មេដឹកនាំ EU បានអនុម័តលើសេចក្តីថ្លែងការណ៍រួមអំពីការបន្តគាំទ្រអ៊ុយក្រែន ទោះបីជាគ្មានការយល់ព្រមរបស់ហុងគ្រីក៏ដោយ។ (រូបថត៖ France Info)
ប្រធាន EC លោកស្រី Ursula Von der Leyen បានមានប្រសាសន៍ថា៖ “នៅក្នុងលិខិតដែលបានផ្ញើរទៅកាន់មេដឹកនាំអឺរ៉ុប ខ្ញុំបានគូសបញ្ជាក់អំពី ផែនការបំពាក់អាវុធសម្រាប់អឺរ៉ុបឡើងវិញ ដែលផ្តោតលើការប្រើប្រាស់គ្រប់គំនាស់ ហិរញ្ញវត្ថុទាំងអស់ ដើម្បីជួយប្រទេសសមាជិកបង្កើនការចំណាយលើថវិការវិស័យការពារជាតិយ៉ាង ឆាប់រហ័សតាងពីពេលនេះ ក៏ដូចជាក្នុងទសវត្សរ៍ក្រោយ។ អឺរ៉ុបបានត្រៀមខ្លួនជាស្រេចទទួលកំហុសត្រូវរបស់ខ្លួន។ ផែនការបំពាក់អាវុធឡើងវិញសម្រាប់អឺរ៉ុប អាច កៀរគរបានជិត ៨០០ ពាន់លានអឺរ៉ូ (៨៦៣ ពាន់លានដុល្លារអាមេរិក) សម្រាប់ការ ចំណាយលើវិស័យការពារជាតិ”។
ផែនការ "បំពាក់អាវុធសម្រាប់អឺរ៉ុបឡើងវិញ" នឹងកសាងយន្តការហិរញ្ញវត្ថុដែល នឹងអនុញ្ញាតឱ្យប្រទេសជាសមាជិកវិនិយោគបន្ថែមទៀតលើវិស័យការពារជាតិ និង ទិញឧបករណ៍យោធា ជាមួយនឹងប្រាក់កម្ចីរហូតដល់ ១៥០ ពាន់លានអឺរ៉ូ (១៦១ ពាន់លានដុល្លារ)។
នៅក្នុងកិច្ចប្រជុំនេះដែរ មេដឹកនាំសហភាពអឺរ៉ុបបានអនុម័តលើសេចក្តីថ្លែងការណ៍ រួមអំពីការបន្តគាំទ្រចំពោះអ៊ុយក្រែន បើទោះបីជាមិនមានការយល់ព្រមពីហុងគ្រី ក៏ដោយ។ តាមនោះ សហភាពអឺរ៉ុបបានសន្យាបន្តផ្តល់ជំនួយហិរញ្ញវត្ថុជាប្រចាំ និងស្ថិរភាពដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២៥ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៣០,៦ ពាន់លានអឺរ៉ូ (៣៣ ពាន់លានដុល្លារ) ពីប្រភពជាច្រើន រួមទាំងប្រាក់ចំណេញពីទ្រព្យ សម្បត្តិរបស់រុស្ស៊ីដែលកំពុងត្រូវបង្កកផងដែរ៕