ជុំដំបូងរួមមាន គំរូកាហ្វេ Robusta ចំនួន ៩៧ប្រភេទ និងគំរូកាហ្វេ Arabica ចំនួន ៤៩ប្រភេទ ពីតំបន់ដាំដុះកាហ្វេល្បីៗដូចជា Dak Lak, Lam Dong, Gia Lai, Dak Nong, Kon Tum, Quang Tri និង Son La...។ លោក Trinh Duc Minh ប្រធានសមាគមកាហ្វេ Buon Ma Thuot ប្រធានគណៈកម្មាធិការរៀបចំការប្រកួតប្រជែងកាហ្វេពិសេសវៀតណាមបានឲ្យដឹងថា ការប្រកួតប្រជែងនេះ រួមចំណែកលើកកំពស់តម្លៃនិងកេរ្តិ៍ឈ្មោះរបស់កាហ្វេវៀតណាម៖ “ឆ្នាំនេះយើងចាប់ផ្តើមឃើញការនាំចេញដ៏ធំ ដែលធំបំផុតគឺ ៣០ តោន ប៉ុន្តែក៏មានការដឹកជញ្ជូនខ្នាតតូច របស់កសិករទើបចូលទីផ្សារកាហ្វេពិសេសផងដែរ។ ចំណុចទីពីរគឺការច្នៃប្រឌិត ដែលបង្ហាញយ៉ាងច្បាស់នៅក្នុងវិធីសាស្រ្តកែច្នៃដែលទាមទារការច្នៃប្រឌិតបន្ថែមទៀត ដូចជា ការល្បើង (lên men) ពីរដង វិធីសាស្ត្រកែច្នៃទឹកឃ្មុំក្រហមនាំមកនូវគុណភាពល្អបំផុតជូនដល់អ្នកប្រើប្រាស់”។
ចូលរួមជុំដំបូងមានគំរូកាហ្វេចំនួន ១៤៦ មកពីតំបន់ដាំដុះកាហ្វេដ៏ល្បីល្បាញនៅទូទាំងទេសវៀតណាម។ រូបថត៖ VOV |
ពិធីប្រកាស និងប្រគល់រង្វាន់គំរូកាហ្វេពិសេសល្អបំផុតទាំង ១០ នឹងប្រព្រឹត្តទៅនៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នារសៀលថ្ងៃទី ២៧ ខែមេសា រួមជាមួយនឹងការតាំងពិពណ៌ និងសកម្មភាពភ្លក់រសជាតិបើកចំហដល់សហគមន៍៕

