វៀតណាមធ្វើសមាហរណកម្មវប្បធម៌
Van Thieng - Phuong Thuy -  
(VOVWORLD) /  
VOVWORLD_វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងសហគមន៍អាស៊ាន
ចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥មក។ ក្នុងដំណើរការចូលរួមសហគមន៍តំបន់និងអន្តរ
ជាតិនេះ វប្បធម៌គឺជាកត្តាដើម្បីសង្កេតឃើញនូវរូបភាពនិងតួនាទីនៃប្រជាជាតិនីមួយ
ៗព្រមទាំងជាឱកាសសំរាប់វប្បធម៌អភិវឌ្ឍនៅលើវិស័យថ្មី។
នាគ្រាវៀតណាមចាប់ផ្ដើមធ្វើសមាហរណកម្មជាមួយពិភពលោក វប្បធម៌គឺ
ជាស្ពានដំបូងបង្អស់ដើម្បីតភ្ជាប់រវាងប្រជាជនជាមួយប្រជាជននិងរវាងសេដ្ឋកិច្ច
ជាមួយនយោបាយ។ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងទៅនេះ ការដែលវៀតណាមធ្វើសមាហរណកម្មយ៉ាងខ្លាំងជាមួយពិភពលោកនោះបានបើកចេញឱកាសជាច្រើន
សំរាប់ការទាក់ទងជាមួយតំលៃផ្សេងៗគ្នាលើវិស័យវប្បធម៌ជីវភាពរស់នៅ វប្បធម៌
នយោបាយនិងវប្បធម៌សេដ្ឋកិច្ចនៃប្រទេសនានា។ ដោយហេតុនេះ ការយល់ដឹង
គ្រប់គ្រាន់និងការធ្វើសមាហរណកម្មអំពីវប្បធម៌រវាងវៀតណាមជាមួយបរទេសគឺ
មានសារសំខាន់ណាស់។ បញ្ហាដែលវៀតណាមក៏ដូចជាប្រទេសដទៃៗតែងតែជួប
ប្រទះក្នុងដំណើរការធ្វើសមាហរណកម្មនោះគឺភាពខុសគ្នាអំពីភាសា បន្ទាប់មកគឺ
ទំនៀមទំលាប់និងរបៀបរស់នៅ។ ម៉្លោះហើយការធ្វើសមាហរណកម្មក្នុងសហគមន៍
អាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងមួយចំនួន។ ថ្វីបើដូច្នេះក្ដី ក្នុងប្រវត្តិសា
ស្រ្តបង្កើតនិងការពារប្រទេស ប្រជាជាតិវៀតណាមជានិច្ចកាលចាត់ទុកការធ្វើសមា
ហរណកម្មគឺជាបញ្ហាសំខាន់ចាំបាច់ដើម្បីពង្រឹងកំលាំងជាតិ។ អ្នកស្រាវជ្រាវប្រវត្តិ
សាស្រ្ត Duong Trung Quoc បានឲ្យដឹងថា
“ ឧទាហរណ៍ រាជកាល Ly ជារដ្ឋម្ចាស់ការយ៉ាងខ្លាំងមួយដែលបានព្រមទទួលយក
ខុងជឺមកគោរពបូជានិងយកអក្សរចិនធ្វើជាអក្សរជាតិក៏ប៉ុន្តែនៅរក្សាដដែលនូវភាសា
វៀតណាមនិងទំនៀមទំលាប់ វប្បធម៌ភូមិឃុំវៀតណាមយ៉ាងមាំទាំ។ បន្ទាប់នោះយើង
បន្តទាក់ទងជាមួយខឿនវប្បធម៌ផ្សេងៗដូចជាវប្បធម៌ខ្មែរ វប្បធម៌ចំប៉ាជាដើម។ ភាព
ពហុវប្បធម៌នេះជួយយើងមានបន្ថែមនូវឆន្ទៈព្រមទាំងចាត់ទុកថាការធ្វើសមាហរណ
កម្ម គឺមានសារសំខាន់ណាស់”។
|
ក្នុងប្រវត្តិសាស្រ្តបង្កើតនិងការពារប្រទេស ប្រជាជាតិវៀតណាមជានិច្ចកាលចាត់ទុកការធ្វើសមាហរណកម្មគឺជាបញ្ហាសំខាន់ចាំបាច់ដើម្បីពង្រឹងកំលាំងជាតិ |
ក្នុងដំណើរការធ្វើសមាហរណកម្ម ឧត្តមភាពរបស់វៀតណាមគឺឆន្ទះវប្បធម៌និង
មេរៀនជាក់ស្ដែងពីប្រវត្តិសាស្រ្ត។ បានន័យថាការធ្វើសមាហរណកម្មបង្កើតឡើង
កំលាំងពលំ។ តាមសាស្រ្តាចារ្យ Nguyen Quang Ngoc នៅវិទ្យាស្ថានវៀតណាមសា
ស្រ្តបានឲ្យដឹងថាវប្បធម៌មានក្រិតក្រមអភិវឌ្ឍដោយឡែករបស់វាហើយផ្លាស់ប្ដូរថ្មី
ជានិច្ច។ ដោយផ្អែកលើគោលនយោបាយត្រឹមត្រូវនិងពង្រីកឧត្តមភាពនោះគឺការ
ដែលវៀតណាមធ្វើសមាហរណកម្មជាមួយសហគមន៍អាស៊ានជាមូលដ្ឋានដ៍សំខាន់
ដើម្បីពង្រឹងនិងពង្រីកវប្បធម៌នៃប្រទេសជាតិ។សាស្រ្តាចារ្យ Nguyen Quang Ngoc
បានថ្លែងថា
“ តាំងពីបុរាណកាលមក វប្បធម៌របស់វៀតណាមយើងបានទទួលឥទ្ធិពលពី
ប្រទេសជាច្រើនដែលក្នុងនោះមានប្រទេសឥណ្ឌាផង។ យើងមិនគួរបារម្ភថា
បរទេសនិងផ្លាស់ដ្ដូរវប្បធម៌របស់យើងទេ។ ផ្ទុយទៅវិញ ការប្រែប្រួលនោះគឺតាម
ទិសដៅពង្រឹងនិងពង្រីកវប្បធម៌។ ខ្ញុំគិតថានេះជាឱកាសដ៏ល្អ”។
ក្រុមអ្នកស្រាវជ្រាវវប្បធម៌ចាត់ទុកថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍ
ដូច្នេះកាផ្ដល់អាទិភាពលើវិស័យសេដ្ឋកិច្ចវាជាការចាំបាច់។ ប៉ុន្តែប្រសិនបើបំភ្លេច
នូវការថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិគឺវៀតណាមនឹងត្រូវថមថយគ្រឹះ
ស្ថានស្មារតីហើយកើតមានបញ្ហាច្រើនក្នុងសង្គម។ ដោយហេតុនោះ ជាសមាជិក
ក្នុងសហគមន៍អាស៊ាន វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ការរក្សា
អត្តសញ្ញាណវប្បធម៌ជាតិដើម្បីធ្វើសមាហរណកម្មដោយជឿជាក់ខ្លួនឯង៕
Van Thieng - Phuong Thuy
-VOVWORLD