ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋចិន លោក He Wei។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត He Wei បានវាយតម្លៃថា ទំនាក់ទំនងមិត្តភាព រវាងបក្សទាំងពីរ និងប្រទេសទាំងពីរបន្តត្រូវបានពង្រឹងនាពេលកន្លងមក ដែលបាន បង្ហាញតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់ ការសន្ទនាតាមទូរស័ព្ទ និងជំនួបជាប្រចាំ រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ ប្រធានគណៈកម្មការឃោសនា អប់រំនិងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia និងឯកអគ្គរដ្ឋទូតចិន លោក He Wei បានឯកភាពសហការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរក្នុងដំណាក់កាលបន្ទាប់៕

