បើតាមលោកស្រី Touma បទហ៊ុំព័ទ្ធនេះ បានធ្វើឲ្យឃ្លាំងផ្ទុកអាហារ សម្ភារៈពេទ្យ តង់ ជំរុញទីផ្សារងងឹត ដែលតម្លៃទំនិញទាំងនេះ បានកើនឡើង ១០, ២០ និងឡើងដល់ ៤០ ដង។ កុមារ និងមនុស្សចាស់នៅក្នុងទឹកដីនេះទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការបិទផ្លូវនៅហ្គាហ្សា កុមារនៅហ្គាហ្សាធ្លាក់ក្នុងស្ថានភាពស្លាប់ដោយសារអត់ឃ្លាន។
អ្នកនាំពាក្យ UNRWA ក៏បាននិយាយផងដែរថា អ៊ីស្រាអែលនៅតែបន្តបដិសេធមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញរាប់ពាន់គ្រឿងដឹកជំនួយចូលទៅក្នុងហ្គាហ្សា។ ការសម្រេចចិត្តនេះកំពុងធ្វើអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។និងគំរាមកំហែងដល់អាយុជីវិត និងការរស់រានមានជីវិតរបស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ដែលកំពុងតែរស់នៅក្នុងភាពលំបាករួចទៅហើយ ដោយសារតែការវាយប្រហារតាមអាកាសប្រចាំថ្ងៃ និងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ៕
