យោងតាមកិច្ចព្រមព្រៀងដែលទើបសម្រេចបាននោះ ប្រទេសអភិវឌ្ឍន៍បានសន្យាកៀរគរថវិកាចំនួន ១.៣០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះដល់ឆ្នាំ ២០៣៥ ដើម្បីជួយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ទោះយ៉ាងណាក៏ដោយ មានតែ ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលជាជំនួយ ឬប្រាក់កម្ចីមានអត្រាការប្រាក់ទាបពីបណ្តាប្រទេសអភិវឌ្ឍន៍។ ចំនួនទឹកប្រាក់ដែលនៅសល់ (១.០០០ ពាន់លានដុល្លារ/ឆ្នាំ) ត្រូវតែប្រមូលពីប្រភពផ្សេងទៀត ដូចជា៖ វិស័យឯកជន; ពន្ធលើឥន្ធនៈហ្វូស៊ីល ជាដើម។ នេះគឺជាបទបញ្ញាត្តិដែលបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន ហើយត្រូវបានប្រទេសជាច្រើនរិះគន់យ៉ាងខ្លាំង ជាពិសេសក្រុមប្រទេសក្រីក្រ និងប្រទេសកោះតូចៗ ដោយចាត់ទុកថា ចំនួនទឹកប្រាក់ជាក់ស្តែងបំផុត (៣០០ ពាន់លានដុល្លារ/ ឆ្នាំ) គឺតិចតួចពេកបើប្រៀបធៀបទៅនឹងតម្រូវការហិរញ្ញវត្ថុអាកាសធាតុរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
មជ្ឈមណ្ឌលសន្និសីទ ជាកន្លែងដែលសន្និសីទ COP២៩ បានប្រព្រឹត្តទៅនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ រូបថត៖ Kyodo/TTXVN |
នាថ្ងៃដដែលនោះ COP២៩ បានអនុម័តលើគោលការណ៍សម្រាប់ទីផ្សារឥណទានកាបូនពិភពលោក។ ទីផ្សារនេះត្រូវបានប៉ាន់ប្រមាណថា នឹងប្រមូលថវិការាប់ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងថ្មីៗដើម្បីជួយទប់ទល់នឹងការឡើងកំដៅភពផែនដី៕

