យោងតាមលោកឯកអគ្គរដ្ឋទូត ហ្វាម ថាញ់ ប៊ិញ ដំណើរទស្សនកិច្ចនេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម មានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលជាសកម្មភាពការទូតទ្វេភាគីដ៏សំខាន់បំផុតរវាង បក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងចិន ក្នុងឆ្នាំ ២០២៦។ នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បន្ទាប់ពីវៀតណាមបានរៀបចំរួមជាស្រេច តំណែងថ្នាក់ដឹកនាំរដ្ឋនៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦; ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម; ហើយនេះក៏ជាសកម្មភាពការទូតកម្រិតខ្ពស់ដ៏សំខាន់ បន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈកន្លងមកនេះ ដែលបានប្រព្រឹត្តទៅក្រោយមួយឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋមកវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ ឯកអគ្គរដ្ឋទូត ហ្វាម ថាញ់ប៊ិញ បានសង្កត់ធ្ងន់ថា៖
“រាល់ការយល់ឃើញរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះនឹងដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅក្នុងការកំណត់និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងដំណាក់កាលខាងមុខ”។
លោកឯកអគ្គរដ្ឋទូត ហ្វាម ថាញ់ប៊ិញ ក៏បានជូនព័ត៌មានថា ដោយមានកាលវិភាគការងារដ៏បន្ទាន់ និងមមាញឹក លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នឹងមានកិច្ចពិភាក្សាដ៏មានសារៈសំខាន់ ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់ចិន ក៏ដូចជាចូលរួមសកម្មភាពច្រើនទៀតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិនផងដែរ៕
