នាយប់ថ្ងៃទី១០ ខែមេសា សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិម លោកត្រឹន កឹម ទូ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា តាមការអញ្ជើញរបស់លោក វីឡៃ ឡាក់ខាំផុង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សនៃគណបក្សប្រជាជនកម្ពុជា។
ក្នុងអំឡុងពេលពីរថ្ងៃនៃការងារសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិម លោក ត្រឹន កាំទូ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអនុវត្តសកម្មភាពជាង ២០ នៅក្នុងប្រទេសឡាវ និងកម្ពុជា។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹម ទូ បានផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ និងកម្ពុជា លើទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានសម្រេច។ សំខាន់ជាងនេះគឺផ្តោតទៅលើការនាំទំនាក់ទំនងកាន់តែស៊ីជម្រៅ ដោយភ្ជាប់ទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។
សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងខុទ្ទការល័យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងការិយាល័យកណ្តាលនៃបក្សប្រជាជនបដិវត្តន៍ឡាវ និងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងតំបន់មួយចំនួនរបស់វៀតណាម ដែលមានខេត្តជាប់ព្រំដែនជាមួយឡាវ និងកម្ពុជា។
សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានទៅទស្សនា និងជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត និងសហគមន៍ជនវៀតណាមនៅឡាវ និងកម្ពុជាផងដែរ៕
