សមាជិករដ្ឋសភាពិភាក្សាជាក្រុមនារសៀលថ្ងៃទី ២៤ តុលា។ (រូបថត៖ VOV5) |
“សម្រាប់បទបញ្ញត្តិដែលចែងថា ក្រុមមុខសញ្ញាត្រូវបានថវិការដ្ឋឧបត្ថម្ភការបង់ ថ្លៃធានារ៉ាប់រង គឺជាប្រជាពលរដ្ឋក្នុងគ្រួសារដែលធ្វើការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងផលិតអំបិល ដោយមានកម្រិតជីវភាពមធ្យម ស្របតាមបទប្បញ្ញត្តិរបស់ រដ្ឋាភិបាលនោះ ខ្ញុំសូមស្នើឲ្យធ្វើវិសោធនកម្មទៅជាប្រជាពលរដ្ឋក្នុងគ្រួសារដែលមាន កម្រិតជីវភាពមធ្យមស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដោយលុបចោលពាក្យ ធ្វើការក្នុង វិស័យកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងការផលិតអំបិល។ ដោយសារមានគ្រួសារជា ច្រើននៅជនបទ មានស្ថានភាពលំបាក ប៉ុន្តែមិនមានដីកសិកម្មសម្រាប់ដាំដុះនោះទេ ហើយត្រូវធ្វើស៊ីឈ្នួលគេ ប៉ុន្តែពួកគេនៅតែមិនត្រូវបានទទួលស្គាល់ជាគ្រួសារដែល មានកម្រិតជីវភាពមធ្យមទេ ដូច្នេះហើយមិនទទួលបានការឧបត្ថម្ភសេវាធានារ៉ាប់រង សុខាភិបាល។ តាមរយៈការធ្វើដូច្នេះ វានឹងរួមចំណែកដល់ការអនុវត្តគោលនយោបាយ សុខុមាលភាពសង្គមបានល្អ ធានាបាននូវការជួយឧបត្ថម្ភក្រុមងាយរងគ្រោះក្នុងសង្គម បានយ៉ាងទូលំទូលាយនិងសមធម៌”។
មុននេះ នៅព្រឹកថ្ងៃទី ២៤ តុលា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ លើសេចក្តី ព្រាងច្បាប់ស្តីពីសហជីព (វិសោធនកម្ម)៕

