ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយ លោកស្រី Nguyen Lan Huong ទទួលជំនួយឧបត្ថម្ភនៅពិធីបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ” និងសុខុមាលភាពសង្គមឆ្នាំ ២០២៤។ (រូបថត៖ VOV) |
“គណៈកម្មការចលនាមូលនិធិដើម្បីជនក្រីក្រទីក្រុងហាណូយ អំពាវនាវដល់ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក បណ្ដាសហគ្រាស អង្គការ សប្បុរសជន ជនវៀតណាមនៅ ក្រៅប្រទេស និងអង្គការអន្តរជាតិនានាក្នុងប្រទេសវៀតណាម បន្តរួមដៃគ្នាជួយឧបត្ថម្ភ ជនក្រីក្រ ឧបត្ថម្ភមូលនិធិដើម្បីជនក្រីក្រគ្រប់ជាន់ថ្នាក់ និងឧបត្ថម្ភកម្មវិធីសុខុមាលភាព សង្គមរបស់ទីក្រុង ដោយស្មារតីរួមដៃគ្នាដើម្បីជនក្រីក្រ មិនទុកចោលនរណាម្នាក់នៅពី ក្រោយឡើយ”។
ក្នុងពិធីបំផុស សប្បុរសជនបានឧបត្ថម្ភដោយផ្ទាល់ដល់មូលនិធិដើម្បីជនក្រីក្រ របស់ទីក្រុង ដោយចំនួនទឹកប្រាក់សរុបចំនួន ២៧,៦ ពាន់លានដុង (ប្រហែល ១,១ លានដុល្លារអាមេរិក)៕

