ចាប់តាំងពីដើមឆ្នាំមក ក្រុមហ៊ុន Viking Vietnam បានទទួលការបញ្ជាទិញថ្មីៗជាច្រើន។ ក្រុមហ៊ុនបានវិនិយោគលើបច្ចេកវិទ្យាក្នុងការកាត់ ដេរ បោះត្រាជាដើម ដើម្បីកាត់បន្ថយជំហានធ្វើដោយដៃនិងបង្កើនផលិតភាព។ ទន្ទឹមនឹងនេះ នៅសាជីវកម្ម ២៨ ក្នុងរយៈពេលពីរខែដើមឆ្នាំ តម្លៃនាំចេញមានកំណើនខ្ពស់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផ្នែកវាយនភណ្ឌកើនឡើង១០% និងផ្នែកកាត់ដេរកើនឡើង៧% ។ ក្រុមហ៊ុនបានទទួលការបញ្ជាទិញជាច្រើននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបនៅចុងត្រីមាសទីពីរ។
ឆ្នាំនេះ វៀតណាមដាក់គោលដៅនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដែរឲ្យសម្រេចបានចំនួន ៤៨ ពាន់លានដុល្លារអាមេរិក៕
