យោងតាមលោក Surathat Thajasuro ទីប្រឹក្សាកិត្តិយសនៃមូលនិធិព្រះ ត្រៃបិដកអន្តរជាតិ ប្រទេសថៃ និងវៀតណាមចែករំលែកបេតិកភណ្ឌវប្បធម៌រួម និងមានស្មារតីស្រឡាញ់សន្តិភាពដូចគ្នា។ ដូច្នេះហើយ គុម្ពីរព្រះត្រៃបិដកនេះ នឹងជានិមិត្តរូបដ៏លេចធ្លោនៃចំណងមិត្តភាព លើកកម្ពស់ការយល់ដឹងអំពីព្រះធម៌របស់ ព្រះពុទ្ធ នាំមកនូវសន្តិភាព និងវិបុលភាពយូរអង្វែងដល់វៀតណាម និងថៃ ក៏ដូចជា លើកតម្កើងគុណតម្លៃខាងបូព៌ាផងដែរ។
ការធ្វើឌីជីថលភាវូបនីយកម្មគុម្ពីរដោយប្រើឧបករណ៍បញ្ញាសិប្បនិមិត្ត សម្រាប់គុម្ពីរព្រះត្រៃបិដកនេះ នឹងត្រូវបានឧទ្ទេសនាមនៅក្នុងមហាពិធីវិសាខបូជា របស់អង្គការសហប្រជាជាតិ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៅខែមិថុនាខាងមុខ៕
