លោកប្រធានរដ្ឋសភា Vuong Dinh Hue ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។ (រូបថត៖ quochoi.vn) |
ជាមួយនឹងគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ; ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្តនិងជាសមាជិកដ៏សកម្ម មានការទទួលខុសត្រូវរបស់សហ គមន៍អន្តរជាតិ វៀតណាមតែងតែគោរពហើយមាន បំណងចង់អភិវឌ្ឍថែមទៀតនូវទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ ក្រោយរយៈពេលជិត ៣០ឆ្នាំ ចាប់ពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩២មក ទំនាក់ទំនងសហ ប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង មានជំហានអភិវឌ្ឍយ៉ាងឆាប់រហ័សដែល កម្រប្រទះឃើញ ជាពិសេសបន្ទាប់ពីពេលដែលប្រទេសទាំងពីរលើកកម្រិតទំនាក់ទំនងឡើង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រកាលពីឆ្នាំ២០០៩។ កូរ៉េខាងត្បូងជាដៃគូដ៏ សំខាន់ជួរមុខរបស់វៀតណាមលើវិស័យស្ទើរតែទាំងអស់ ខណៈដែលវៀតណាមជា ដៃគូស្នូលរបស់កូរ៉េខាងត្បូងនៅក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីកម្រិតខ្ពស់។
លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម។ (រូបថត៖ vtc.com) |
“ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ជាប្រធានរដ្ឋសភាដំបូងគេដែលអញ្ជើញមក បំពេញទស្សនកិច្ចនៅវៀតណាមក្នុងបរិបទនៃជម្ងឺកូវីដ-១៩កាលពីឆ្នាំ២០២០ ហើយ គណៈកម្មាធិការនានានៃរដ្ឋសភាកូរ៉េខាងត្បូងក៏មានបំណងចង់ជំរុញដំណើរទស្សនកិច្ចនៅវៀតណាមផងដែរ។ ក្រុមសមាជិករដ្ឋសភាមិត្តភាពនៃភាគីទាំងពីរក៏មានការជួប ប្រាស្រ័យគ្នាយ៉ាងញឹកញាប់ដែរ មិនត្រឹមតែជួបប្រាស្រ័យផ្នែកជំនាញវិជ្ជាជីវៈប៉ុណ្ណោះ ទេ ថែមទាំងផ្នែកកីឡាទៀតផង”។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចភ្លឺនិងជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាំងពីមុនមក។ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង (VKFTA) ដែលចូលជាធរមានចាប់តាំងពីខែ ធ្នូ ឆ្នាំ២០១៥ បានបង្កើតមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងវិនិយោគយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាព។ ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរបានកើនឡើង១៤០ដងគិតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។ ចំពោះវៀតណាម កូរ៉េខាងត្បូងជាវិនិយោគិនធំបំផុត ជាអ្នកផ្ដល់ដើមទុន ODA ធំទី២ និងជាដៃគូពាណិជ្ជកម្មធំទី៣។ ចំពោះកូរ៉េខាងត្បូងវិញ វៀតណាមជាដៃគូពាណិជ្ជកម្ម ធំទី៤ផងដែរ។
ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ កូរ៉េខាងត្បូងជាប្រទេស មួយក្នុងចំណោមប្រទេសដំបូងគេដែលជួយឧបត្ថម្ភវៀតណាមនូវសម្ភារៈបរិក្ខារពេទ្យ និងវ៉ាក់សាំងជាច្រើន។ វៀតណាមបានបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់អ្នក ជំនាញ អ្នកគ្រប់គ្រងកូរ៉េខាងត្បូងចូលមកប្រទេស សំដៅរក្សាប្រតិបត្តិការសេដ្ឋកិច្ចនៅ វៀតណាម ជៀសវាងកុំឲ្យកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់របស់វិនិយោគិនកូរ៉េខាងត្បូង នៅវៀតណាម។
ចាក់គ្រឹះលើកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី
ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ល្អប្រសើរ បំផុតតាំងពីមុន មក។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងលើកនេះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានពិភាក្សាអំពីការលើកកម្រិតទំនាក់ទំនងទ្វេភាគី ពីភាពជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រនាបច្ចុប្បន្នឡើងដល់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រៅពីនោះ នឹងស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានាដែលកំពុងរារាំងដល់ការផ្លាស់ប្ដូរទំនិញនិងការធ្វើដំណើររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវឌ្ឍនភាពក្នុងកិច្ចសហ ប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ បញ្ហាសេដ្ឋកិច្ច ការជួបប្រាស្រ័យរវាងប្រជាជនជាមួយ ប្រជាជន កិច្ចសហប្រតិបត្តិការរួមក្នុងក្របខ័ណ្ឌទ្វីបអាស៊ីក៏ដូចជាការសម្របសម្រួល នៅតាមវេទិកាអន្តរជាតិផងដែរ។ លោក Vu Hai Ha ប្រធានគណៈកម្មា ធិការកិច្ចការ បរទេសនៃរដ្ឋសភាវៀតណាម បានឲ្យដឹងថែមទៀតថា៖
“ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភានឹងបញ្ជាក់ថា វៀតណាម គាំទ្រចំពោះការលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់ភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះជាកម្រិតខ្ពស់បំផុតក្នុងទំនាក់ទំនង រវាងវៀតណាមជាមួយបណ្ដាប្រទេស។ ជាពិសេស ភាគីទាំងពីរនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងអំពីធានារ៉ាប់រងសង្គមទ្វេភាគី។ នេះជាកិច្ចព្រមព្រៀងដ៏សែនសំខាន់ ហើយជាកិច្ចព្រមព្រៀងធានារ៉ាប់រងសង្គមដើមដំបូងដែលវៀតណាមចុះហត្ថលេខាជាមួយភាគីបរទេសមួយ សំដៅធានាសិទ្ធិនិងផលប្រយោជន៍របស់ពលករ”។
ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue ជាឱកាសដ៏សំខាន់សម្រាប់ចាក់គ្រឹះលើគំរូសហប្រតិបត្តិការសេដ្ឋកិច្ចក្នុង វិស័យស្នូលៗ នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ព្រមទាំងពង្រឹងថែមទៀតទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគី រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងលើ ពិភពលោកផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


