លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV) |
“ចំណងមិត្តភាពប្រពៃណីវៀតណាម-ចិនដែលបានកសាងឡើងដោយលោក ប្រធានហូជីមិញ លោកប្រធាន ម៉ៅ សេទុង និងថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេស ទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់បក្សទាំងពីរ ប្រទេសទាំងពីរ និង ប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវគោរពនិងថែរក្សាដោយអស់ពីកម្លាំងកាយចិត្ត។ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ ត្រូវតែមានការយល់ដឹងត្រឹមត្រូវ ហើយរួមគ្នាបំពេញឱ្យកាន់តែល្អនូវទំនួលខុសត្រូវក្នុង ការទទួលមរតក និងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងជិតស្និទ្ធវៀតណាម -ចិនក្នុងនាមជាសមមិត្តផង និងជាបងប្អូនផង ដូចដំបូន្មានរបស់លោកប្រធានហូជីមិញ ជាទីគោរព។ ខ្ញុំស្នើឲ្យបណ្ដាស្ថាប័ន និងអង្គការនៃប្រទេសទាំងពីរ តាមរយៈគម្រោង ដំណើរក្រហមនៃការស្រាវជ្រាវ និងសិក្សារបស់យុវជន រួមគ្នាពង្រីកប្រសិទ្ធភាពនៃ កេរ្តិ៍ដំណែលក្រហមរបស់ប្រទេសទាំងពីរ ដើម្បីឲ្យជំនាន់វ័យក្មេងយល់ដឹងកាន់តែ ស៊ីជម្រៅអំពីប្រវត្តិសាស្ត្របដិវត្តន៍ និងការជួយឧបត្ថម្ភទៅវិញទៅមករវាងវៀតណាម និងចិន តាមនោះ លើកកំពស់ការយល់ដឹងអំពីអត្ថន័យជាយុទ្ធសាស្ត្រនៃទំនាក់ទំនង រវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាបច្ចុប្បន្ន”។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV) |
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅក្នុងពិធីបើកឲ្យដំណើរការនូវយន្តការសហប្រតិបត្តិការផ្លូវដែកវៀតណាម-ចិន។ (រូបថត៖ VOV) |



