របរសិប្បកម្មប្រពៃណីរបស់ជនវៀត។

របរសិប្បកម្មប្រពៃណីរបស់ជនវៀត។ - ảnh 1
នាបច្ចុប្បន្នវិថីជាច្រើននៅរក្សាបានឈ្មោះវិថីរួមជាមួយរបរសប្បកម្មប្រពៃណីដូចជា វិថី Hang Bac នៅតែផលិតកម្មកែច្នៃគ្រឿងមាសប្រាក់។​ (vov.vn)


        VOV-ផ្សាភ្ជាប់ជាមួយខឿនអរិយ្យធម៍ស្រូវទឹក បណ្ដាភូមិរបរប្រពៃណីនៅ​វៀតណាមបានប្រមូលផ្ដុំភាគច្រើននៅដំបន់វាលទំនាបទន្លេ Hong នៅទីក្រុង​
ហាណូយ ខេត្ត Bac Ninh, Thai Binh, Nam Dinh ជាដើមនិងអភិវឌ្ឍន៍ទៅតាមប្រវែង​ប្រវត្តិសាស្ត្របង្កើតនិងការពារប្រទេស។ មុននេះសេដ្ឋកិច្ចរបស់ជន​វៀតបុរាណ​ភាគច្រើនផ្អែកលើការដាំស្រូវទឹក ដូច្នេះក្រៅពីការងារស្រែចម្ការនោះ ក្នុងពេល​ទំនេរប្រជាកសិករបានឆ្លៀតធ្វើឡើងបណ្ដារបស់របរពីឬស្សីរឺឧបករដោយដែក​និងសំរិទ្ធបំរើឲ្យជីវភាពរស់នៅនិងផលិតកម្ម។ តាមពេលវេលា បណ្ដា​ផ្នែក​របរ
សិប្បកម្មអភិវឌ្ឍន៍តាមទ្រង់ទ្រាយគ្រួសារក្លាយទៅជាសង្កាត់របរភូមិរបរ​សប្បកម្ម
ជំនាញរបរមួយ។ មានភូមិជំនាញធ្វើគ្រឿងភាជន៍ ធ្វើកន្ទេល​ ត្បាញ​ព្រែ​ជាដើម។

        រដ្ឋធានីហាណូយជាមួយប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ Thang Long-Dong Do ជា​កន្លែងប្រមូលផ្ដុំភូមិរបរជាច្រើនបំផុត ក្នុងនោះមានភូមិរបរមានប្រវត្តិសាស្ត្រ​យូ​បំផុតក្នុងទូទាំងប្រទេស។ ជាពិសេសហាណូយមានមណ្ឌលវិថីបុរាណវិថី​សង្កាត់​
ចំនួន​៣៦ ដែលឈ្មោះវិថីសង្កាត់នីមួយៗផ្សាភ្ជាប់នឹងអក្សរ Hang បង្ហាញនូវផ្នែក
​របរមួយ។ នេះជាបណ្ដាផ្នែករបរមានប្រភពដើមពីបណ្ដាភូមិរបរសិប្បកម្ម​ប្រពៃណីនៅដំបន់ជាច្រើនមកនឹងរាជធានី Thang Long បង្កើតអាជីព។ នាបច្ចុប្បន្ន​វិថីជាច្រើននៅរក្សាបានឈ្មោះវិថីរួមជាមួយរបរសប្បកម្មប្រពៃណីដូចជា វិថី Hang
Bac នៅតែផលិតកម្មកែច្នៃគ្រឿងមាសប្រាក់ វិថី Hang Dong មានរបរចាក់ពុម្ភសំរិទ្ធ
​ជា​ដើម។ ប៉ុន្តែក៏មានវិថីនៅរក្សាឈ្មោះដើមដូចជា Hang Buom, Hang Can, Hang
Quat រឺ Hang Long ជាដើម ប៉ុន្តែរបរប្រពៃណីបុរាណត្រូវរលាយសាបសូន្យនិងនៅ​បណ្ដាកន្លែងនេះនៅរក្សាស្លាក់ស្នាមវប្បធម៍ប្រវត្តិសាស្ត្រទាក់ទិនដល់ផ្នែករបរ
មុននេះ។ សាស្ត្រាចារ្សបណ្ឌិត Ngo Duc Thinh អ្នកស្រាវជ្រាវវប្បធម៍ប្រជាប្រិយ​
បាន​ឲ្យដឹងថា៖

        “មានបណ្ដាវិថីដូចជា Hang Quat មិននៅផលិតផ្លិតទៀតឡើយ ប៉ុន្តែ​នៅ
បន្សល់ទុកនូវមេម័រឲ្យមនុស្សគ្រប់រូបដឹងថា​នៅទីនេះធ្លាប់មាន​របរ​ប្រពៃណី
មួយ បង្កើតឡើងរបៀបរស់នៅនិងនៅតែរក្សារបៀបរស់នៅប្រពៃណី​ជា​មួយ​ព័ណ៍សម្បុរស្ថាប័ត្យកម្មរបៀបរស់នៅភូមិរបរមុននេះ។”

          ដោយសារចរិតលក្ខណៈផលិតកម្មកសិកម្មនិងទំនាក់ទំនងភូមិឃុំវៀត
ណាមជាមួយការរៀបចំសង្គមហាក់ដូចជានៅក្នុងភូមិតែប៉ុណ្ណោះ ប្រជាជននៅ
ដំបន់ជនបទ​វៀតណាមលើកកំពស់ចរិតលក្ខណៈផ្គត់ផ្គងដោយខ្លួនឯង ស្មារតី
សាមគ្គីភាព​សហគមន៍ ដូច្នេះភូមិឃុំជាច្រើនបង្កើតរបរសិប្បកម្មវិសេសជាមួយ
របៀបដោយ​ឡែក។ របៀបដោយឡែកនោះបានបន្តពីជំនាន់នេះទៅជំនាន់នោះ
ដូច្នេះឆ្លង​កាត់​រយៈពេលរាប់រយឆ្នាំ របរសិប្បកម្មប្រពៃណីជាច្រើនមិនត្រឹមតែ
បានរក្សាប៉ុណ្ណោះទេ ថែមទាំង​អភិវឌ្ឍន៍ទៀតផង។ ក្នុងនោះមានភូមិរបរប្រពៃណី
គំរូជាច្រើនដូចជា​ភូមិរបរ​គ្រឿង​ភាជន៍ Bat Trang ភូមិត្បាញ់ព្រែ Van Phuc ភូមិ
ដំមាសប្រាក់ Kieu Ky ជាដើម។ លោក Nguyen Huu Nam ម្ចាស់មូលដ្ឋានធ្វើរបរ
នៅភូមិ Kieu Ky បានឲ្យដឹងថា៖

        “របរនេះជារបរប្រពៃណីរបស់គ្រួសារតាំងពីជំនាន់ជីដូនជីតារបស់យើងខ្ញុំ ដល់ឥឡូវនេះក្ដាប់ជាប់បានបច្ចេកវិទ្យាធ្វើបណ្ដាផលិតផលដំសន្លឹកមាសប្រាក់​របស់ដំបន់និងនាបច្ចុប្បន្នខ្ញុំបានផ្ទេររបរនេះឲ្យកូនចៅក្នុងគ្រួសារ។”

        នាបច្ចុប្បន្ននៅវៀតណាមមានភូមិរបរប្រមាណ៤៥០០ភូមិ ក្នុងនោះមាន​ភូមិ​របរប្រពៃណីចំនួន៤០០ភូមិ។ បណ្ដាភូមិរបរកំពុងទាក់ទាញពលករប្រមាណ១២​
លាន​នាក់ ក្រៅពីនោះបានបង្កើតការងារធ្វើសំរាប់ពលករជនបទរាប់លាននាក់
ក្នុង​ពេលទំនេរទៀតផង។ ផលិតផលដោយជាងសិប្បកម្មរបស់បណ្ដាភូមិរបរ
បានរួមចំណែក​នាំតំលៃប្រាក់នាំចេញឡើងដល់ជាង១ពាន់លានដុល្លារអាមេរិក
ក្នុង​មួយឆ្នាំ។ បណ្ដាផលិតផលសិប្បកម្មប្រពៃណីមិនត្រឹមតែផ្សាភ្ជាប់ជាមួយ
ជីវភាព​រស់នៅប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបបានតម្រូវការជីវភាពខាងវប្បធម៍
របស់​មនុស្ស​ទៀតផង។ បណ្ដាផ្នែករបរនៅភូមិរបរសិប្បកម្មប្រពៃណីគឺជា
កន្លែងរក្សាទុក​អភិរក្សរាល់បេតិកភ័ណ្ឌវប្បធម៍រូបីយ៍និងអរូបីយ៍និងជាកន្លែងមក
ទេសចរណ៍សំរាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ