងនិងសមស្របជាមួយកាយវិការរាំ មិនត្រឹមតែច្រៀងតែប៉ុណ្ណោះ
ឡើយ។ ផ្នែកទាំងបីនោះត្រូវរួមផ្សំជាមួយគ្នាទើបមានការទាក់ទាញ។”
|
|
ប្រភពដើមនៃល្បែងរាំតុក្កតានេះនៅមានភាពកំបាំងមិនទាន់ដោះស្រាយបាន។ |
|
បណ្ដាការសម្ដែងដូចជាការនាំព្រលឹងចូលក្នុងពិភពមួយរបស់ព្រលឹងពោពេញទៅដោយចរិតលក្ខណៈវៀតណាមនាំមនុស្សទៅដល់រាល់តំលៃពិត
ប្រាកដ។ រាំតុក្កតារូបបដិមាក្បាល់ឈើនៃវត្ត Dai Bi ត្រូវបានវិទ្យាស្ថានស្រាវជ្រាវតូរតន្ត្រីថតរូបធ្វើជាឯកសារ។ បណ្ដាអ្នកស្រាវជ្រាវក៏ដំណើរការត្រួតពិនិត្យធ្វើសំណុំឯកសារដាក់ជូនក្រសួងវប្បធម៍កីឡានិងទេសចរណ៍ទទួលស្គាល់រូបបដិមាក្បាល
ឈើបញ្ជាន់អារក្សគឺល្បែង Oi Loi ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ថ្នាក់ជាតិ។ប្រសិន
បើមានឱកាស សូមអញ្ចើញលោកអ្នកនាងមកនឹងវត្ត Dai Bi នៅទិវាបុណ្យដើម្បី
កំសាន្តរាល់ផ្នែកវប្បធម៍ដ៏វិសេសវិសាលនៃសិល្បៈរាំតុក្កតាក្បាល់ឈើ៕