សៀវភៅចាស់រួមចំណែកពង្រីកការអានសៀវភៅ

VOVWORLD_មហោស្រពសៀវភៅចាស់ប្រារព្ធធ្វើនៅក្រុងហាណូយជា
លើកដំបូងនាដើមឆ្នាំ២០១៤គឺជាលំហតភ្ជាប់មិត្តអ្នកអានដែលស្រលាញ់
សៀវភៅចាស់និងក្រុមអ្នកស្រាវជ្រាវប្រភេទសៀវភៅនេះក្នុងទូទាំងប្រទេស
។ មហោស្រពលើកទី៣ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ
បានស្រូបយកមនុស្សជាច្រើនកុះករមកចូលរួម។

        ទីផ្សារបោះពុម្ភផ្សាយសៀវភៅនាបច្ចប្បន្នអភិវឌ្ឍន៍យ៉ាងខ្លាំងដើម្បីឆ្លើយ
តបទៅនឹងតម្រូវការរបស់អ្នកអាន។ ទន្ទឹមនឹងទីផ្សារសៀវភៅថ្មីគឺសៀវភៅ
ចាស់ក៏មានការទាក់ទាញដោយឡែកហើយរក្សាបាននូវចំនួនមិត្តអ្នកអាន
ស្ថិរភាពផងដែរ។ តាមលោក Le Van Hop ជាម្ចាស់ហាងលក់សៀវភៅមាន
យឺហោ”សៀវភៅចាស់​ក្រុងហាណូយ”ថាអតិថិជនមកចូលរួម មហោស្រព
នេះគឺមានអាយុនិងអាជីព ខុសៗ គ្នាដែលខ្លះជានិស្សិតខ្លះទៀតជាអ្នកស្រាវ
ជ្រាវហើយសុទ្ធតែស្រលាញ់ សៀវដូចគ្នា។

  ”បើប្រៀបនឹងសៀវភៅថ្មីគឺមហោស្រពសៀវភៅចាស់ស្រូបយក
មនុស្សមកចូលរួមច្រើនជាងដោយមានបន្ទប់ដាក់លក់សៀវភៅច្រើនជាង។ 
អ្នកអានវ័យក្មេងទិញខ្លាំងណាស់ដោយមានបរិមាណពី៧០ដល់៨០ភាគរយ
ក្នុងចំនាមពួកគេមកទិញទាំងសៀវភៅថ្មីទាំងសៀវភៅចាស់។ អ្នកអានវ័យ
ក្មេងក៏ចាប់អារម្មណ៍ដល់សៀវភៅចាស់ៗដែលបកប្រែដោយជំនាន់មុនផង
ដែរ។ រីឯសៀវភៅបកប្រែនាសព្វថ្ងៃដោយសារអ្នកបកនៅក្មេងខ្ចីមានបទ
ពិសោធន៍តិចបានជាបកខុសច្រើន”។

        មើលពីខាងក្រៅសៀវភៅចាស់ជាច្រើនក្បាលមិនសូវស្អាតទេដោយ
សារសៀវភៅទាំងនេះភាគច្រើនបានបោះពុម្ភផ្សាយពីទសវត្សទី៤០ដល់៩០
នៃសតវត្សទី២០ដែលក្រដាសពណ៌ងងិតពិបាកអានអក្សរ។ ប៉ុន្តែសៀវភៅ
ចាស់ៗនៅតែមានការទាក់ទាញយ៉ាងខ្លាំងចំពោះមិត្តអ្នកអានដែលមកចូល
រួមមហោស្រពសៀវភៅចាស់។ សៀវភៅរឿងមួយចំនួនដូចជា”ក្រុមអ្នក
ឈឺចាប់ ”​រួមមានបូនភាគ​របស់​គ្រិះស្ថានបោះពុម្ភផ្សាយអក្សរសាស្រ្ត ​ និង 
”ទុក្ខកុមារវ័យ”​មានបីភាគចេញ​ផ្សាយ​នាឆ្នាំ១៩៨៦  ​ឬសៀវភៅ” រចនា
សម្ព័ន្ធនៃភូមិវៀតណាមបុរាណ ” រួមជា​មួយសៀវភៅអក្សរសាស្រ្ត
 ប្រវតិ្តសាស្រ្ត ទ្រឹស្ដីផ្សេងៗទៀតដែលបានបោះពុម្ភផ្សាយមុននេះជាង៣០
ឆ្នាំក៏ក្រូវបានគេរកទិញដែរ។ លោក Ha Minh Chien ជាម្ចាស់​ហាង​លក់សៀវ
ភៅចាស់ Chien បានឲ្យដឹងថា

 ”មានសៀវភៅថ្មីមួយចំនួនដែលគេយករឿងចាស់មកកាត់ចោលឲ្យ
គ្រប់ទំព័រតាមការកំណត់។ ធ្វើអីចឹងអត្ថន័យរបស់វាមិនដូចភាពដើមដែល
ធ្វើឲ្យអ្នកអានត្រូវតែទៅរកសៀវភៅចាស់វិញ។ម្យ៉ាងទៀតសៀវភៅពី
សម័យមុនត្រូវបានធ្វើហ្មត់ចត់ណាស់ទាំងអំពីគុណភាពក្រដាស់ទាំងអំពី
អត្ថន័យទៀតផង”។

        សៀវភៅនាសម័យរដ្ឋផ្គតផ្គង់ទាំងអស់តែងតែបានបោះពុម្ភល្អ បកប្រែ
ចំន័យនិងបានកែតម្រូវយ៉ាងហ្មត់ចត់។ តាមលោកNguyen Dat Tung និស្សិត
​មហា​វិទ្យា​ល័យ​​វិចិត្រសិល្បៈវៀតណាមឲ្យដឹងថា

  ”ខ្ញុំតែងតែរកសៀវភៅរបស់បណ្ដា​​វិចិត្រករឬសៀវភៅអក្សរសាស្រ្ត 
​របស់​រុស្ស៊ីនិងបារាំង។ សៀវភៅទាំងនេះកម្រណាស់ដោយសារវាមិនបាន
បោះពុម្ភផ្សាយឡើងវិញឡើយ។ ខ្ញុំស្វែងរកតាមបណ្ដាញសង្គមក៏មិនឃើញ
ដែរ។ម្យ៉ាងទៀតខ្ញុំមិនចូលចិត្តអានសៀវភៅលើបណ្ដាញសង្គមទេដោយ
ចូលចិត្តកាន់សៀវភៅចាស់លើដៃជាង”។

        ការទិញលក់សៀវភៅចាស់បានមាននៅហាណូយតាំងពីយូរណាស់
មកហើយ។ មហោស្រពសៀវភៅចាស់បានក្លាយទៅជាជីវភាពវប្បធម៌
សៀវភៅសំរាប់មិត្តអ្នកអានទាំងអស់គ្នាព្រមទាំងលើកទឹកចិត្តវប្បធម៌អាន
សៀវភៅចំពោះប្រជាពលរដ្ឋវៀតណាមគ្រប់រូបទៀតផង៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ