តួរលេខនៃគេហទំព័រស្ថិតិ worldometers.info គិតត្រឹមពាក់កណ្ដាលខែធ្នូឆ្នាំ ២០២១បានបង្ហាញថា ជម្ងឺរាតត្បាតកូវីដ-១៩បានឆក់យកអាយុជីវិតរបស់មនុស្សចំនួន ជាង៥លាន៣សែននាក់ក្នុងចំណោមករណីឆ្លងជម្ងឺសរុបចំនួនជាង២៧២លាននាក់ លើទូទាំងពិភពលោក។ ដូច្នេះ ជាមធ្យមក្នុងរយៈពេល២ឆ្នាំកន្លងមក ជារៀងរាល់ថ្ងៃ មានអ្នកស្លាប់ចំនួនជាង៧ពាន់៣រយនាក់ដោយជម្ងឺដែលត្រូវបានអង្គការសុខភាព ពិភពលោក (WHO) ប្រកាសជាជម្ងឺរាតត្បាតសកលកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មួយនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ កូវីដ-១៩ថែមទាំងបណ្ដាលឡើងវិបត្តិដ៏ធ្ងន់ធ្ងរ លើវិស័យជាច្រើន ញាំងឲ្យមានផលវិបាកមហន្តរាយនានាទៀតផង។
បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាជននៅ Sonthofen សហព័ន្ធអាល្លឺម៉ង់។ (រូបថត៖ AFP/TTXVN) |
ជម្ងឺរាតត្បាតជាមូលហេតុផ្ទាល់ដែលបង្កឡើងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ នាំទៅ ការខូចខាតតាមការប៉ាន់ស្មានថា ឡើងដល់ទៅរាប់ទ្រីលានដុល្លាអាមេរិក ហួសឆ្ងាយ ពីការខូចខាតបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចទាំងឡាយកាលពីមុននេះ។ ប្រទេសស្ទើរតែ ទាំងអស់ត្រូវចេញផ្សាយកញ្ចប់ជំរុញសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយដ៏ធំមិនធ្លាប់មានតាំងពីមុនមក ដើម្បីឆ្លើយតបនឹងវិបត្តិតែម្ដង។ ក្នុងពេលជាមួយគ្នានោះ សកម្មភាពទេសចរណ៍ លើទូទាំងពិភពលោកស្ទើរតែត្រូវបង្កកក្នុងអំឡុងពេលវែង ខណៈដែលខ្សែសង្វាក់ ផ្គត់ផ្គង់ទំនិញជួបការលំបាកជាច្រើន ដោយត្រូវកាត់ផ្ដាច់ជាបន្តបន្ទាប់។ លើសពីនេះ ទៅ ទៀត ប្រតិបត្តិការផលិតកម្មនៅប្រទេសជាច្រើន ត្រូវធ្លាក់ចុះយ៉ាងដុនដាប ដែលញាំងឲ្យចំនួនអ្នកអត់មានការងារកើនឡើងខ្ពស់។ ស្ថានការណ៍តម្រូវការលើស សមត្ថភាពនៃប្រព័ន្ធសុខាភិបាល បន្តត្រូវបានកត់សម្គាល់នៅប្រទេសចំនួនរាប់សិបលើ ទូទាំងពិភពលោក រួមទាំងប្រទេសអភិវឌ្ឍផង។ ប្រតិបត្តិការអប់រំនៅប្រទេសដែលមាន ការផ្ទុះជម្ងឺរាតត្បាតទាំងអស់ទទួលរងភាពច្របូកច្របល់ ដែលធ្វើឲ្យសិស្សានុសិស្ស រាប់រយលាននាក់មិនអាចទៅសាលារៀនក្នុងរយៈពេលវែងបានឡើយ។ មិនត្រឹមតែបុណ្ណោះទេ ជម្ងឺរាតត្បាតកូវីដ-១៩ ថែមទាំងប៉ះពាល់យ៉ាងខ្លាំងក្លាដល់ រចនាសម្ព័ន្ធទំនាក់ទំនងអន្តរជាតិ។ ក្នុងនោះ ការជជែកវែកញែកជុំវិញការស៊ើបអង្កេត ពីប្រភពដើមនៃជម្ងឺរាតត្បាត បន្តញាំងឲ្យភាពតានតឹងកើនឡើងរវាងមហាអំណាច សេដ្ឋកិច្ចធំបំផុតលើពិភពលោកនោះ គឺសហរដ្ឋអាមេរិក និងចិន។
ក្នុងពេលជាមួយគ្នានោះ ទោះបីជាដំណើរការសកលភាវូបនីយកម្មនិង សមាហរណកម្មអន្តរជាតិ នៅតែបានបញ្ជាក់ជានិន្នាការមិនអាចបញ្ច្រាសបានឡើយក៏ ដោយ ក៏វាកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ។ ឧទាហរណ៍ដ៏ច្បាស់លាស់បំផុតនោះ គឺវិសមភាពវ៉ាក់សាំងដ៏ធ្ងន់ធ្ងរ។ យោងតាមនោះ ខណៈដែលនៅទ្វីបអាហ្វ្រិកត្រឹមតែ មានចំនួនប្រជាជន៧,៥%ប៉ុណ្ណោះបានទទួលចាក់វ៉ាក់សាំងគ្រប់គ្រាន់ដោយអត្រាចាក់វ៉ាក់សាំងជាមធ្យមគឺ ១៧,៩ដូសលើ ប្រជាជន១០០នាក់ គឺតួរលេខនេះនៅទ្វីបអឺរ៉ុបនិង ទ្វីបអាមេរិក គឺ១៣០ដូសនិង១៤១ដូសលើប្រជាជន១០០នាក់។ ប្រទេសអ្នកមានដែល ស្រូបយក១៦%ចំនួនប្រជាជនពិភពលោកបានទិញរហូតដល់៨៩%នៃប្រភពផ្គត់ផ្គង់វ៉ាក់សាំងលើ សកលលោក។ នេះជាតថភាពដែលលោកអគ្គនាយក WHO Tedros Adhanom Ghebreysus បានពណ៌នាថា ជា “វិសមភាពគួរឲ្យរន្ធត់”។ ក្នុងពេលជាមួយ គ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ពិភពលោកកំពុង ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនិងសុខភាពដ៏អាក្រក់បំផុតក្នុងអំឡុង៩០ឆ្នាំកន្លងមក។
សម្របខ្លួនប្រកបដោយភាពបត់បែន បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ
WHO រួមជាមួយអ្នកជំនាញរោគរាតត្បាតជួរមុខលើពិភពលោក បានព្រមានថា ជម្ងឺកូវីដ-១៩ មិនអាចបញ្ចប់ក្នុងពេលឆាប់ៗឡើយ។ ដូច្នេះ ប្រជាជនពិភពលោក គ្មាន ជម្រើសផ្សេងណាមួយ ក្រៅពីការសម្របខ្លួន រៀនរស់ប្រកបដោយសុវត្ថិភាពជាមួយ ជម្ងឺរាតត្បាត។ តាមនោះ ការចាក់វ៉ាក់សាំងជា សកល ចាំបាច់ត្រូវជំរុញជាបន្តទៀត ព្រោះថាវ៉ាក់សាំងនៅតែត្រូវបានបញ្ជាក់នូវប្រសិទ្ធភាពចំពោះវីរុសបំប្លែងថ្មីៗ ហើយ ជួយកាត់បន្ថយអត្រាអ្នកជម្ងឺធ្ងន់ធ្ងរនិងស្លាប់គួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ វិធាន ការការពារដូចជាពាក់ម៉ាស់ កំចាត់មេរោគ រក្សាគម្លាត ក៏ត្រូវការគោរពជាបន្តទៀត ផងដែរ។
ទោះយ៉ាងណាក៏ដោយ វាត្រឹមតែជាលក្ខខណ្ឌចាំបាច់ប៉ុណ្ណោះ។ ចំណែកឯ លក្ខខណ្ឌគ្រប់គ្រាន់ដើម្បីគ្រប់គ្រងបានជម្ងឺរាតត្បាតនោះ គឺការសម្របសម្រួលនិងកិច្ច សហប្រតិបត្តិការអន្តរជាតិ។ ស្ថានការណ៍ជម្ងឺរាតត្បាតក្នុងអំឡុងពេលជាង២ឆ្នាំកន្លង មកនេះបានបង្ហាញឲ្យឃើញថា គ្មានប្រទេសឬតំបន់ណាមួយតែឯកឯង អាចគ្រប់គ្រង ជម្ងឺរាតត្បាត ព្រមទាំងធានាការបើកទ្វារ ធ្វើសមាហរណកម្មអន្តរជាតិបានឡើយ។ មានន័យថា ត្រឹមតែគ្រប់គ្រងបានជម្ងឺរាតត្បាត តាមរយៈកិច្ចសហប្រតិបត្តិការអន្តរ ជាតិដ៏ទូលំទូលាយ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះ។ ក្នុងនោះ ចាំបាច់ ត្រូវដោះស្រាយឲ្យបានឆាប់នូវវិសមភាពវ៉ាក់សាំង ដោយការចែករំលែកនិងអនុវត្តការ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

