លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា នៅទូទាំងពិភពលោក ទីភ្នាក់ងារការទូតនិងអាណិកជនរុស្ស៊ី បានរៀបចំសកម្មភាពជាច្រើន ដើម្បីរំលឹកដល់ជ័យជំនះរបស់ជំនាន់ដ៏អស្ចារ្យ ដែលបានវាយកម្ចាត់ហ្វាស៊ីសនិយម ហើយមិនអនុញ្ញាតឱ្យបំភ្លេចការពិតអំពីជ័យជំនះដ៏មហិមានេះ។

គណៈប្រតិភូចូលរួមក្នុងក្បួនដង្ហែ "កងវរសេនាធំអមតៈ" នៅបរិវេណសាកលវិទ្យាល័យបង្ការ និងពន្លត់អគ្គីភ័យ ទីក្រុងហាណូយ។ រូបថត៖ Phuong Linh/qdnd.vn

ក្បួនដង្ហែនៃកងវរសេនាធំអមតៈ គឺជាក្បួនដង្ហែរសង្គមដែលអ្នកចូលរួមកាន់រូបថតរបស់សាច់ញាតិដែលបានចូលរួមក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា។ ក្បួនដង្ហែបានប្រព្រឹត្តិទៅជាលើកដំបូងនៅឆ្នាំ ២០០៧ ហើយបានក្លាយជាសកម្មភាពប្រពៃណីនៅទិវាជ័យជំនះ ក្នុងសហព៍ន្ធរុស្ស៊ីនិងប្រទេសដទៃទៀត៕