រូបថតឧទាហរណ៍៖ VGP |
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាម និងស.ប.បកូរ៉េរៀបចំឆ្នាំមិត្តភាពវៀតណាម-ស.ប.បកូរ៉េឆ្នាំ ២០២៥ រំលឹកខួបលើកទី ៧៥ ទិវាបង្កើត ទំនាក់ទំនងការទូត (៣១ មករា ១៩៥០ - ៣១ មករា ឆ្នាំ ២០២៥)។ នេះក៏ជាដំណើរ ទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទៅកាន់ស.ប.បកូរ៉េ ក្រោយរយៈពេល១៨ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ លោកអគ្គលេខាបក្ស Nong Duc Manh ក្នុងឆ្នាំ ២០០៧ ដែលជាសក្ខីភាពដ៏រស់រវើកនៃ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរក្នុងឆ្នាំពិសេសនេះ។
មូលដ្ឋានគ្រឹះរឹងមាំនៃទំនាក់ទំនង
កាលពី ៧៥ ឆ្នាំមុន នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៥០ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម) និងសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំង ពីពេលនោះមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ត្រូវបានបក្ស ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ គោរព ពង្រឹងនិងអភិវឌ្ឍន៍ដោយ ឥតឈប់ឈរ។ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សពលកម្មកូរ៉េ បន្តរក្សា និងដើរ
នាពេលថ្មីៗនេះ ក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតបក្សពលកម្មកូរ៉េ (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) ឯកអគ្គរដ្ឋទូតស.ប.បកូរ៉េប្រចាំ នៅវៀតណាម លោក Ri Sung Guk បានបញ្ជាក់ថា៖
"ជានិច្ចកាលគោរព និងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពង្រឹង និងពង្រីកបន្ថែម ទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងស.ប.បកូរ៉េ និងវៀតណាម ដែលបានបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kim Il Sung។ នោះគឺជាគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់យើង។ ទំនាក់ទំនងរវាងប្រទេស ទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ស្របតាមគោលបំណង និង សេចក្ដីប្រាថ្នារបស់ប្រជាជននៃប្រទេសនីមួយៗ”។
ទិសដៅសហប្រតិបត្តិការក្នុងសម័យកាលថ្មី
ដោយឈរលើមូលដ្ឋានរឹងមាំនៃទំនាក់ទំនងនោះ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានរក្សាជាប្រចាំនូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ដោយមានការជឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់ និងលទ្ធផលកិច្ចសហ ប្រតិបត្តិការកាន់តែជាក់ស្ដែង។ ដូច្នេះហើយ បន្ទាប់ពីដំណើរទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោក Kim Jong Un (ក្នុងឆ្នាំ ២០១៩) នោះ ដំណើរទស្សនកិច្ចរបស់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam ទៅកាន់ស.ប.បកូរ៉េ បន្តជា សក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និង ប្រជាជននៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់វៀតណាមបង្ហាញគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនង ភាពជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងប្រកបដោយការទទួល ខុសត្រូវរបស់សហគមន៍អន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា៖
“នេះជាឱកាសដ៏សែនសំខាន់សម្រាប់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ពិភាក្សា និងឯកភាពលើទិសដៅយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី ស្របតាមបទប្បញ្ញត្តិអន្តរជាតិពាក់ព័ន្ធ ឆ្លើយតបនឹងគោលពំណង និងសេចក្ដីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ជា ពិសេសលើវិស័យសុខាភិបាល វប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជន និងកិច្ចសហប្រតិ បត្តិការកសិកម្ម។ ក្នុងនាមជាដៃគូដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍ អន្តរជាតិ វៀតណាមនឹងបន្តបង្ហាញការគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះនិន្នាការ កិច្ចខិតខំ ប្រឹងប្រែង និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ លើឧបទ្វីបកូរ៉េ ក៏ដូចជាក្នុងតំបន់ និងពិភពលោកផងដែរ”។
ពីសមិទ្ធិផលដែលសម្រេចបាន ទំនាក់ទំនងវៀតណាម-ស.ប.បកូរ៉េនឹងបន្តត្រូវបានថែរក្សា ទទួលមរតក និងពង្រីកបន្ថែមទៀត។ ដំណើរទស្សនកិច្ចនេះ កាន់តែមាន អត្ថន័យ ខណៈដែលវាប្រព្រឹត្តទៅក្នុងពេលវេលាដ៏សំខាន់សម្រាប់បក្សនីមួយៗ និងប្រទេសនីមួយៗ ហើយនឹងរួមចំណែកនាំទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម- ស.ប.បកូរ៉េ ឈានទៅរកសមិទ្ធិផលថ្មីៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
