![]() |
Thai នៅវៀតណាម ដើមឡើយគឺរស់នៅតំបន់ Muong Lo ខេត្ត Yen Bai ពីនោះហើយពង្រីកលំនៅដ្ឋានតាមខេត្តមួយចំនួននៅតំបន់ពាយ័ព្យ ដូចជា ខេត្ត Son La ខេត្ត Dien Bien ខេត្ត Lai Chau ខេត្ត Dien Bien ហើយជម្លៀសទៅកាន់ ខេត្ត ភាគកណ្តាល ដូចជា Thanh Hoa, Nghe An ជាដើម។ ថ្វីត្បិតរស់នៅតាមតំបន់ព្រៃភ្នំ បានជាជនជាតិ Thai បានតាំងទីលំនៅតាមបែប ផ្ទះឈើ ដែលស្រូបយកខ្យល់ធម្ម ជាតិផងនិងទប់ទល់បាននឹងលក្ខណៈមិន អំណោយផលនៃធម្មជាតិផង។ ហេតុដូច្នេះ ផ្ទះឈើប្រពៃណីត្រូបានសាងសងឡើង ដែលជិតស្និទ្ធិជាមួយជីវភាពរស់នៅរបស់ជន ជាតិ Thai នេះតែម្តង។
មានចម្ងាយពីមជ្ឈមណ្ឌលទីរួមខេត្ត Lai Chau ប្រហែល៣០គីឡូម៉ែត្រ ភូមិ Vang Pheo របស់ជនជាតិ Thai ចំណុះឃុំ Muong So ស្រុក Phong Tho ខេត្ត Lai Chau ជាភូមិបុរាណបំផុតរបស់ជនជាតិ Thai។ ចំណាប់អារម្មណ៍ដើមដំបូងដែលភ្ញៀវ ទេសចរទទួលបានពេលមកដល់ភូមិ គឺទិដ្ឋភាពរស់នៅដ៏សុខសាន្តត្រានជាមួយនឹងរចនាបទ ផ្ទះឈើបែបប្រពៃណី។ រឿងនិទានបានដំណាលថា តាំងពីយូរណាស់ មកហើយ ខណៈដែលជនជាតិ Thai នៅទីនេះ មិនចេះធ្វើផ្ទះស្នាក់នៅឡើយ មាន ថ្ងៃមួយ អ្នកភូមិបានសុបិនឃើញថា មានអណ្តើកមួយប្រាប់ឲ្យទៅមើលរូបរាងរបស់ អណ្តើកដើម្បីធ្វើផ្ទះ។ ដូច្នេះបានជា ផ្ទះមួយបែបត្រូវបានធ្វើឡើង ដោយជើង៤ ជាសសរ ហើយស្រការ អណ្តើកធ្វើជាក្បឿង។ តាំងពីនោះមក ផ្ទះឈើរបស់ជន ជាតិ Thai មានរូបរាងដូចទៅនឹងស្នូកអណ្តើកអញ្ជឹង។
![]() |
លោកស្រី Vuong Thi Min ជនជាតិ Thai នៅខេត្ត Lai Chau បានសំណេះសំណាលថា៖ “មុននេះជនជាតិ Thai តែងតែរស់នៅផ្ទះដី ប៉ុន្តែផ្ទះនោះគឺហប់ណាស់ គ្មានខ្យល់ ដើម្បីដកដង្ហើមឡើយ ហេតុដូច្នេះ គេបានសង់ផ្ទះផុតពីដីជាង១ម៉ែត្រ។ ហើយ កាលនោះក៏មានសត្វសាហាវច្រើន គេខ្លាចសត្វចូលផ្ទះ គេបានធ្វើឲ្យផ្ទះកាន់តែ ខ្ពស់ៗទៅ ដំបូងគឺមានកាំជណ្តើចំនួន៥កាំ បន្ទាប់មកគឺ៧កាំ ហើយឡើងទៅដល់ ៩កាំ។ អ្នកភូមិគេក៏ជឿថា ធ្វើផ្ទះមានជណ្តើរ៩កាំ នឹងជៀសវាងការរំខានរបស់សត្វ សាហាវ”។
ក្នុងជីវិតស្មារតីរបស់ជនជាតិ Thai ផ្ទះឈើមានអត្ថន័យសំខាន់ ដែលបានផ្សាភ្ជាប់ ជាមួយជីវិតរបស់មនុស្សម្នាក់ៗ។ យ៉រនៅខាងក្រៅផ្ទះឈើ ជាកន្លែងដើម្បីបុរស បំពេញកិច្ចការប្រចាំថ្ងៃ ដូចជា ដេរសំណាញ់ នេសាទត្រី ធ្វើគ្រឿងសិប្បកម្ម វិចិត្រ សិល្បៈជាដើម។ នៅក្រោមដំបូលផ្ទះឈើរបស់ជនជាតិ Thai សកម្មភាពទាំងអស់ គឺសុទ្ធតែបានរក្សាយ៉ាងទៀងទាត់។ ផ្ទះឈើក៏ជាកន្លែងផ្សាភ្ជាប់សេចក្តីស្នេហា របស់បុរសនិងនារីដែរ។ ហើយមានពិធីប្រពៃណីជាច្រើនដែលត្រូវបានប្រព្រឹត្តិឡើងក្រោម ដំបូលផ្ទះឈើផងដែរ។ បន្ទាប់ពីពិធីមង្គលការនីមួយៗ សមាជិកគ្រួសារកាន់តែកើនឡើង ។
អ្នកស្រាវជ្រាវ Lam Ba Nam បានឲ្យដឹងថា ជួនកាលមានផ្ទះឈើ មានទៅ ដល់១៣ ល្វែង សម្រាប់គូស្វាមីភរិយាដែលផ្សាភ្ជាប់ជាមួយផ្ទះឈើនេះ។ អ្នកស្រាវជ្រាវវប្បធម៌ប្រពៃណី Lam Ba Nam បានឲ្យដឹងថា៖ “នៅពេលនិយាយអំពីវប្បធម៌របស់ជនជាតិ Thai គេតែងតែនិយាយអំពី វប្បធម៌ផ្ទះ ប្រពៃណីរបស់ជនជាតិ Thai។ ផ្ទះ ឈើគឺជានិមិត្តរូបនៃវប្បធម៌របស់ជនជាតិ Thai។ មនុស្សដែលកើតនៅក្រោមដំបូលផ្ទះតែ មួយនោះ ពេលធំឡើងហើយស្លាប់ ក៏នៅក្រោមដំបូលនេះតែម្តង។ ហើយដូច្នេះ ទំនៀមទម្លាប់និង វប្បធម៌ថៃទាំងមូលរបស់ជនជាតិ Thai ត្រូវបានប្រព្រឹត្តទៅនៅក្នុងផ្ទះនោះជាមួយចរិតលក្ខណៈគោរពការប្រតិបត្តិវិសេសវិសាល របស់ជនជាតិ Thai ផងដែរ”។
ឆ្លងកាត់ពេលវេលា ផ្ទះឈើរបស់ជនជាតិ Thai បានជួយលើកទឹកចិត្តស្មារតីរបស់ អ្នកភូមិគ្រប់រូបនិងជាសាក្សីក្តីសប្បាយក៏ដូចជាទុក្ខសោករបស់អ្នកភូមិទាំងមូល។ នៅពេលដែលមានឱកាសទស្សនាតំបន់ពាយ័ព្យនេះម្តងៗ ពិតណាស់ថា អ្នកនឹង លង់ខ្លួនចំពោះភាពស្រស់ស្អាតនៃផ្ទះឈើ វាលស្រែដើមឈើបៃតងខៀវស្រងាត់ និងទឹកជ្រោះដ៏ថ្លា។ លំនៅដ្ឋានរបស់ជនជាតិ Thai គឺជារឿងដែលឆ្លុះបញ្ចាំងពី ទំនៀមទម្លាប់ប្រពៃណីរបៀបរស់នៅនិងសោភ័ណភាពរបស់ ជនជាតិ Thai នៅលើ ភ្នំខ្ពស់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


