ក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងដំណើរការពិគ្រោះយោបល់លើសេចក្តីសម្រេចចិត្ត​ចំនួន ៣៨ ហើយបានអនុវត្តគំនិតផ្តួចផ្តើមលេចធ្លោ​ចំនួន ២ ផងដែរ។ ទីមួយ វៀតណាមបានកសាង និងបង្ហាញសេចក្តីថ្លែងការណ៍រួមស្តីពីសមភាពយេនឌ័រក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលឧបត្ថម្ភដោយប្រទេសចំនួន ៥៦។ ទីពីរ វៀតណាមបានធ្វើជាសហប្រធានព្រឹត្តិការណ៍ខខាងក្រៅ​ជាមួយកូរ៉េខាងត្បូង ជប៉ុន និងថៃ ស្តីពីផលប៉ះពាល់នៃការឆបោកតាមអ៊ីនធឺណិត​ចំពោះសិទ្ធិមនុស្ស។

ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់គណៈប្រតិភូវៀតណាមនៅក្នុងសម័យប្រជុំលើកទី ៦១ បានបន្ត​បញ្ជាក់ពីគោលនយោបាយ និងគោលមាគ៌ាជាប់​លាប់របស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ ប្រការ​នេះ​បង្ហាញពីការត្រៀមខ្លួនជាស្រេច​របស់វៀតណាមក្នុងនាម​ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិឆ្នាំ ២០២៦-២០២៨​ ជាមួយនឹងផ្នត់គំនិតថ្មី និងការប្តេជ្ញាចិត្តថ្មី៕​

សម័យប្រជុំនេះ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការរៀបចំសម័យប្រជុំកម្រិតខ្ពស់ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាង ១២០ នាក់មកពីប្រទេសផ្សេងៗ ដោយ​ពិភាក្សា និងពិចារណាលើសេចក្តីសម្រេចចិត្ត​ចំនួន ៣៨ ធ្វើការពិភាក្សាតាមប្រធានបទលើបញ្ហាសិទ្ធិមនុស្សសំខាន់ៗ និងបំពេញនីតិវិធីអនុម័តលើ​លទ្ធផលនៃការត្រួត​ពិនិត្យទូទៅជាប្រចាំ (UPR) វដ្តទី៤ សម្រាប់ប្រទេសចំនួន ១៣៕