ពិធីទទួលវិញ្ញាបនបត្ររបស់ UNESCO ដែលទទួលស្គាល់ ពិធីបុណ្យ Ba Chua Xu ភ្នំស្វាម ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ (រូបថត៖ baoangiang) |
ថ្លែងមតិក្នុងពិធីនេះ ឧប នាយករដ្ឋមន្ត្រីវៀតណាមលោក Mai Van Chinh បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ ប្រកបដោយអត្ថន័យសំខាន់ដើម្បីលើកតម្កើងនិងផ្សព្វផ្សាយអំពីបេតិកភណ្ឌនៃពិធីបុណ្យ Ba Chua Xu ភ្នំស្វាម ខេត្ត An Giang។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ វប្បធម៌ប្រពៃណីរបស់ខេត្ត An Giang ទៅកាន់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសផងដែរ។
“ពិធិបុណ្យ Ba Chua Xu ភ្នំស្វាម ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ពិតជាកិត្តិយសមួយ។ ប្រជាជនបណ្ដាជនជាតិនៅខេត្ត An Giang និង ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ការពារបរិយាកាសវប្បធម៌របស់ ជនជាតិ; អភិរក្ស និងពង្រីកតម្លៃនៃពិធីបុណ្យនិយាយដោយឡែក និងបេតិកភណ្ឌ វប្បធម៌វៀតណាម និយាយរួម”។
នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តរ រដ្ឋាភិបាលរបស់អនុសញ្ញា UNESCO ឆ្នាំ ២០០៣ សម្រាប់ការការពារបេតិកភណ្ឌ វប្បធម៌អរូបី ដែលបានប្រារព្ធឡើងនៅប្រទេសប៉ារ៉ាហ្គាយ ពិធីបុណ្យ Ba Chua Xu ភ្នំ ស្វាម របស់វៀតណាមត្រូវបាន UNESCO ចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ៕

