យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ២ ព្រឹក ថ្ងៃទី ១៥ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ ចំនួនជាង៤៥៩,៥ លានករណី ក្នុងនោះមានអ្នកស្លាប់ជិត ៦,០៧ លាននាក់។ ក្នុងរយៈពេល២៤ ម៉ោង កន្លងមក កូរ៉េខាងត្បូងនាំមុខគេលើពិភពលោកនូវចំនួនករណីឆ្លងថ្មីដោយមានជិត៣១ ម៉ឺនករណី ខណៈដែលចំនួនអ្នកស្លាប់នៅរុស្ស៊ីគឺខ្ពស់បំផុតនៅលើពិភពលោកដោយមាន៥៣៣ករណី។
ពលរដ្ឋដើរថ្មើជើងលើចិញ្ចើមផ្លូវនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ (រូបថត៖ Xinhua/TTXVN) |
ក្នុងពេលជាមួយគ្នានោះ ចាប់ពីសប្តាហ៍នេះតទៅ បារាំងនឹងមិនតម្រូវឲ្យប្រជាជន បង្ហាញកាតបញ្ជាក់ការចាក់វ៉ាក់សាំង ឬចាប់បង្ខំឲ្យពាក់ម៉ាស់នៅក្នុងតំបន់ដែលមាន លំហបិទជិតទៀតឡើយ លើកលែងតែករណីមួយចំនួនដូចជា មន្ទីរពេទ្យ មូលដ្ឋាន ថែទាំជនពិការ មណ្ឌលថែទាំជនចាស់ជរានិងនៅលើមធ្យោបាយចរាចរណ៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

