សិល្បៈចំរៀងនិងរបាំAi Lao ក្នុងពិធីបុណ្យGiong
Hong Bac – Thu Hang -  
(VOVWORLD) /  
VOVWORLD_ការច្រៀងរាំ Ai Lao គឺជាពិធីប្រពៃណីមួយដែលគ្រាន់តែបាន
រៀប ចំឡើង ក្នុងពិធីបុណ្យ Giong ភូមិ Phu Dong ស្រុកGia Lamក្រុងហាណូយ
តាមរយៈការសំដែងរបស់ក្រុមសិល្បៈ Ai Lao មកពីភូមិ Hoi Xa សង្កាត់Phuc Loi
ខណ្ឌ Long Bien ប៉ុណ្ណោះ។ រួមជាមួយការច្រៀង Xoan ច្រៀង Xuan pha និងច្រៀង
Do នោះចំរៀង និងរបាំ Ai Laoគឺជាចំរៀងនិងរបាំបុរាណរបស់ជនជាតិវៀត
ណាមដែលត្រូវបានថែរក្សា រហូត មកដល់សព្វថ្ងៃ។ សិល្បៈប្រភេទនេះមានតំលៃ
ប្រវតិ្តសាស្រ្តនិងវប្បធម៌ដែលគប្បីបាន រក្សានិងពង្រីក។
តាមរឿងព្រេងនិងការរៀបរាប់របស់អ្នកចាស់ជរាក្នុងភូមិ Hoi Xa ថាការ
កកើតនៃក្រុមសិល្បៈ Ai Laoគឺផ្សាភ្ជាប់នឹងរឿងនិទានបុរាណThanh Giong
(ព្រះ Giong)។រឿងដំណាលថា នារជ្ជកាលស្ដេចHung ទី៦ ប្រទេស Van Lang
(វៀតណាមបុរាណ)មានខ្មាំងសត្រូវ Anពីខាងជើងមកឈ្លានពាន។ ពេលនោះ
មានលោកGiong នៅភូមិ Phu Dongបានជិះសេះដែកទៅវាយបណ្ដេញពួក
សត្រូវ An។ ក្រោយពីវាយឈ្នះខ្មាំងសត្រូវមកព្រះ Giongបានជិះសេះហោះឡើង
មេឃ។ ម្ដាយ Giong ព្រួយចិត្តដោយនឹកកូនខ្លាំងពេក។ ស្ដេចបានបង្គាប់ឲ្យ
កុមារាកុមារីក្នុងភូមិមកច្រៀងរាំកំដអារម្មណ៍ម្ដាយ Giong ដើម្បីបន្ធូបន្ថយ
ការឈឺចាប់ដោយនឹកកូន។សិល្បៈចំរៀងនិងរបាំAi Laoកកើតឡើងចាប់
តាំងពីនោះ។
តាមលោកNguyen Trong Hinh ប្រធានក្រុមសិល្បៈ Ai Laoបានឲ្យដឹង
ថា នាបច្ចុប្បន្ននេះ ក្រុមសិល្បៈ Ai Laoនៅរក្សាបាននូវចំរៀងបុរាណចំនួន
១២បទ។ក្នុងពិធីបុណ្យGiong ក្រុមនេះច្រៀងច្រើនបទស្ដីពីរឿងព្រេងព្រះ
Giongវាយខ្មាំងសត្រូវ។ ស្ដីពីតំលៃនៃចំរៀងនិងរបាំAi Lao សាស្រ្តាចារ្យរង
បណ្ឌិត Nguyen Van Huy នាយករងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិរក្ស
តំលៃកេរិ៍្តតំណែលវប្បធម៌បានឲ្យដឹងថា
“ តាំងពីមុនមក ចំរៀងនិងរបាំAi Lao បានរួមចំណែកដ៏សំខាន់ទៅ
ក្នុងបរិយាកាសវិសេវិសាលរបស់ពិធីបុណ្យGiongដោយមានលក្ខណៈជំនឿ
សាសនានិងប្រវតិ្តសាស្រ្តយ៉ាងខ្ពស់។ ទំនុកច្រៀងនិងរបាំនានាថ្វាយជូនព្រះ
Giong និងព្រះម៉ែត្រូវបានសំដែងតាមរយៈសំនៀងនិងកាយវិកាពិសេស។
កេរិ៍្តតំណែលវប្បធម៌នេះមានលក្ខណៈប្រវតិ្តសាស្រ្តនិងវប្បធម៌គួរឲ្យគោរព
និងថែរក្សា ”។
|
ចំរៀងនិងរបាំAi Lao បានរួមចំណែកដ៏សំខាន់ទៅក្នុងបរិយាកាសវិសេវិសាលរបស់ពិធីបុណ្យGiongដោយមានលក្ខណៈជំនឿសាសនានិងប្រវតិ្តសាស្រ្តយ៉ាងខ្ពស់ |
ទន្ទឹមនឹងភាពវិសេសវិសាលនៃទំនុកច្រៀងនិងរបាំគឺការសំដែងចំរៀង
និងរបាំAi Lao នៅមានលក្ខណៈពិសេសមួយទៀតនោះគឺអ្នកសំដែងទាំងអស់
ក្នុងក្រុមសិល្បៈ Ai Laoសុទ្ធតែត្រូវជាបុរសក្នុងភូមិ។ សព្វថ្ងៃ ក្រុមសិល្បៈAi Lao
មានសមាជិកចំនួន២៨នាក់ក៏ប៉ុន្តែ មនុស្សដែលចេះច្រៀងរាំAi Lao និងអាច
បង្រៀនឲ្យកូនចៅស្ទើតែទាំងអស់មានវ័យសំណាស់ហើយ។ ហេតុនេះហើយក្រុម
កំពុងស្វែងរកអ្នកបន្តវេន។ លោក Nguyen Ba Tran ជាសិល្បករមួយរូបដែល
បានសំដែងចំរៀងនិងរបាំAi Lao អស់រយៈពេល៣០ឆ្នាំកន្លងមកបានឲ្យដឹងថា
“ មុននេះយើងខ្ញុំកំណត់ថាមានតែបុរសក្នុងភូមិទើបបានចូលរួមក្រុម
សិល្បៈAi Lao តែឥឡូវយើងខ្ញុំកំពុងគិតដល់ការជ្រើសអ្នកបន្តវេន។នៅចំពោះ
មុខ យើងនឹងរកវិធីបញ្ចូលការច្រៀងរាំបែបហ្នឹងទៅក្នុងសាលារៀន។ ពេលក្មួយៗ
ក្នុងសាលាចេះច្រៀងហើយវាជាលក្ខណៈងាយស្រួលសំរាប់ទទួលមកសំដែងក្នុង
ក្រុម”។
នាឆ្នាំ២០១៥ មន្ទីរវប្បធម៌កីឡាក្រុងហាណូយសហការជាមួយមជ្ឈមណ្ឌល
សិក្សាស្រាវជ្រាវនិងអភិរក្សតំលៃកេរិ៍្តតំណែលវប្បធម៌បានអនុវត្តគំរោងការ
” សិក្សាស្រាវជ្រាវនិងថែរក្សាទំនៀមទំលាប់ច្រៀងរាំAi Laoក្នុងសហគមន៍”។
ថ្មីៗនេះ មជ្ឈមណ្ឌលបានបោះពុម្ភផ្សាយសៀវភៅក្រោមចំណងជើងថា”
ចំរៀងAi Laoបុរាណនិងសម័យ”ដោយមាន១២បទដែលតែងតែបានយក
មកសំដែងនៅពិធីបុណ្យGiongជារៀងរាល់ឆ្នាំ។ មន្ទីរវប្បធម៌កីឡាក្រុងហា
ណូយក៏បានស្នើឲ្យក្រសួងវប្បធម៌កីឡានិងទេសចណ៍ពិនិត្យមើលដើម្បីបញ្ចូល
សិល្បៈចំរៀងនិងរបាំAi Laoទៅក្នុងបញ្ជីកេរិ៍្តតំណែលវប្បធម៌អរូបិយជាតិ
ផងដែរ៕
Hong Bac – Thu Hang
-VOVWORLD