សេចក្តី​ប្រកាសនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់នៃជម្លោះលើតម្លៃប្រេង និងអតិផរណា។

នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន ដោយឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីផែនការបញ្ចុះតម្លៃប្រេងសាំងដោយសារតែជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ បានចូលដល់ខែទីពីរហើយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖ «អ្វីដែលខ្ញុំត្រូវធ្វើគឺដកខ្លួនចេញពីអ៊ីរ៉ង់ ហើយយើងនឹងធ្វើក្នុង​ពេល​ឆាប់ៗនេះ»។ ប្រមុខ​សេតវិមានបានព្យាករណ៍ថា ការដកទ័ពនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២-៣ សប្តាហ៍ ហើយតម្លៃប្រេងសាំងនឹងធ្លាក់ចុះយ៉ាងខ្លាំង។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោក ដូណាល ត្រាំ បានឲ្យ​ដឹងថា សហរដ្ឋអាមេរិកនឹងមិនជ្រៀតជ្រែក​ចូលការវិវឌ្ឍទាក់ទងនឹងច្រកសមុទ្រ Hormuz ឡើយ។ បើតាមលោក ប្រទេសដែលមាន​តម្រូវការដឹកជញ្ជូនប្រេង ឬឧស្ម័នតាមរយៈខ្សែ​ផ្លូវនេះ ត្រូវតែធានាសន្តិសុខប្រតិបត្តិការ​ដោយ​ខ្លួន​ឯង ហើយលោកវាយតម្លៃថា តំបន់នេះអាចរក្សាសន្តិសុខបាន ទោះបីជាគ្មានការចូលរួមពីសហរដ្ឋអាមេរិកក៏ដោយ៕