ធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦ ត្រូវបាន​រៀបចំ​ឡើង​ដោយខេត្តក្វាងទ្រី ចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៦ នឹងមានសកម្មភាពដ៏​សម្បូរបែបនិងចម្រុះជាច្រើន។ ដោយមានប្រធានបទ "ពីការចងចាំរហូត​ដល់អនាគត - ក្វាងទ្រីដើម្បីសន្តិភាព" ពិធីបុណ្យនេះមិនត្រឹមតែជាឱកាសសម្រាប់ការរំលឹកអតីតកាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ និងផ្សព្វផ្សាយសារនៃសន្តិភាពដល់មិត្តភក្តិអន្តរជាតិ​ទៀត​ផង។ តាមរយៈសកម្មភាពជាបន្តបន្ទាប់នេះ ខេត្ត​ក្វាងទ្រីសង្ឃឹមថា នឹងកសាងតំបន់នេះឱ្យក្លាយជា​បរិយាកាសវប្បធម៌ដើម្បីសន្តិភាព ជាគោលដៅគួរឲ្យ​ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស ហើយទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​តាម​ទិស​ដៅនិរន្តរភាព៕​