ជំនួបចរចាប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន អូទ្រីសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ Reuters) |
ឱកាសដើម្បីសម្របសម្រួលផលប្រយោជន៍និងជំហររបស់ភាគីនានា
មុនពេលចូលក្នុងវង់ចរចានេះ ជំហររបស់បណ្ដាភាគីនៅតែមានភាពខុសប្លែកគ្នា ជាច្រើន។ បញ្ហាគន្លឹះ គឺការដកទណ្ឌកម្មលើអ៊ីរ៉ង់។
អ៊ីរ៉ង់បានបញ្ជាក់ថា ប្រទេសនេះមានអាកប្បកិរិយាដ៏ម៉ឺងម៉ាត់ចំពោះការចរចា ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ប៉ុន្តែទស្សនៈក្បោះក្បាយរបស់តេអេរ៉ង់ នោះ គឺត្រូវតែដកទណ្ឌកម្ម ហើយធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់។ ជាក់ស្ដែងគឺ អ៊ីរ៉ង់បានតម្រូវឲ្យអាមេរិកដោះលែងទ្រព្យសម្បត្តិចំនួន១០ពាន់លាន ដុល្លាអាមេរិករបស់អ៊ីរ៉ង់ដែលត្រូវបង្កក ដូចនឹងកាយវិកាសុឆន្ទៈដំបូង ប្រសិនបើ អាមេរិកចង់ “មានសំបុត្រមួយ” វិលត្រឡប់ទៅតុចរចានុយក្លេអ៊ែរឡើងវិញ។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិកលោកJoe Biden បានបញ្ចេញ សញ្ញាចង់ឲ្យអាមេរិកចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ទោះ យ៉ាងនេះក្ដី មុននឹងជំនួបចរចា បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាអ៊ីរ៉ង់លោក Robert Malley ឲ្យដឹងថា សញ្ញាពីអ៊ីរ៉ង់គឺ “មិនគួរឲ្យលើកទឹកចិត្តនោះឡើយ”។ អាមេរិក បានចូលរួមដោយប្រយោលក្នុងជំនួបចរចា តាមរយៈការពិគ្រោះយោបល់ដោយឡែក ជាមួយភាគីហត្ថលេខីផ្សេងៗនៃកិច្ចព្រមព្រៀង JCPOA។
ថ្វីត្បិតតែសម្រេចបានវឌ្ឍនភាពមួយចំនួនគួរឲ្យកត់សម្គាល់ក្នុងវង់ចរចាចំនួន៦ វង់មុននេះ នៅទីក្រុងវីយ៉ែនក៏ដោយ ប៉ុន្តែបណ្ដាភាគីចូលរួម មិនអាចសម្រេចបាន គោលដៅស្នូលឡើយ ដែលជាការស្ដារកិច្ចព្រមព្រៀង JCPOA យ៉ាងពេញលេញ។
បង្កើតឡើងឱកាសរស់រានមានជីវិតឡើងវិញ
JCPOA ត្រូវដួលរំលំនៅឆ្នាំ២០១៨ ក្រោមរដ្ឋអំណាចរបស់លោកប្រធានាធិបតី Donald Trump នៅពេលដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញដែលញាំងឲ្យសេដ្ឋកិច្ចនៃប្រទេសនេះជាប់គាំង។ បន្ទាប់ ពីឡើងកាន់អំណាច លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា លោកត្រៀម ខ្លួនជាស្រេចវិលត្រឡប់ចូលរួម JCPOA ឡើងវិញ ដរាបណាអ៊ីរ៉ង់ក៏គោរពកិច្ចព្រម ព្រៀងនេះយ៉ាងគ្រប់គ្រាន់ឡើងវិញ ដោយការរុញថយប្រតិបត្តិការនុយក្លេអ៊ែរ ដែល ប្រទេសនេះបានអនុវត្តន៍ដើម្បីឆ្លើយតបតវិញនឹងការដាក់ទណ្ឌកម្មដោយរដ្ឋអំណាច របស់អ្នកកាន់តំណែងមុន លោក Donald Trump។
អ៊ីរ៉ង់បានរៀបចំវង់ចរចាដោយប្រយោលចំនួន៦វង់ជាមួយរដ្ឋអំណាចប្រធានាធិបតី Joe Biden អំពីការវិលត្រឡប់ចូលរួមកិច្ចព្រមព្រៀងឆ្នាំ២០១៥ឡើងវិញ ប៉ុន្តែ ការ ចរចាត្រូវអាកខាន កាលពីខែមិថុនាកន្លងទៅ ស្របពេលដែលលោក Ebrahim Raisi ដែលជាមនុស្សមានជំហរតឹងតែងប្រឆាំងលោកខាងលិច ជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់អ៊ីរ៉ង់។ លើសពីនេះទៅទៀត ការដែលអ៊ីរ៉ង់កាត់បន្ថយជាបណ្ដើរៗនូវការសន្យា នៅក្នុង JCPOA ក៏បណ្ដាលឲ្យសហគមន៍អន្តរជាតិកាន់តែព្រួយបារម្ភផងដែរ។ ក្នុង បរិបទនោះ EU និងប្រទេសមហាអំណាចផ្សេងៗ ត្រូវតស៊ូយ៉ាងខ្លាំងដើម្បីបន្តការ ចរចាដែលកំពុងរងការជាប់គាំង សំដៅសង្គ្រោះ JCPOA។
ខណៈដែលវ៉ាស៊ីនតោណបង្ហាញការប្រុងប្រយ័ត្នចំពោះសេចក្ដីប្រកាសរបស់ តេអេរ៉ង់នោះ គឺអ្នកវិភាគជាច្រើនជឿជាក់ថា អ៊ីរ៉ង់នៅតែគាំទ្រចំពោះការវិលត្រឡប់ទៅ JCPOA ឡើងវិញ ដោយសារតែប្រទេសនេះកំពុងប្រដេញតាមគោលដៅបន្ធូរបន្ថយបទ ដាក់ទណ្ឌកម្ម ហើយគោលដៅនេះមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការយល់ ព្រមរបស់អាមេរិកនោះ។ ហេតុដូច្នេះ ការដែលអ៊ីរ៉ង់យល់ស្របអង្គុយក្នុងតុចរចាឡើង វិញ គឺជាកាយវិកាពោរពេញទៅដោយសុឆន្ទៈ ដែលត្រួសត្រាយផ្លូវដល់ទំនាក់ទំនងដ៏ល្អប្រសើរនាពេលអនាគត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

