កិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់សហភាពអឺរ៉ុប (EU) បានធ្វើឡើងនៅថ្ងៃទី ១ ខែតុលា នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ហើយត្រូវបានបន្តដោយកិច្ចប្រជុំកំពូលលើកទី ៧ នៃសហគមន៍នយោបាយអឺរ៉ុប (EPC) នៅថ្ងៃទី ២ ខែតុលា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមុខរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ និងមេដឹកនាំនៃប្រទេសចំនួន ១៧ ផ្សេងទៀតនៅក្នុង EPC។
បញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនធ្លាប់មានពីមុនមក
ប្រព្រឹត្តទៅនៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែននៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយប្រទេសមួយចំនួនដូចជាប៉ូឡូញ អេស្តូនី ដាណឺម៉ាក និងហុងគ្រីបាន កត់ត្រាឧប្បត្តិហេតុសន្តិសុខថ្មីៗទាក់ទងនឹងយន្តហោះដ្រូន (UAV) ចូលលុកលុយដែន អាកាស ឬការវាយប្រហារតាមអ៊ីនធឺណិត
លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នោះ កិច្ច ប្រជុំកំពូលសហភាពអឺរ៉ុបក្រៅផ្លូវការនៅទីក្រុង Copenhagen បានចំណាយពេលវេលា ភាគច្រើនដើម្បីពិភាក្សាអំពីហានិភ័យសន្តិសុខចំពោះអឺរ៉ុប ក៏ដូចជាតម្រូវការបន្ទាន់ អំពីការបង្កើនសមត្ថភាពការពារជាតិសម្រាប់ប្លុកផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ នាយក រដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានវាយតម្លៃថា អឺរ៉ុបកំពុងស្ថិតក្នុង ស្ថានភាពគ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ទាំងសន្តិសុខភូមិ សាស្ត្រនយោបាយ និងសន្តិសុខសេដ្ឋកិច្ច។
"មិនមែនគ្រាន់តែជាការវាយប្រហារកូនកាត់ប៉ុណ្ណោះទេ ប៉ុន្តែសង្រ្គាមកូនកាត់មួយកំពុងកើតឡើងនៅអឺរ៉ុបផងដែរ។ វាគឺជាផ្នែកមួយនៃមូលហេតុដែលធ្វើឲ្យយើង ត្រូវបំពាក់ប្រដាប់អាវុធឡើងវិញ។ នៅពេលខ្ញុំនិយាយបែបនេះ វាក៏មានន័យថាយើងត្រូវ កសាងសង្គមអឺរ៉ុបឱ្យរឹងមាំជាងមុនដែរ។ យើងត្រូវផ្តោតលើការវាយប្រហារតាម អ៊ីនធឺណិត ផ្ដោតទៅលើហានិភ័យនៃការបំផ្លិចបំផ្លាញ ក៏ដូចជាសមត្ថភាពប្រឆាំង UAV។ ដូច្នេះហើយ យើងបានពិភាក្សាអំពីការសាងសង់ជញ្ជាំងប្រឆាំងយន្តហោះដ្រូន ដែលនឹងផ្ដល់អត្ថប្រយោជន៍ខ្លាំងនៅពេលសង្គ្រាមកូនកាត់កើតឡើង”។
ទស្សនៈរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាកទទួលបានការគាំទ្រពីមេដឹកនាំសហភាពអឺរ៉ុបជាច្រើន។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចាត់ទុកថា អឺរ៉ុបបច្ចុប្បន្នមិនស្ថិតក្នុងសង្រ្គាមទេ ប៉ុន្តែក៏មិនរស់នៅក្នុងសន្តិភាពទៀតដែរ។ ក្នុងពេល ជាមួយគ្នានោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលស្គាល់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលអូសបន្លាយ និងផលវិបាករបស់វា បានរុញច្រានអឺរ៉ុប និង រុស្ស៊ី ចូលទៅក្នុងស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាអចិន្ត្រៃយ៍។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែមានការយល់ដឹងរួមអំពីការគំរាមកំហែងនាពេលបច្ចុប្បន្ន ក៏បណ្តា ប្រទេសសហភាពអឺរ៉ុបមិនអាចសម្រេចបានវឌ្ឍនភាពធំៗជុំវិញគម្រោងការពារជាតិដ៏សំខាន់បំផុតចំនួន ៤ រួមមាន៖ ជញ្ជាំងប្រឆាំងយន្តហោះដ្រូន; ការឃ្លាំមើលផ្នែកខាង កើតនៃសម្ព័ន្ធភាព; ខែលការពារដែនអាកាស និងខែលការពារអវកាស។
ការព្រួយបារម្ភអំពីសមត្ថភាពប្រកួតប្រជែង
ទោះបីជាប្រធានបទអំពីសន្តិសុខ និងការពារជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបន្តគាំទ្រអ៊ុយក្រែនបានស្រូបយកពេលវេលាពិភាក្សាភាគច្រើនរបស់មេដឹកនាំសហភាពអឺរ៉ុបក៏ដោយ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចនិងការប្រកួតប្រជែងយុទ្ធសាស្ត្រ កាន់តែខ្លាំង ឡើងក៏បានបង្ខំឱ្យបណ្តាប្រទេសសហភាពអឺរ៉ុប ត្រូវជំរុញផែនការសំខាន់ៗផ្សេងទៀត ដែលទាក់ទងនឹងសមត្ថភាពប្រកួតប្រជែងរបស់ប្លុកផងដែរ។
យោងតាមនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk អឺរ៉ុបត្រូវប្រឈមមុខនឹង ការពិតដែលថា ដោយសារតម្លៃថាមពលខ្ពស់បំផុតលើពិភពលោក ក្រុមហ៊ុនជាច្រើន កំពុងចាកចេញពីអឺរ៉ុប ដូច្នេះ EU ចាំបាច់ត្រូវដាក់ចេញនូវវិធានការបន្ទាន់ដើម្បីការពារ ក្រុមហ៊ុនអឺរ៉ុប តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ គោលនយោបាយ ឬដកចេញនូវរបាំង និងបទប្បញ្ញត្តិជាច្រើនដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងនេះ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំងក៏បានរិះគន់អឺរ៉ុបថា មិនមានវិធានការខ្លាំងគ្រប់គ្រាន់ ដើម្បីការពារក្រុមហ៊ុនរបស់ខ្លួនពីក្រុមហ៊ុនមិនមែនអឺរ៉ុប។
"អឺរ៉ុបគឺជាកន្លែងតែមួយគត់ដែលផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនមិនមែនអឺរ៉ុបជាមួយនឹងទឹកប្រាក់ ១០០% មកពីការបង់ពន្ធរបស់អឺរ៉ុប។ អឺរ៉ុបគឺជាកន្លែងតែមួយគត់ ដែលបង្កើតឡើងបទប្បញ្ញត្តិដែលជារបាំងដល់ក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែក្នុងពេលជាមួយ គ្នានេះ ធ្វើការចរចារដើម្បីដករបាំងសម្រាប់ក្រុមហ៊ុនមិនមែនអឺរ៉ុបជាមួយនឹងស្តង់ដារទ្វេដង"។
យោងតាមសំណើរបស់ប្រធានាធិបតីបារាំង ដែលត្រូវបានដាក់ចេញជាច្រើន លើកច្រើនសា ហើយទទួលបានការគាំទ្រពីប្រទេសសហភាពអឺរ៉ុបជាច្រើននោះ នា ពេលខាងមុខ EU ត្រូវការបង្កើតយុទ្ធសាស្រ្តផលិតកម្ម និងការប្រើប្រាស់អឺរ៉ុប ពោល គឺផ្តល់អាទិភាពដល់ក្រុមហ៊ុន និងផលិតផលអឺរ៉ុបក្នុងប្រតិបត្តិការទាំងអស់ដែលមាន ការប្រកួតប្រជែងជាមួយក្រុមហ៊ុនខាងក្រៅ។ មេដឹកនាំបារាំងជឿជាក់ថា ដៃគូប្រកួត ប្រជែងសេដ្ឋកិច្ចដ៏ធំរបស់អឺរ៉ុប គឺអាមេរិក និងចិន សុទ្ធតែមានយុទ្ធសាស្ត្រស្រដៀងគ្នា ដូច្នេះអឺរ៉ុបមិនអាចយឺតដំណើរបានទេ ប្រសិនបើមិនចង់ថយក្រោយបន្ថែមទៀតក្នុងការ ប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយមហាអំណាចសេដ្ឋកិច្ចខាងលើ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ