រូបភាព៖ TTXVN |
អាទិភាពកំពូលមួយដែលមេដឹកនាំសហភាពអឺរ៉ុបបានឯកភាពគ្នា គឺដើម្បីធានាឱ្យបាននូវទីផ្សាររួមមួយដែលដំណើរការយ៉ាងពេញលេញ ដោយទាញយកជាអតិបរមានូវសក្តានុពលរបស់ទីផ្សារ ជា "កម្លាំងចលករដ៏សំខាន់សម្រាប់ការច្នៃប្រឌិត ការវិនិយោគ និងការបង្រួបបង្រួម កំណើន ការតភ្ជាប់ និងភាពធន់នៃខឿនសេដ្ឋកិច្ច"។ លើសពីនេះ បណ្តាមេដឹកនាំក៏បានសន្យា អនុវត្តន៍ "ការធ្វើសាមញ្ញបនីយកម្ម" ដើម្បីកាត់បន្ថយបន្ទុកអធិការកិច្ចលើអាជីវកម្ម។ នៅពាក់កណ្តាលឆ្នាំ ២០២៥ សហភាពអឺរ៉ុបគ្រោងនឹងកាត់បន្ថយកាតព្វកិច្ចរាយការណ៍យ៉ាងហោចណាស់ ២៥% ដោយជំរុញបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសនិងការច្នៃប្រឌិត។
សេចក្តីប្រកាសក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីកាត់បន្ថយតម្លៃថាមពល ដែលធ្វើឲ្យបណ្តាក្រុមហ៊ុនអឺរ៉ុបទទួលរងគុណវិបត្តិក្នុងការប្រកួតប្រជែងបើធៀបនឹងសហគ្រាសអាមេរិក។
លើសពីនេះ សេចក្តីប្រកាសបានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើតគោលនយោបាយឧស្សាហកម្មដ៏ទូលំទូលាយ ដោយមានការសន្យាបែងចែក ៣% នៃ GDP របស់សហភាពអឺរ៉ុប សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅឆ្នាំ ២០៣០ ដោយសង្កត់ធ្ងន់ទៅលើការសន្យានវានុវត្តន៍ និងឧបករណ៍បច្ចេកវិទ្យា។
សេចក្តីប្រកាសក៏បានស្នើឲ្យមានការបង្កើតមូលដ្ឋានឧស្សាហកម្មការពារជាតិអឺរ៉ុប ដែលឆ្លុះបញ្ចាំងពីវិធីសាស្រ្តអភិក្រម ជាយុទ្ធសាស្ត្រក្នុងការពង្រឹងសមត្ថភាពការពារនិងស្វ័យភាពរបស់សហភាពអឺរ៉ុប៕

