ព្រះមហាក្សត្រកម្ពុជាយាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមព្រះរាជ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong។ ទទួល ស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មាន៖ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son; អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ លោក Ha Minh Hai; ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា លោក Nguyen Huy Tang។
ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងមាន ព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំកំពូលទាំងអស់របស់វៀតណាម តាមនោះ រួម ចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា ស្របតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាព យូរអង្វែង”៕