កអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានអញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់យុទ្ធជននៃគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលនឹងចូលរួមព្យុហយាត្រានៅទីលានក្រហម (រូបថត៖ Thu Ha, Dang Cuong/VOV-Moscow) |
នេះជាលើកទីមួយហើយដែលវៀតណាមបានបញ្ជូនកងកម្លាំង ចូលរួមព្រឹត្តិ ការណ៍នេះ ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងរុស្ស៊ីនិយាយរួម និងចំពោះកងទ័ពប្រជាជន វៀតណាមនិយាយដោយឡែក។
រូបភាពទង់ក្រហមដែលមានផ្កាយពណ៌លឿង ហោះលើប្រទេសរុស្ស៊ី បង្ហាញពីមោទនភាពរបស់យុទ្ធជននៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ Thu Ha, Dang Cuong/VOV-Moscow) |
មុននោះ នាថ្ងៃទី ២៤ មេសា គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលមានសមាជិកប្រហែល ៨០ នាក់បានមកដល់ទីក្រុងមូស្គូ ហើយបានផ្លាស់ទីទៅកន្លែងហ្វឹកហ្វឺន Alabino ភ្លាមៗ ដើម្បីហ្វឹកហាត់ជាមួយគណៈប្រតិភូយោធានៃប្រទេសផ្សេងៗដែលចូលរួមក្នុងពិធីព្យុហយាត្រា នៅទីលានក្រ ហម។
ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi អញ្ជើញទៅសួរសុខទុក្ខយុទ្ធជន (រូបថត៖ Thu Ha, Dang Cuong/VOV-Moscow) |
គណៈប្រតិភូនឹងចូលរួមហ្វឹកហ្វឺនរួមនៅថ្ងៃទី ២៩ ខែមេសា និងថ្ងៃទី ៣ ខែឧសភា ហើយចូលរួមក្នុងពិធីពិនិត្យបឋមនៅថ្ងៃទី ៧ ខែឧសភា នៅទីលានក្រហម មុនពេលចូលរួមក្នុងក្បួនព្យុហយាត្រាជាផ្លូវការនៅម៉ោង ៨:៣០ ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃទី ៩ ខែឧសភា៕



